Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

លោកបៃ​ដិន​អំពាវនាវ​ឱ្យ​ហាមឃាត់​អាវុធ​វាយប្រហា​រ ក្រោយ​ការបាញ់ប្រហារ​នៅ​សាលា​ក្នុង​ទីក្រុង​ណាស​វី​ល​

Views: 8

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ សេត​វិមាន​បាន​និយាយថា ប្រធានាធិបតី​អាម៉េរិក ចូ បៃ​ដិន បាន​អំពាវនាវ​ឱ្យ​សភា​អនុម័ត​ការហាមឃាត់​អាវុធ​វាយប្រហារ​បន្ទាប់ពី​មនុស្ស​ប្រាំមួយ​នាក់​​រួម​ទាំង​កុមារ​បី​នាក់​ត្រូវបាន​សម្លាប់​នៅក្នុង​ការបាញ់ប្រហារ​នៅ​សាលារៀន​នៅក្នុង​ទីក្រុង​ណាស​វី​ល (Nashville) រដ្ឋ​ថិ​ន​ណេ​ស៊ី (Tennessee) កាលពី​ថ្ងៃ​ចន្ទ​ទី​២៧​មីនា​។ ​លោកបៃ​ដិនបាន​និយាយ​នៅ​ឯ​សេត​វិ​មានថា “​យើង​ត្រូវធ្វើ​បន្ថែមទៀត​ដើម្បី​បញ្ឈប់​អំពើហិង្សា​ដោយ​កាំភ្លើង​។ ខ្ញុំ​អំពាវនាវ​ម្តង​ទៀត​ឱ្យ​សភា​អនុម័ត​ការហាមឃាត់​អាវុធ​វាយប្រហារ​របស់​ខ្ញុំ​”​។​

​ប៉ូលិស​បាន​និយាយថា ខ្មាន់កាំភ្លើង​នៅ​ក្រុង​ណាស​វី​ល​អាយុ ២៨ ឆ្នាំ​ដែល​ប៉ូលិស​បាញ់​ស្លាប់​នៅ​កន្លែងកើតហេតុ មាន​កាំភ្លើង​ពាក់កណ្តាល​ស្វ័យប្រវត្តិ​ចំនួន​ពីរ​ដើម​និង​កាំភ្លើងខ្លី​មួយ​ដើម​។ ក្រោយមក​ប៉ូលិស​បាន​និយាយថា ខ្មាន់កាំភ្លើង​មាន​កាំភ្លើង​ពាក់កណ្តាល​ស្វ័យប្រវត្តិ​មួយ​ដើម និង​កាំភ្លើងខ្លី​ពីរ​ដើម​។​

​លោកបៃ​ដិន មក​ពី​បក្ស​ប្រជាធិបតេយ្យ បាន​អំពាវនាវ​ម្តង​ហើយ​ម្តងទៀត​ឱ្យ​មាន​ការហាមឃាត់​អាវុធ​វាយប្រហារ​ជាថ្មី និង​ច្បាប់​តឹងរ៉ឹង​លើ​ការលក់​កាំភ្លើង ជា​វិធានការ​ដែល​ចាំបាច់​ត្រូវ​អនុម័ត​នៅ​សភា​។​

​សភា​តំណាង​ត្រូវបាន​គ្រប់គ្រង​ដោយ​បក្ស​សាធារណរដ្ឋ ហើយ​សមាជិក​សភា​សំខាន់ៗ​បាន​និយាយថា ច្បាប់​សុវត្ថិភាព​កាំភ្លើង​ថ្មី​ទំនងជា​មិន​ចេញ​នៅ​ឆ្នាំ​នេះ​ទេ​។​

​អ្នកនាំពាក្យ​សេត​វិមាន​នាង ការី​ន ហ្សង់​ព្យែរ (Karine Jean-Pierre) បាន​ប្រាប់​អ្នកសារព័ត៌មាន មុនពេល​លោកបៃ​ដិន​ថ្លែង យ៉ាង​ដូច្នេះ​ថា “​តើ​មាន​កុមារ​ប៉ុន្មាន​នាក់​ទៀត​ត្រូវ​គេ​សម្លាប់ មុនពេល​ដែល​គណបក្ស​សាធារណរដ្ឋ​នៅក្នុង​សភា​ចេញមុខ​ធ្វើ​សកម្មភាព​ដើម្បី​អនុម័ត​ការហាមឃាត់​អាវុធ​វាយប្រហារ ដើម្បី​បិទ​ចន្លោះប្រហោង​នៅក្នុង​ប្រព័ន្ធ​ត្រួតពិនិត្យ​ប្រវត្តិរូប​របស់​យើង ឬ​ទាមទារ​​ឱ្យ​មាន​ការ​រក្សាទុក​កាំភ្លើង​ដោយ​សុវត្ថិភាព​?”៕

​លោកបៃ​ដិន​អំពាវនាវ​ឱ្យ​ហាមឃាត់​អាវុធ​វាយប្រហា​រ​

Post navigation