Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

លោកសាស្ត្រាចារ្យ ខ្លុស ស្វាប់ ចង់បង្កើតមជ្ឈមណ្ឌលវេទិកាសេដ្ឋកិច្ចពិភពលោកមួយនៅកម្ពុជា

Views: 1

ដោយៈតារារិទ្ធ(ភ្នំពេញ)នៅព្រឹកថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០២២ នៅទីក្រុងដាវ៉ូសប្រទេសស្វីស សម្ដេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានទទួ លជួបពិភាក្សាការងារជាមួយលោកសាស្ត្រាចារ្យ ខ្លុស ស្វាប់ (Klaus Schwab) ស្ថាបនិកនិងជាប្រធានប្រតិ បត្តិ នៃវេទិកាសេដ្ឋកិច្ចពិភពលោក។

ក្នុងជំនួបនេះលោកសាស្ត្រាចារ្យ ខ្លុស ស្វាប់ បានស្វាគមន៍សម្ដេចតេជោនាយ ករដ្ឋមន្ត្រីដែលអញ្ជើញមកទីក្រុងដាវ៉ូស នឹងបានអញ្ជើញចូលរួមនៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកនេះ ។

ជាការឆ្លើយតបសម្ដេចតេជោបានមាន ប្រសាសន៍ថាសម្ដេចពិតជាអរគុណលោកសាស្ត្រាចារ្យ ខ្លុស ស្វាប់ ដែលមានពេលវេលាសម្រាប់ជំនួបនៅព្រឹកនេះហើយជាពិសេសស្របពេលការអញ្ជើញរបស់វេទិកាសេដ្ឋកិច្ចពិភព លោកក្នុងទីក្រុងដាវ៉ូសក្នុងឆ្នាំ២០២២ ដែលក្នុងឆ្នាំនេះកម្ពុជាធ្វើជាប្រធានអា ស៊ាន។

សម្តេចតេជោឆ្លៀតយកឱកាសនោះ បានអញ្ជើញលោកសាស្ត្រាចារ្យ ខ្លុស ស្វាប់ ដោយផ្ទាល់មកចូលរួមនៅក្នុងកិច្ចសន្ទនាអាស៊ាន-ពិភពលោកលើកទី២ ដែលគ្រោងធ្វើនៅក្នុងរាជធានីភ្នំពេញនាខែវិច្ឆិកាឆ្នាំ២០២២។

សម្ដេចបានរំលឹកដែរថាកាលពីឆ្នាំ ២០ ១២ ពេលកម្ពុជាធ្វើជាប្រធានអាស៊ាន កម្ពុជាបានរៀបចំនូវវេទិកាដែលហៅថា កិច្ចសន្ទនាអាស៊ាន-ពិភពលោកលើកទី១ ដោយក្នុងនោះមានការចូលរួមពីប្រធានស្ថាប័នមួយចំនួនដូចជា៖ IMF, ធនាគារពិភពលោក ក៏ដូចជាធនាគារអភិវឌ្ឍន៍អាស៊ីជាដើម ។ លើសពីនេះ កិច្ចសន្ទនាអាស៊ាន-ពិភពលោកលើកទី២ដែលគ្រោងធ្វើនៅខែវិច្ឆិកាឆ្នាំ ២០ ២២នេះ សម្ដេចតេជោសូមអញ្ជើញ លោកសាស្ត្រាចារ្យក៏ដូចជាវេទិកាសេដ្ឋ កិច្ចពិភពលោកដើម្បីចូលរួមក្នុងកិច្ច ប្រជុំខាងមុខនេះ ដោយសារវេទិកាសេដ្ឋកិច្ចពិភពលោកគឺមានចំនុចជា ច្រើនដែលកន្លងមកនេះ ធ្វើការងារប្រ ទាក់ក្រឡាដែលមានអត្ថប្រយោជន៍ដល់អាស៊ានដូច្នេះការអញ្ជើញចូលរួមពីវេទិកាសេដ្ឋកិច្ចពិភពលោកក៏ដូចជាលោកសាស្ត្រាចារ្យ ខ្លូស ស្វាប់ ពិតជាមានសារៈសំខាន់។

ជាការឆ្លើយតបលោកសាស្ត្រាចារ្យពិត ជាអរគុណសម្ដេចតេជោដែលបានអញ្ជើញលោកដោយផ្ទាល់ ។ លោកសាស្ត្រាចារ្យក៏ដូចជាវេទិកាសេដ្ឋកិច្ចពិភពលោកចាត់ទុកអាស៊ានមានសារៈ សំខាន់ណាស់សម្រាប់វេទិកាសេដ្ឋកិច្ចពិភពលោកហើយជាពិសេសទៀតលោ កសាស្ត្រាចារ្យបានគូសបញ្ជាក់ថានៅ ពេលនេះសម្ដេចតេជោបានដើរតួនាទីយ៉ាងសំខាន់ជាពិសេស ដោយសារសម្ដេចតេជោមិនមែនត្រឹមតែជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាទេតែជាប្រធានអាស៊ានផងដែរ ។

