Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

លោកស្រី ឱ វណ្ណឌីន ជំរុញដល់មន្ត្រីសុខាភិបាល អាជ្ញាធរ​និងមន្ត្រីពាក់ព័ន្ធ ត្រូវបន្តអប់រំ ផ្សព្វផ្សាយពីការការពារសុខភាព​និងបន្តចាក់ វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញជូនប្រជាជន ​

Views: 8

ដោយៈ ទេព មង្គល / បាត់ដំបងៈ នៅ​ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣​ លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន បានលើកទឹកចិត្ត​ និងជំរុញដល់មន្ត្រីសុខាភិបាល​ អាជ្ញាធរ​និងមន្ត្រីពាក់ព័ន្ធ ត្រូវបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការអប់រំ ផ្សព្វផ្សាយ ក្នុងការការពារសុខភាព​ និងបន្តចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ ជូនប្រជាជន ដេីម្បីរក្សាបាននិរន្តរភាព នៃដំណេីរការសេដ្ឋកិច្ច សង្គម​ ជំរុញកំណេីនសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ។

លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជា ប្រធានគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំង ប្រទេស (គ.វ.ក ១៩) បានលេីកឡេីងបែបនេះ នៅពេលលោកស្រី បានអញ្ជើញ ចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញនៅខេត្តចំនួន៣ រួមមាន ខេត្តបន្ទាយមានជ័យ ដែលមានទីតាំងនៅសាកលវិទ្យាល័យជាតិមានជ័យ រោងចក្រ ធី ខេ ហ្កាមេន ផ្សារមង្គលបូរី,​ ខេត្តប៉ៃលិន មានដូចជា កាស៊ីណូម្កុដពេជ្រ កាស៊ីណូហ្គ្រែន វិទ្យាល័យទេពនិមិត្ត និងខេត្តបាត់ដំបង រួមមាន ទីតាំងដូចជា អនុវិទ្យាល័យស្វាយស ផ្សារណាត់ មណ្ឌលសុខភាពជ្រៃ​ កាលពីថ្ងៃទី២៨ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ កន្លងទៅនេះ ។

លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន បានជំរុញដល់មន្ត្រីសុខាភិបាលអាជ្ញារធរ​ និងមន្ត្រីពាក់ព័ន្ធ ដើម្បីបន្តការខិតខំប្រឹងប្រែងអនុវត្តការងារចាក់វ៉ាក់សាំងបង្ការ ជំងឺ-១៩ ជូនដល់ប្រជាពលរដ្ឋ ព្រមទាំងបានធ្វេីការអំពាវនាវដល់ប្រជាពលរដ្ឋ​ឱ្យ អញ្ជើញទៅទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នា ទាំងដូសមូលដ្ឋាន​ និងដូសជំរុញ ដើម្បីពង្រឹងភាពស៊ាំបុគ្គល​ និងភាពស៊ាំសហគមន៍មានភាពរឹងមាំ​ ដែលជាមូលហេតុធ្វើឲ្យលំហ នៃការរីករាលដាល នៃជំងឺកូវីដ-១៩ កាន់តែរួមតូច ទៅៗ​ រហូតដល់គ្មានប្រឡោះ សម្រាប់វីរុសកូវីដ-១៩​ ផ្ទុះឡេីងវិញបាននោះឡេីយ ។ ក្រុមវ័យចាស់ ស្រ្តីមានផ្ទៃពោះ​ អ្នកដែលមានជំងឺប្រចាំកាយ​និងបុគ្គលដែល មានភាពស៊ាំចុះខ្សោយ ត្រូវបន្តយកចិត្តទុកដាក់ថែទាំសុខភាពខ្លួន​ និងត្រូវទទួល បានការផ្តល់វ៉ាក់សាំងកូវីដ-១៩​ ឱ្យបានគ្រប់ចំនួនដូស ផងដែរ។

លោកស្រី វេជ្ជបណ្ឌិត រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាល ក្នុងនាមក្រសួងសុខាភិបាល បានកោតសរសើរមន្ត្រីសុខាភិ បាល អាជ្ញាធរគ្រប់លំដាប់ថ្នាក់​ ភាគីពាក់ព័ន្ធទាំងអស់ និងអបអរសាទរចំពោះ លទ្ធផលការងារចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋទូទៅ ដែលរស់នៅ ក្នុងប្រទេសកម្ពុជា បានជោគជ័យ​ រហូតបានបេីកដំណេីរការប្រទេសឡេីងវិញ​ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ​ប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ។

