Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

លោកស្រីបណ្ឌិត ពេជ្រ ច័ន្ទមុន្នី ចែកប័ណ្ណបេទ្បាជាតិសន្តិសុខសង្គមជាង៨០០សន្លឹក ជូនពលរដ្ឋក្រីក្រក្នុងអង្គការមូលនិធិកុមារកម្ពុជា

Views: 2

ដោយ៖រ៉ាម៉ន/ភ្នំពេញ៖ លោកស្រីបណ្ឌិត ពេជ្រ ច័ន្ទមុន្នី ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែននិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែនបាន ចែកអំណោយនិងផ្តល់ប័ណ្ណបេទ្បាជាតិសន្តិសុខ
សង្គមដែលជាអំណោយរបស់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនពលរដ្ឋក្រីក្រក្នុងអង្គការមូលនិធិកុមារកម្ពុជា ស្ថិតនៅសង្កាត់ស្ទឹងមានជ័យទី២ខណ្ឌមានជ័យ ចំនួនជាង៨០០សន្លឹក ។

ពិធីសំណេះសំណាល ចែកបណ្ណបេទ្បាជាតិសន្តិសុខសង្គម (ប.ស.ស) និងផ្តល់អំណោយរបស់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនពលរដ្ឋក្រីក្រទាំងនេះបានធ្វើឡើង នៅល្ងាចថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣នេះ នៅក្បែរទីលានចាក់សំរាមស្ទឹងមានជ័យចាស់ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី២ខណ្ឌមានជ័យ ដោយមានការចូលរួមពីលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកស្រី ព្រមទាំងលោក ហែម ដារិទ្ធ ជាអភិបាលខណ្ឌមានជ័យ។
លោកជំទាវបណ្ឌិត ពេជ្រ ច័ន្ទមុន្នី ហ៊ុន ម៉ាណែត បានមានប្រសាសន៍លើកឡើងថា៖ ការចុះចែកអំណោយនិងផ្តល់បណ្ណបេទ្បាជាតិសន្តិសុខសង្គម ចំនួន៨៤០សន្លឹកជូនពលរដ្ឋក្រីក្រក្នុងអង្គការមូលនិធិកុមារកម្ពុជានេះ ធ្វើឡើងទៅតាមការចង្អុលបង្ហាញពី សម្តេចតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន ហើយនេះក៏មិនមែនជាលើកទី១ដែរ ដែលលោកជំទាវនិងក្រុមការងារចុះមកជួយលំលែកការលំបាកបងប្អូនប្រជាពលរដ្ឋនៅអង្គការមូលនិធិកុមារកម្ពុជានេះ។ ជាក់ស្តែងកាលពីសម័យនៃការរីករាលដាលជម្ងឺកូវីដ-១៩ អង្គការមូលនិធិកុមារកម្ពុជា ត្រូវបានយកចិត្តទុកដាក់ មិនត្រឹមតែផ្តល់ជូននូវឧបករណ៍ ការពារកូវីដ-១៩ប៉ុណ្ណោះទេ បងប្អូនប្រជាពលរដ្ឋដែលមានជម្ងឺកូវីដ-១៩ ក៏ត្រូវបានដឹកបញ្ជូនទៅព្យាបាលដោយមិនអស់លុយថែមទៀតផង។

លោកស្រីបណ្ឌិត បានបញ្ជាក់ផងដែរថា ប្រជាពលរដ្ឋដែលទទួលបានប័ណ្ណបេទ្បាជាតិសន្តិសុខសង្គមនេះមានចំនួន៥៥៥គ្រួសារ ស្មើនឹង ៨៤០សន្លឹក ហើយក្រៅពីទទួលបានបណ្ណបេទ្បាជាតិសន្តិសុខសង្គមហើយ នូវបានទទួលអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែនថែមទៀតផង ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ ២៥គីឡូក្រាម មី ត្រីខ ទឹកត្រី ទឹកស៊ីអុីវផងដែរ៕សរន / N

Post navigation