លោកសាស្ត្រាចារ្យមានប្រសាសន៍បន្តថាលោកក៏បានទទួលការអញ្ជើញពីក្រុ មបណ្ដាប្រទេស G20 ដើម្បីចូលរួមក្នុងកិច្ចប្រជុំ G20 នៅប្រទេសឥណ្ឌូនេស៊ី។ លោកសាស្ត្រាចារ្យបានឆ្លើយតបថាលោ កនឹងអញ្ជើញចូលរួមនូវកិច្ចប្រជុំនេះដែ លនឹងធ្វើឡើងនៅរាជធានីភ្នំពេញហើ យលោកបានគូសបញ្ជាក់ថា នេះក៏ជាឱកាសដ៏ល្អសម្រាប់លោកទៅទស្សន កិច្ចនៅប្រទេសកម្ពុជាដើម្បីបានឃើញវឌ្ឍនភាពនៃការរីកចម្រើនរបស់ប្រទេសកម្ពុជា។

ជាការឆ្លើយតបសម្តេចតេជោមានប្រសា សន៍ថាសម្រាប់លោមសាស្ត្រាចារ្យក៏អា ចទៅទស្សនកិច្ចនៅកម្ពុជាដែលនឹងឃើ ញពីការរីកចម្រើនក្រោយប្រទេសកម្ពុជាទទួលរងការខ្ទេចខ្ទាំដោយសារសង្គ្រាម ដូច្នេះនេះគឺជាឱកាសដែលអាចឃើញផ្ទាល់នូវការអភិវឌ្ឍការរីកចម្រើននិងសមិទ្ធផលទាំងឡាយរបស់កម្ពុជា។

លោកសាស្រ្តាចារ្យមានប្រសាសន៍ថា លោកពិតជាចង់ឃើញនូវការបង្កើតនូវមជ្ឈមណ្ឌលមួយដែលបង្កើតដោយវេទិ កាសេដ្ឋកិច្ចពិភពលោកដែលកន្លងមកបានធ្វើនៅបណ្ដារប្រទេសមួយចំនួនដូចជា៖នៅអាមេរិក នៅចិន និងជប៉ុនជាដើម ក៏ដូចជាបណ្ដាប្រទេសផ្សេង ទៀត ហើយក្នុងការងារនេះលោលសាស្ត្រាចារ្យគិតថាអ្វីដែលសំខាន់នោះ គឺវាអាចទាញយកអត្ថប្រយោជន៍ពីបដិ វត្តន៍ឧស្សាហកម្មទី៤នេះដែលប្រើ ប្រា ស់បច្ចេកវិទ្យាច្រើនហើយមិនត្រឹមតែប៉ុណ្ណោះទេការបង្កើតនូវមជ្ឈមណ្ឌលនេះគឺអាចជាមជ្ឈមណ្ឌលមួយនៃការជួយប្រើប្រាស់នូវបច្ចេកវិទ្យាចុងក្រោយ ដូចដែលលោកធ្លាប់ធ្វើនៅក្នុងប្រទេសផ្សេងៗទៀតឧទាហរណ៍ថាការប្រើប្រា ស់ដ្រូនក្នុងការដឹកជញ្ជូនថ្នាំពេទ្យជាប ន្ទាន់ទៅទីតាំងដែលជាតំបន់ដាច់ស្រ យាលជាដើម ក៏ដូចជាការប្រើប្រាស់ដើម្បីកសិកម្ម ហើយក៏អាចមានការងារផ្សេងៗទៀតដែលទាក់ទងនឹងបច្ចេក វិទ្យានិងធនាគារជាដើម។

ក្នុងន័យនេះដែរលោកសាស្ត្រាចារ្យ បា នមានប្រសាសន៍ជម្រាបជូនសម្តេចតេ ជោថាលោករពឹងថាយើងអាចធ្វើការជា មួយគ្នាហើយនឹងចុះកិច្ចព្រមព្រៀងមួយ ដើម្បីសហការរវាងកម្ពុជាជាមួយនឹងវេទិ កាសេដ្ឋកិច្ចពិភពលោកនាពេលខាង មុខនេះជាពិសេសក្នុងពេលដែលលោកសាស្ត្រាចារ្យអញ្ជើញទៅបំពេញទស្សន កិច្ចនៅកម្ពុជាតែម្ដង។

ជាការឆ្លើយតបសម្ដេចតេជោនឹងចាត់មន្ត្រីឲ្យធ្វើការងារជាមួយនឹងមន្ត្រីនៃវេទិ កាសេដ្ឋកិច្ចពិភពលោក ៕

Post navigation