Cambodia

លោកស្រី កុយ ពិសី​ ៖ ផែនទី​ឋានលេខា​ព្រំដែន​គោក​ខ្នាត​១/២៥០០០ ដែល​ទើប​ទទួល​បាន​មិនមែន​បោះពុម្ព​ដោយ​វៀតណាម​ទេ

ភ្នំពេញ​ ៖ ការ​លើក​ឡើង​របស់​លោក​ស្រី កុយ ពិសី អនុប្រធាន​លេខាធិការដ្ឋាន​អចិន្ត្រៃយ៍ នៃ​អាជ្ញាធរ​ជាតិ​ទទួលបន្ទុក​កិច្ចការ​ព្រំដែន​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​មាន​ពិធី​ប្រគល់ និង​ទទួល​ផែនទី​ឋានលេខា​ព្រំដែន​គោក ខ្នាត​១/២៥ ០០០ រវាង​ប្រទេស​កម្ពុជា និង​វៀតណាម កាលពី​ថ្ងៃទី​០១ ខែសីហា ឆ្នាំ​២០២០ នៅ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ម៉ុក​បាយ ខេត្ត​តៃនិញ វៀតណាម​។

លោកស្រី កុយ ពិសី បាន​ឲ្យ​ដឹង​ថា ពិធី​ប្រគល់ និង​ទទួល​ផែនទី​ឋានលេខា​ព្រំដែន​គោក​នោះ គណៈប្រតិភូ​កម្ពុជា​ដឹកនាំ​ដោយ​លោក វ៉ា គឹមហុង ទេស រដ្ឋមន្ត្រី​ទទួល បន្ទុក​កិច្ចការ​ព្រំដែន និង​ជា​ប្រធាន​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន​គោក​កម្ពុជា និង​គណៈប្រតិភូ​វៀតណាម ដឹកនាំ​ដោយ​លោក ឡេ ហួយ​ទ្រុង អនុរដ្ឋមន្ត្រី នៃ​ក្រសួងការបរទេស និង​ជា​ប្រធាន​គណៈកម្មការ​ចម្រុះ​ខណ្ឌ សីមា និង​បោះបង្គោល​ព្រំដែន​គោក​វៀតណាម​។ ខាង​កម្ពុជា តំណាង​ដោយ​លោកស្រី​ផ្ទាល់ ជា​អនុប្រធាន​លេខាធិការដ្ឋាន​អចិន្ត្រៃយ៍​នៃ​អាជ្ញាធរ​ជាតិ​ទទួលបន្ទុក​កិច្ចការ​ព្រំដែន ហើយ​ខាង​វៀតណាម តំណាង​ដោយ​លោក ហ្វ៊ូ​ង ថេ​ឡុង អនុប្រធាន​គណៈកម្មកា​រ​ព្រំដែន​រដ្ឋ​នៃ​ក្រសួងការបរទេស​។ នៅក្នុង​ពិធី​នោះ ភាគី​ទាំងពីរ បានធ្វើការ​ត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និង​ឯកភាព​ទទួលយក សៀវភៅ​ផែនទី​ឋានលេខា​ព្រំដែន ដែល​បាន​ចងក្រង​រួច ចំនួន​៥០០​ច្បាប់ដើម ក្នុងនោះ​ភាសា​ខ្មែរ​-​វៀតណាម ចំនួន​២៥០​ច្បាប់ និង​ភាសា​វៀតណាម​-​ខ្មែរ ចំនួន​២៥០​ច្បាប់ ដែល​បាន​ចង​ជា​អាល់​ប៊ុ​ម (album) បានល្អ ត្រូវ​តាម​បទដ្ឋាន​បច្ចេកទេស ដើម្បី​ទុក​ប្រើប្រាស់​ក្នុងប្រទេស​រៀងៗ​ខ្លួន​តទៅ​។

