Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

លោកស្រី ពោធិតី សាវត្ថី : គណបក្សភ្លើងទៀន មានបំណងចង់នាំកម្ពុជាទៅជាប្រទេសអ៊ុយក្រែនទី២ សូមប្រជាពលរដ្ឋកុំចាញ់កលនយោបាយគណបក្សប្រឆាំងមួយនេះដែលមានបរទេសនៅពីក្រោយ

Views: 1

ភ្នំពេញ៖ លោកស្រី ពោធិតី សាវត្ថី ប្រធានគណបក្សធម្មាធិបតេយ្យ បានថ្លែងបញ្ជាក់ថា គណបក្សភ្លើងទៀន មិនគោរពសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ដែលជាច្បាប់កំពូល ហើយបិទផ្លូវតវ៉ា គឺជារឿងគួរឲ្យសោកស្តាយបំផុត។ មិនគោរពតាមច្បាប់ និងមិនគោរពតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ បែរជាប្រកាសកៀគរធ្វើបាតុកម្ម គឺជាទង្វើមិនស្របច្បាប់ប្រទេសកម្ពុជា។គណបក្សភ្លើងទៀន ធ្វើជំនួញប្រជាធិបតេយ្យ មានបំណងចង់នាំកម្ពុជាទៅជាប្រទេសអ៊ុយក្រែនទី២សូម ប្រជាពលរដ្ឋកុំចាញ់កលនយោបាយ គណបក្សប្រឆាំងមួយនេះដែលមានបរទេស នៅពីក្រោយ។

ការបញ្ជាក់នេះ ក្នុងសន្និសីទកាសែត នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣នេះ។

លោកស្រី ពោធិតី សាវត្ថី បានអំពាវនាវដល់បរទេសឲ្យបញ្ឈប់ការលូកដៃជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា ប្រជាជនកម្ពុជា ត្រូវការសន្តិភាពមិនត្រូវការសង្គ្រាមដូចប្រទេសអ៊ុយក្រែន ទេ។

គណបក្សភ្លើងទៀន កំពុងតែលេងហ្គេមបរទេស ពួកគេមិនគោរពច្បាប់ពេលខ្លួនឯងធ្វើខុស គឺផ្ទុយពីលទ្ធិប្រជាធិបតេយ្យ។ទោះបីពុំមានគណបក្សភ្លើងទៀន ចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ក៍ដំណើរការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌  ដែលមានគណបក្សនយោបាយចំនួន១៨ ចូលរួមបោះឆ្នោតប្រកួតប្រជែង

សូមបញ្ជាក់ថា៖ក្រុមប្រឹក្សាធម្មនុញ្ញកាលពីថ្ងៃទី២៥ខែកក្កដា ឆ្នាំ២០២៣បើកសាវនាការសម្រេចសេចក្តី តម្កល់សេចក្តីរបស់គណៈកម្មាធិការជាតិរៀបចំការបោះ ឆ្នោត (គជប) ទុកជាបានការ ដែលមាន ន័យថាគណបក្សភ្លើងទៀន និងគណបក្សមហា សាមគ្គីជាតិខ្មែរ ពុំមានភាពស្របច្បាប់ចូល រួមប្រកួតប្រជែងបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ បាន ឡើយ៕/PC

Post navigation