Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

លោកយាយ​អាយុ ៨៥ ឆ្នាំរ​ត់​បាន​ចម្ងាយ ១០ គីឡូម៉ែត្រ​ក្នុង​កម្មវិធី​រត់ប្រណាំង​សប្បុរសធម៌​

Views: 2

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ អាយុ​គ្រាន់តែ​ជា​តួលេខ​សម្រាប់​លោកយាយ​រូបនេះ​ប៉ុណ្ណោះ ក្រោយ​គាត់​បាន​រត់ប្រណាំង​សប្បុរសធម៌​ចម្ងាយ ១០ គីឡូម៉ែត្រ​ក្នុង​ចក្រភព​អង់គ្លេស​ក្នុង​ថេរៈវេលា ៨៥ នាទី ដើម្បី​អបអរសាទរ​ខួប​គម្រប់ ៨៥ ឆ្នាំ​របស់​គាត់​។​

​លោកយាយ បា​បា​រ៉ា ថាក់​រ៉េ (Barbara Thackray) ជា​អ្នកចូលរួម​តែ​ម្នាក់​គត់​ដែល​មាន​អាយុ​លើសពី ៨០ ឆ្នាំ​។​លោកយាយ​ក៏​បាន​កំណត់​ពេលវេលា​ដ៏​ល្អ​បំផុត​ផ្ទាល់​ខ្លួន​ផង​ដែរ​នៅឯ​ការរត់​​ប្រណាំង​ឈ្មោះ Run North West Trafford កាលពី​ថ្ងៃទី ៥ ខែ​មីនា ដើម្បី​ជួយ​រៃ​អង្គាស​ប្រាក់​សម្រាប់​មន្ទី​រ​ពេទ្យ St Ann’s Hospice ក្នុង​ទីក្រុង​ម៉ាន់​ឆេ​ស្ទើ​។​

​សាស្ត្រាចារ្យ​មហាវិទ្យាល័យ​ចូលនិវត្តន៍ ដែល​រត់ ១០ គីឡូម៉ែត្រ​ពី​រដង​ក្នុង​មួយ​សប្តាហ៍​ដើម្បី​រក្សា​សុខ​ភាព​រូបនេះ បាន​ប្រាប់​វេបសាយ Manchester Evening News ថា​”​ខ្ញុំ​បាន​រៃអង្គាសប្រាក់​​បាន​ជិត ២.០០០ ផោន​ពី​ការ​រៃអង្គាស​ថវិកា​ទាំងអស់​ដែល​ខ្ញុំ​បាន​ធ្វើ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​”​។​

“​ការប្រណាំង​នេះ​តែងតែ​ពិសេស​សម្រាប់​ខ្ញុំ ដោយសារ​គ្រួសារ​របស់​ខ្ញុំ​មក​ពី​ទូទាំង​ប្រទេស​មក​រត់​ជាមួយ​ខ្ញុំ ហើយ​អ្នកខ្លះ​បាន​ឆ្លង​ផុត​ខ្សែព្រ័ត្រ​ជាមួយ​ខ្ញុំ​ផងដែរ​!”​។​

​លោកយាយ​ថាក់​រ៉េ ដែល​ចាប់ផ្តើម​រត់ប្រណាំង​នៅ​អាយុ ៧៧ ឆ្នាំ បាន​រត់ប្រណាំង​ជាមួយនឹង​សមាជិក​គ្រួសារ​របស់​លោក​យាយ​ចំនួន ១១ នាក់​។​លោកយាយ​ត្រូវ​បាន​ស្វាគមន៍​ដោយ​បដា​និង​នំ​ខួប​កំ​​ណើ​ត​នៅពេល​លោកយាយ​ឆ្លង​ផុត​ខ្សែ​ព្រ័ត្រ​។

​លោកយាយ​បាន​រៃ​អង្គាស​ប្រាក់​សម្រាប់​មន្ទី​រ​ពេទ្យ St Ann’s Hospice អស់​រយៈពេល​ជាង​មួយ​ទសវត្សរ៍​មក​ហើយ​។ វា​គឺជា​វិធី​របស់​លោកយាយ​ក្នុង​ការផ្តល់​ឱ្យ​វិញ​ដល់​មណ្ឌល​ថែទាំ ដែល​បាន​មើលថែ​បងស្រី​របស់​គាត់ ដែល​បាន​លាចាក​លោក​ក្នុង​ទសវត្សរ៍​ឆ្នាំ ១៩៩០​។​

​ថ្មីៗ​នេះ លោកយាយ​ត្រូវ​បាន​ជ្រើសរើស​ឱ្យធ្វើ​ជា​អ្នកតំណាង​ផ្សាយពាណិជ្ជកម្ម​ថ្មី​របស់ Adidas រួមជាមួយ​នឹង​កីឡាករ​បាល់ទាត់ Liverpool ម៉ូ សាឡា​ស (Mo Salah)៕

​លោកយាយ​ថាក់​រ៉េ​រត់ប្រណាំង​ដល់ទី​ព្រ័ត្រ​កាលពី​ថ្ងៃទី​៥​មីនា​កន្លង​ទៅ​

Post navigation