Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រកាសកែសម្រួល និងបំពេញបន្ថែម សមាសភាពគណៈកម្មការសាខា សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ សាខាខេត្តពោធិ៍សាត់

Views: 2

ដោយៈ សុក្ខារិន / ពោធិ៍សាត់ៈ នៅថ្ងៃទី១៨ មីនា ២០២៣ នៅសាលាខេត្តពោធិសាត់ លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសកែសម្រួល និងបំពេញបន្ថែម សមាសភាពគណៈកម្មការសាខា សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តពោធិ៍សាត់ លោកស្រី អាំង សុជាតា ខូយ រីដា ជាប្រធានកិត្តិយសថ្មី ​ សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍សាខាខេត្តពោធិ៍សាត់ តាមសេចក្តី សម្រេច លេខ១៩៨ ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ ជំនួសលោកស្រី លាង ហៃ ជាវ តាយ​។

លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានពាំនាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងការនឹករលឹកពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកិត្តិយស សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ជូនដល់សមាជិក​សមាជិកាទាំងអស់ ដែលបានចូលរួម ក្នុងកម្មវិធីថ្ងៃនេះ។

លោកស្រី កិតិ្តសង្ហបណ្ឌិត បានថ្លែងនូវការកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែង យកអស់កម្លាំងកាយចិត្ត ស្មារតី និងទទួលខុសត្រូវ ក្នុងការបំពេញភារកិច្ចការងារ ចលនាស្រ្តី ក្នុងរយៈពេលកន្លងមក របស់ថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ក្នុងទូទាំង ខេត្តពោធិ៍សាត់ ទទួលបានជោគជ័យ គួរឱ្យកត់សម្គាល់ ។

លោកស្រី កិត្តិសង្គហបណ្ឌិត​បានមានប្រសាសន៍ទៀតថាៈ​ ក្រោមការជួយសម្រប សម្រួល និងផ្តល់ភាពងាយស្រួលពីលោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត និងថ្នាក់ដឹកនាំគ្រប់ផ្នែក គ្រប់ថ្នាក់ ពិសេសបងប្អូនអាជីវករ នៅក្នុងខេត្ត។

លោកស្រីក៏បានអបអរចំពោះលោកស្រី អាំង សុជាតា​ ខូយ​រីដា និងលោកស្រី ដែលជាសមាជិកា គណៈកម្មការសាខា សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍ ខេត្តពោធិ៍សាត់ ដែលបានស្ម័គ្រចិត្តចូលរួម ក្នុងសកម្មភាពសមាគមនារី តាមសេចក្តី សម្រេចរបស់សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍។

លោកស្រី បានផ្តាំផ្ញើដល់គណៈកម្មការសាខា សមាគមនារីខេត្តពោធិ៍សាត់ ដែលត្រូវ បានប្រកាសកែសម្រួល និងបំពេញបន្ថែមសមាសភាព​ចំនួន ៦៦ រូប នាថ្ងៃនេះ​ ត្រូវបន្តការខិតខំប្រឹងប្រែង គ្រប់សកម្មភាព ដូចជាពង្រឹងរបៀបរបបធ្វើការ ចេះបែងចែក តួនាទីភារកិច្ចទទួលខុសត្រូវ ទៅដល់ថ្នាក់ដឹកនាំ នៃគណៈកម្មការ សមាគមនារីសាខា អនុសាខាទាំងថ្នាក់ខេត្ត ស្រុក មន្ទីរអង្គភាព កាន់តែទូលំទូលាយ និងស៊ីជម្រៅទៅតាម គោលនយោបាយរបស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានទទួលស្គាល់ថា «ស្ត្រីគឺជាឆ្អឹងខ្នងដ៏រឹងមាំ នៃសេដ្ឋកិច្ច និងសង្គមជាតិ របស់យើងទាំងអស់គ្នា»។

ជាមួយគ្នានោះ ត្រូវចូលរួមយ៉ាងសកម្ម ក្នុងការពង្រឹងពង្រីកសមាជិកភាពបន្ថែម នៅតាមមន្ទីរ អង្គភាព ស្រុក ក្រុង ឃុំ សង្កាត់ និងខិតខំគៀងគរស្វែងរកប្រភពថវិកា ដើម្បីគាំទ្រដល់សកម្មភាពកិច្ចការមនុស្សធម៌ ក្នុងសមាគមនារីឱ្យកាន់តែមានភាពរលូន តម្លាភាព និងឆ្លើយតបបានទាន់ពេលវេលា។

លោកស្រី បានអំពាវនាវដល់មន្រ្តីរាជការគ្រប់រូប ត្រូវ ១. ចូលរួមបន្តអនុវត្តឲ្យបាន នូវវិធានការ ៣ការពារ ​៣កុំ ទោះបីជាស្ថានភាពកូវីដ១៩ បានថមថយ​និងគ្រប់គ្រង បានយ៉ាងណាក៏ដោយ។​ ២.ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា​ មិនត្រូវឲ្យ បាត់បង់សមាជិកណាកម្នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ និង៣.ត្រូវប្រុងប្រយ័ត្ន ចំពោះអគ្គិភ័យ ដែលកើតឡើងជាយថាហេតុ ក្នុងថ្ងៃសែន​ ទទួលទេវតាឆ្នាំថ្មី​ ប្រពៃណីជាតិខ្មែរ​៕ V / N

Post navigation