Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ណែនាំឱ្យមន្ទីររៀបចំដែនដី ចេញបណ្ណកម្មសិទ្ធិ ជូនប្រជាពលរដ្ឋ​ឱ្យបានឆាប់

Views: 3

ដោយៈ សុផល / ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានណែនាំឱ្យមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានី ខេត្ត ត្រូវធ្វើការចុះបញ្ជី និងចេញបណ្ណកម្មសិទ្ធិ ជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស

លោកឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បានលើកឡើងដូច្នេះ នៅក្នុងកិច្ចប្រជុំជីវភាព​​ដើម្បីពិនិត្យនិងវាយតម្លៃវឌ្ឍនភាពការងារនិងទិសដៅអនុវត្តការងារបន្តរបស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាលនារសៀលថ្ងៃទី ខែកញ្ញាឆ្នាំ២០២៣។

លោកឧបនាយករដ្ឋមន្រ្តី បានបន្តលើកឡើងថា៖ ការផ្តល់សុវត្ថិភាពផ្លូវច្បាប់ តាមរយៈ ការផ្តល់បណ្ណកម្មសិទ្ធិ ជូនប្រជាពលរដ្ឋ ធ្វើឱ្យពួកគាត់កាន់តែចូលរួមយ៉ាងសកម្ម ក្នុងដំណើរការកសាងសេដ្ឋកិច្ចគ្រួសារ និងសង្កមជាតិ៕/V-PC

Post navigation