ទាក់ទង​បញ្ហា​នេះ លោកស្រី កុយ ពិសី បាន​ថ្លែងប្រាប់​កម្ពុជា​ថ្មី នា​រសៀល​ថ្ងៃទី​០៣ ខែសីហា ឆ្នាំ២០២០​នេះ​ថា ផែនទី​ដែល​ទទួលបាន​មកនេះ មិនមែន​បោះពុម្ព​ដោយ​វៀតណាម​ទេ ផែន​ទីនេះ​ធ្វើឡើង​ដោយ​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា​-​វៀតណាម​។ មានន័យថា កម្ពុជា និង​វៀតណាម​ធ្វើ​រួមគ្នា ដើម្បី​បង្កើត​ជា​ផែនទី​នេះ ហើយ​ផែន​ទីនេះ បាន​បោះពុម្ព​នៅ​ប្រទេស​ដា​ណា​ម៉ាក ហើយ​អ្វីដែល​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​ទៅ​ទទួល​ពី​វៀតណាម​នេះ គឺ​ដោយសារ​យើង​បាន​ឲ្យ​វៀតណាម ជា​អ្នក​ចងក្រង​ជា​អាល់​ប៊ុ​ម (album) ដែល​ផែន​ទីនេះ​ផលិត​ចំនួន​៥០០​ក្បាល ក្នុង​នោះ​ខាង​កម្ពុជា​បាន​ចំនួន ២៥០​ក្បាល (​ច្បាប់ដើម​) ហើយ​ខាង​ភាគី​វៀតណាម​បាន​ចំនួន​២៥០​ក្បាល (​ច្បាប់ដើម​) ដូចគ្នា​។

​បើតាម​លោក​ស្រី កុយ ពិសី “​ក្រុមប្រឆាំង​ចេះតែ​ប្រឆាំង ដោយ​មិនដឹង​យោង​លើ​ហេតុផល​អ្វី​ទាល់តែសោះ តែ​ខ្ញុំ​ចង់​ប្រាប់​ទៅវិញ​ថា អ្វី​ដែល​ពួកគាត់​បានធ្វើ​នេះ មិនមាន​ទម្ងន់​លើផ្លូវ​ច្បាប់​ទេ គឺ​គ្មាន​មូលដ្ឋាន​អ្វី​ទាំងអស់ នាំគ្នា​ស្រែក​តែ​លើ​បបូរមាត់​តែប៉ុណ្ណោះ​។ ហេតុអ្វី​បានជា​ខ្ញុំ​និយាយ​បែបនេះ ពីព្រោះ​រដ្ឋាភិបាលចម្រុះ ឆ្នាំ​១៩៩៣ បាន​នាំ​គ្នា​សរសេរ​រដ្ឋធម្មនុញ្ញ ដែលជា​ច្បាប់កំពូល​របស់​កម្ពុជា ហើយ​នៅក្នុង​រដ្ឋធម្មនុញ្ញ​បាន​សរសេរ​ច្បាស់​ណាស់​ថា យើង​ធ្វើ​ខ្សែ​ព្រំដែន​ជាមួយ​វៀតណាម ត្រូវយក​ផែនទី​អ្វី បោះ​ពុ​ម្ព​នៅ​ឆ្នាំ​ណា ធ្វើ​ដោយ​អ្នកណា គឺ​មាន​សរសេរ​យ៉ាងច្បាស់ ហើយ​ពេលនេះ​រាជរដ្ឋាភិបាល​កំពុង​ធ្វើតាម​ច្បាប់រដ្ឋធម្មនុញ្ញ​នេះ អត់​មាន​អ្វី​ខុសពី​មាត្រា​២ នៃ​រដ្ឋធម្មនុញ្ញ​នោះទេ បាន​សរសេរ​ច្បាស់​ណាស់ គឺ​ព្រំដែន​កម្ពុជា​-​វៀតណាម យក​ផែន​ទីបោ​ន ខ្នាត​១/១០០០០០ បោះពុម្ព​ដោយ​ក្រុម​ភូមិសាស្ត្រ​ឥណ្ឌូចិន ចន្លោះ​ឆ្នាំ​១៩៣៣ ដល់​១៩៥៣ ហើយ​ឥឡូវ​យើង​ធ្វើ​ដូច​អ្វី ដែល​កំណត់​នៅក្នុង​រដ្ឋធម្មនុញ្ញ ហើយ​មកដល់ពេលនេះ​យើង​បានធ្វើ​រួច​ចេញ​ជា​លទ្ធផល​ចំនួន​៨៤​ភាគរយ​ហើយ ហើយ​លទ្ធផល​៨៤​ភាគរយ​នេះ​គឺ​ចេញ​ទៅលើ​ផែនទី​នេះ ដូច្នេះ​អត់​មាន​អ្វី​ខុស​ទេ​។ ដូច្នេះ​ក្រុមប្រឆាំង មិន​ទទួលស្គាល់ គឺជា​រឿង​របស់​គាត់ ពីព្រោះ​សារជាតិ​របស់​គាត់ គឺ​ប្រឆាំង បើ​មិន​ប្រឆាំង​ធ្វើ​ម៉េច​ហៅ​បក្សប្រឆាំង​”​។