បន្ថែមលើនេះ លោកស្រី បានសង្កត់ធ្ងន់ថា​ ប្រសិនបើថ្នាក់ដឹកនាំ​និងមន្ត្រីពាក់ព័ន្ធ ទាំងអស់ ខិតខំអនុវត្តទៅតាមទិសដៅ ដែលបានដាក់ចេញប្រាកដណាស់ ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ពោលគឺ ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅកម្ពុជា នឹងទទួលបានលទ្ធផល កាន់តែល្អប្រសេីរឡេីងៗ​ក្នុងទិសដៅធានា បាននូវសន្តិសុខ និងសុវត្ថិភាព​សុខភាពសាធារណៈ​ ការពារមិនឱ្យមានការផ្ទុះ ឡេីងវិញ នូវការឆ្លងរាលដាលវីរុសកូវីដ-១៩​ ដូចដែលយេីងកំពុងទទួលបាន ការរស់នៅជាធម្មតា ក្នុងប្រក្រតីភាពថ្មី នាពេលសព្វថ្ងៃនេះ ។

លោកស្រី បានមានប្រសាសន៍ថាៈ ថ្វីដ្បិតរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេច តេជោ​ ហ៊ុន​ សែន​ ជាប្រមុខ​ គឺមានឆន្ទៈនយោបាយ និងការប្ដេជ្ញាចិត្តច្បាស់ លាស់ នៅក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ធ្វើឲ្យកម្ពុជា នាពេលបច្ចុប្បន្ន​ អាចគ្រប់គ្រងស្ថានភាពបានល្អ និងបន្តរស់នៅជាមួយវត្តមានវីរុសកូវីដ-១៩ ព្រមទាំងអាចបើកដំណេីរការសង្គម និងសេដ្ឋកិច្ចបានយ៉ាងពេញលេញឡើងវិញ តែយេីងទាំងអស់គ្នាមិនត្រូវភ្លេចខ្លួន​ និងសូមកុំជឿតាមការផ្សាយព័ត៌មាន មិនត្រឹមត្រូវពីវ៉ាក់សាំងកូវីដ-១៩​ ឬការបកប្រែមិនត្រឹមត្រូវតាមលក្ខណ:បច្ចេកទេស​ និងសេចក្តីណែនាំនានា នៃការចាក់វ៉ាក់សាំងកូវីដ-១៩ របស់អង្គការសុខភាព ពិភពលោក​នាពេលថ្មីៗនេះ។

លោកស្រី បានបន្តថាៈ យេីងត្រូវបន្តការយកចិត្តទុកដាក់ អនុវត្តជាប្រចាំ​និង ប្រកបដោយប្រសិទ្ធភាព នូវការការពារខ្លួនពីជំងឺនានា ក្នុងនោះក៏មានជំងឺកូវីដ-១៩​ ផងដែរ​ ដ្បិតការងារការពារសុខភាព​ គឺជាការទទួលខុសត្រូវ​និងត្រូវមានការ ចូលរួមពីបុគ្គល ពីក្រុមគ្រួសារ​ និងពីសហគមន៍ ពិសេសការចូលរួមក្នុងការផ្សព្វ ផ្សាយនូវព័ត៍មានត្រឹមត្រូវ លេីការការពារសុខភាព និងលេីការងារចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩។ ការផ្សព្វផ្សាយព័ត៌មានមិនពិត ព័ត៌មានមិនត្រឹមត្រូវ​ ឬព័ត៌មានប្រឌិតណាមួយ នឹងអាចនាំមកនូវមហន្តរាយសុខភាពសាធារណៈ​ ដែលយេីងទាំងអស់គ្នា ត្រូវតែនាំគ្នាចៀសវាង​និងរួមគ្នាបំបាត់នូវទង្វេីអសកម្ម បែបនេះ​ ដេីម្បីសេចក្តីសុខ សន្តិសុខ និងសុវត្ថិភាព​សុខភាពសាធារណ​ៈ​ និងការរស់នៅ ជាប្រក្រតីធម្មតារបស់យេីងទាំងអស់គ្នា៕/V/R

Post navigation