Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

លោកឧបនាយករដ្ឋមន្ត្រីកែ គឹមយ៉ាន បានណែនាំមួយចំនួនក្នុងពេលបិទសន្និបាតរដ្ឋបាលខេត្តបន្ទាយមានជ៍យ

Views: 3

ដោយ : ប.ជ័យ / បន្ទាយមានជ័យ:លោកឧបនាយករដ្ឋមន្ត្រីកែ គឹមយ៉ាន បានណែនាំមួយចំនួនក្នុងពេលបិទសន្និបាតរដ្ឋបាលខេត្តបន្ទាយមានជ៍យ កាលពីថ្ងៃទី២៤ខែមីនាឆ្នាំ២០២៣ ។

លោកអ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានបូកសរុបលទ្ធផលនៃរបាយការណ៍និងកិច្ចពិភាក្សាតាមក្រុមដោយដាក់ចេញនូវទិសដៅមួយចំនួន។ដោយឡែកលោកឧបនាយករដ្ឋមន្ត្រីកែ គឹមយ៉ាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យបានធ្វើការណែនាំនូវកិច្ចការសំខាន់ៗមួយចំនួន ។ក្នុងការពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ និងការពង្រឹងការគ្រប់គ្រងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ។ទី២. អំពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រលើកទី៧.អាជ្ញាធរ កម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់ត្រូវខិតខំ រួមសហការគ្នាអនុវត្តឲ្យបានត្រឹមត្រូវស្របតាមច្បាប់ និង បទបញ្ញានីតិវិធីនៃការបោះឆ្នោត និងសហការឲ្យបាន ជិតស្និទ្ធជាមួយអាជ្ញាធររៀបចំការបោះឆ្នោតដើម្បីលើកកម្ពស់ ការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពក្នុង ដំណើរបោះឆ្នោតជាតិលើកទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះប្រព្រឹត្តទៅប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ យុត្តិធម៌ និងមានសុវត្ថិភាពល្អ ជាដើម៕សរន / N

Post navigation