Views: 2
ដោយៈ សុផល / ភ្នំពេញ៖ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានី ខេត្ត ត្រូវពិនិត្យលទ្ធភាព ដើម្បីរៀបចំចុះបញ្ជីអគារសហកម្មសិទ្ធិ និងពន្លឿន ការចុះបញ្ជីដីធ្លីដែលនៅសេសសល់ជូនប្រជាពលរដ្ឋ ដែលជាតម្លៃនៃទុនវិនិយោគ។ ជាមួយគ្នានេះ ត្រូវគិតគូរបញ្ចូលសេវាសាធារណៈចាំបាច់ របស់ច្រកចេញចូលតែមួយ ជាបណ្តើរៗទៅក្នុងប្រព័ន្ធឌីជីថល ដើម្បីឱ្យប្រជាពលរដ្ឋទទួលបានសេវាលឿនរហ័ស និងជឿទុកចិត្តបាន។

នេះជាប្រសាសន៍របស់លោកឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ក្នុងកិច្ចប្រជុំជីវភាពដើម្បីពិនិត្យ និងវាយតម្លៃវឌ្ឍន ភាពការងារ និងទិសដៅអនុវត្តការងារបន្ត របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តសៀមរាប នាព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣។
ចំពោះកិច្ចការរៀបចំនគរូបនីយកម្មនៅខេត្តសៀមរាប លោកឧបនាយករដ្ឋមន្ត្រី បានណែនាំមន្ទីររៀបចំដែនដី ត្រូវពិនិត្យមើលការរៀបចំក្រុងឱ្យឆ្លើយតបទៅនឹងប៉ូល សេដ្ឋកិច្ចវប្បធម៌ និងទេសចរណ៍ ដែលជាខឿនទ្រទ្រង់សេដ្ឋកិច្ចរបស់ខេត្តនិងគិតគូរយ៉ាងណាឱ្យប្រជាជនអាចរស់នៅបានសុខដុមរមនា ទទួលបានផ្លែផ្កាពីផែនការរៀបចំទីក្រុងមួយនេះ៕/V/r


