Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រគល់សញ្ញាបត្រជូន និស្សិតជ័យលាភី ជាង ៣ ពាន់នាក់ នៃសាកលវិទ្យាល័យស្វាយរៀង

Views: 9

ដោយៈ វ៉ៃកូ / ស្វាយរៀងៈ លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតី​ក្នុងពិធីចែកសញ្ញាបត្រ ដល់និស្សិតជ័យលាភី ចំនួន ៣.១៨៩ នាក់ នៃសាកលវិទ្យាល័យស្វាយរៀង ខេត្តស្វាយរៀង ។

អញ្ជើញចូលរួមនៅក្នុងឱកាសនោះដែរ រួមមាន លោក ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត​ លោក ម៉ែន​ វិបុល អភិបាលខេត្តស្វាយរៀង​លោកសាកលវិទ្យាធិការ សាកលវិទ្យាធិការរង ព្រមទាំងប្រតិភូអមដំណើរ ជាច្រើនរូបទៀត។

ក្នុងឱកាសនោះ លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់អង្គពិធី ដោយការនឹករលឹក និងការគិតគូរដល់ប្រជាពលរដ្ឋខ្មែរ គ្រប់បែបយ៉ាង ។

នៅក្នុងកម្មវិធីនោះដែរ លោកស្រី ក៏បានផ្សព្វផ្សាយ អំពីជោគជ័យយ៉ាងត្រចះត្រចង់ នៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស របស់គណបក្សប្រជាជនកម្ពុជា រយៈពេល​ ២ថ្ងៃ គឺថ្ងៃទី ២៨ និង ២៩ ខែកមរា ឆ្នាំ២០២៣ ។

លោកស្រី បានបន្តទៀតថាៈ គណបក្សប្រជាជនកម្ពុជា បានគិតគូរគ្រប់បែបយ៉ាង ដើម្បីជាឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា ការប្រកាន់ខ្ជាប់នូវការអនុវត្តនយោបាយ ការបរទេសឯករាជ្យ និងគោលការណ៍នានា នៃធម្មនុញ្ញរបស់ អង្គការសហប្រជាជាតិ និងអាស៊ាន និងការដាក់ចេញនូវ គោលនយោបាយដ៏ ថ្មីស្រឡាងមួយទៀត ក្នុងការពង្រាយអ្នកជំនាញកសិកម្ម នៅគ្រប់ឃុំនៅទូទាំងប្រទេស ដើម្បីលើកកម្ពស់វិស័យ កសិកម្ម នៅកម្ពុជា ។

លោកស្រី ក៏បានស្នើឲ្យនិស្សិតជ័យលាភីទាំងអស់ ត្រូវពង្រឹងសមត្ថភាព ឱ្យកាន់តែមាន ប្រសិទ្ធភាពដល់ការស្ថាបនា និងការអភិវឌ្ឍប្រទេសជាតិ តាមរយៈ (១) – ត្រូវបន្ត ការសិក្សា ពេញមួយជីវិត ,​ (២)- ត្រូវចូលរួមដោះស្រាយបញ្ហាសង្គម ប្រកបដោយ ការទទួលខុសត្រូវ , (៣)- ត្រូវចូលរួមកសាងភាពថ្លៃថ្នូរបស់សង្គម (៤)- ត្រូវខិតខំ ចូលរួមបង្កើតស្នាដៃថ្មី ឱ្យសង្គមជាតិយើង (៥)- ត្រូវចូលរួមលុបបំបាត់ព័ត៌មានមិនពិត, (៦)- ត្រូវចេះតបស្នងគុណ ។

ក្នុងឱកាសនោះផងដែរ លោកស្រី ក៏បាននាំយកថវិការបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈ សប្បុរសជន ចំនួន ១០ លានរៀល និង ៦.០០០ ដុល្លារអាម៉េរិក ប្រគល់ជូនដល់គណៈគ្រប់គ្រងសាកលវិទ្យាល័យ ដើម្បីចាត់ចែងក្នុងកម្មវិធី ។ ចំណែកឯ និស្សិតជ័យលាភី ៣.១៨៩ អង្គ /​នាក់ ក្នុង១អង្គ /នាក់ ទទួលបានថវិកា ២ ម៉ឺនរៀល៕/V/R

Post navigation