Cambodia

ល្បីចោរលួចឡាននៅ តាកែវ មិនទាន់បាត់ផង លោកបងចោរនៅពោធិ៍សាត់នេះឃើញឡានគេចតភ្លេចដកសោរ លួចយកទៅជិះលឿនពេកបត់មិនទាន់ទៅបុកប៉ារ៉ាស់ក្រឡាប់ផ្ងារជើង សមត្ថកិច្ចចាប់ជាប់

ល្បីចោរលួចឡាននៅ តាកែវ មិនទាន់បាត់ផង លោកបងចោរនៅពោធិ៍សាត់នេះឃើញឡានគេចតភ្លេចដកសោរ លួចយកទៅជិះលឿនពេកបត់មិនទាន់ទៅបុកប៉ារ៉ាស់ក្រឡាប់ផ្ងារជើង សមត្ថកិច្ចចាប់ជាប់

(ពោធិ៍សាត់)៖ ចោរស្ទើរភ្លើង ឃើញរថយន្តរបស់ក្រុមល្បាតអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ទើបត្រឡប់មកពីចុះបេសកកម្ម ចតចោលមិនដកសោ ចូលលួចរួចបើកមិនបានប៉ុន្មានគីឡូម៉ែត្រ ក៏កាច់ចង្កូតមិនទាន់ ទៅបុកប៉ារ៉ាស់ក្រឡាប់ផ្ងារជើងទៅមុខលែងរួច។

ករណីខាងលើនេះ បានកើតឡើងនាវេលាម៉ោង០៦៖០០នាទីព្រឹក ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០នេះ នៅចំណុចក្នុងស្នាក់ការសម្ព័ន្ធមិត្តសត្វព្រៃររៀង ស្ថិតក្នុងភូមិររៀង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

សេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News បានឲ្យដឹងថា ករណីចោរកម្មខាងលើនេះ ប្រព្រឹត្តដោយជនសង្ស័យឈ្មោះ សេង សៀប ភេទប្រុស អាយុ២៤ឆ្នាំ ជាតិខ្មែរ រស់នៅភូមិក្រោលគោ ឃុំសំបូរមាស ស្រុកមុខកំពូល ខេត្តកណ្តាល។

សេចក្តីរាយការណ៍បានបន្ថែមថា នៅវេលាម៉ោងខាងលើជនសង្ស័យ បានចូលលួចរថយន្ត១គ្រឿង ម៉ាកម៉ាស្តា ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ONG 12-0014 ខណៈដែលរថយន្តនេះទើបត្រឡប់មកពីបើកចុះល្បាត ហើយបានចតទុកចោល ក្នុងស្នាក់ការដោយមិនបានដកសោចេញ។

ក្រោយពីចូលលួចរថយន្តបានសម្រេច លុះបើកមកដល់ផ្លូវកោង ចំណុចត្រដក់ពង ស្ថិតក្នុងភូមិព្រែក៣ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ក៏កាច់ចង្កូតមិនទាន់ ទៅបុកបង្គោលរបាំងផ្លូវ បណ្តាលឱ្យក្រឡាប់ធ្លាក់ចុះពីលើផ្លូវ ផ្ងារជើងទៅមុខលែងរួច ទាំងរថយន្ត និងជនសង្ស័យតែម្តង។

បច្ចុប្បន្ន រថយន្តបានស្ទូចយកទៅរក្សាទុក នៅស្នាក់ការសម្ព័ន្ធមិត្តសត្វព្រៃ (រវៀង) ចំណែកជនសង្ស័យត្រូវបានឃាត់ខ្លួន នៅអធិការដ្ឋាននគបាលស្រុកភ្នំក្រវាញ ដើម្បីចាត់ការតាមនីតិវិធី៕

ផ្តល់សិទ្ធិដោយ៖ freshnews

Football news:

Bayern - Loko-Utkin's first match as a commentator: insured Yevgeny Mayorov, set up in the corridor, after the return 0:5 joked about beer
Former Spartak goalkeeper Mitryushkin became a player of Fortune
The Norwegian referee has admitted that he is gay: I can go through life with my head held high
Henderson on Salah in Liverpool: 100 goals in 159 games is something out of a computer game
PSG have been in contact with Zidane (Okdiario)
Flick's assistant-plus 1000 points to the atmosphere in Bayern. Launched the careers of Muller and Lam, introduced Pep to the Bundesliga, taught Koman to play head
Milan scores 2+ goals in 11 consecutive games, repeating its record of 1959