ជាមួយគ្នា​នោះ​ លោកស្រី កុយ ពិសី បាន​អះអាង​ថា យើង​គួរតែ​សប្បាយចិត្ត​ចំពោះ​លទ្ធផល​អ្វីដែល​យើង​ធ្វើបាន ពីព្រោះ​វា​ជា​របស់​យើងទាំងអស់គ្នា មិនមែនជា​របស់​បក្ស​ណាមួយ របស់​បុគ្គល​ណាមួយ តែ​វា​ជា​សម្បត្តិ​របស់​ជាតិ​ទាំងមូល របស់​បរជាជន​ទាំងមូល ហើយ​អ្នកធ្វើ គឺ​រដ្ឋាភិបាល​ស្របច្បាប់ កើតចេញពី​ការបោះឆ្នោត ដូច្នេះ​យើង​មិនអាច​អត់​របង​តទៅទៀត​បានទេ ត្រូវតែ​ធ្វើ​ព្រំដែន ដើម្បី​ឲ្យ​មាន​ប្រព័ន្ធ​មួយ​ច្បាស់លាស់ ហើយ​ជា​ព្រំដែន​មួយ​សុខសន្តិភាព ស្ថិរភាព និង​កិច្ចសហប្រតិបត្តិការ ហើយ​វា​ជា​ព្រំដែន​មួយ ដែល​ព្រម​ទទួលយក​ទាំងអស់គ្នា មិនមែនជា​ការបង្ខិតបង្ខំ ហើយ​ព្រំដែន​នេះ កើតចេញពី​ឆន្ទៈ​មុត​ស្រួច​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែល​បាន​ប្ដេជ្ញា​កសាង​ព្រំដែន​ជាមួយ​ប្រទេសជិតខាង​។

លោកស្រី​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ ដែល​មិនទាន់​ជ្រាប​ច្បាស់​អំពី​កិច្ចការ​ព្រំដែន​នេះ ត្រូវ​ស្ដាប់​អ្នកជំនាញ អ្នកធ្វើ​ព្រំដែន ច្បាប់​ស្ដាប់​រដ្ឋាភិបាល ដែល​ធ្វើឡើង​ដោយ​ត្រឹមត្រូវ មិនបាន​ក្លែងបន្លំ​ការពិត​នោះទេ ហើយ​កុំ​ជឿ​លើ​ការ​ញុះញង់​របស់​ជន​មួយចំនួន ដែល​តែងតែ​ឃោសនា​ថា រដ្ឋាភិបាល​អសមត្ថភាព​នៅក្នុង​ការធ្វើ​ព្រំដែន​ជាមួយ​ប្រទេសជិតខាង តែ​តាមពិត​ពួកគាត់​ទាំងនោះ គ្រាន់តែ​ជា​អ្នក​បំពុលសង្គម​តែប៉ុណ្ណោះ ហើយ​លោកស្រី​ក៏បាន​បដិសេធ​ចំពោះ​អ្វី ដែល​ក្រុម​ទាំងនោះ​បានលើកឡើង​ផងដែរ​។

លោកស្រី កុយ ពិសី បាន​អះអាងថា ផែនទី​ឋានលេខា​ព្រំដែន​កម្ពុជា​-​វៀតណាម មាត្រដ្ឋាន​១/២៥០០០​នេះ បាន​បង្ហាញ​ពេញលេញ​លទ្ធផល​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន​ប្រមាណ​ជា​៨៤ ភាគរយ ដែល​ប្រទេស​ទាំងពីរ​សម្រេចបាន​។ ផែនទី​នេះ ជា​ផែនទី​ទំនើប​សម័យ​ឌីជីថល​៤.0 ដែល​បង្ហាញ​យ៉ាង​ច្បាស់លាស់​ខ្សែ​ព្រំដែន បង្គោល​ព្រំដែន​រួម និង​ស្ថានភាព​ភូមិសាស្ត្រ នៅ​លើដី​ជាក់ស្តែង​បាន​យ៉ាង​ជាក់លាក់ ងាយស្រួល​ក្នុងការ​ប្រើប្រាស់ មិន​ដូច​ផែនទី​បោ​ន​ខ្នាត​១/១០០០០០ ដែល​មានតែ​ខ្សែ​ព្រំដែន​៕
កោះ​កែវ

            

តុលា

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114

Football news:

Morata on Ronaldo: we all know what kind of player he is. He is happy that I am at Juventus
Ole Gunnar Solskjaer: Making players happy is not my job. I have to let out those who will achieve results
Unai emery: Messi was and will remain the best player in the world
Zidane on bale: I have nothing to say. I wish him good luck in the future. That's it
Dani Alves comments on Messi's post about Suarez's departure: it's about respect and they don't know it
Manchester City want to sign Benfica defender Diaz. The transfer is estimated at 55 million euros, the deal may include Otamendi
Morata took number 9 at Juventus. Under him played Higuain