Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ម៉ាហ្ស​ល់ របស់ Man U​របួស​មិន​អាច​លេង FA Cup វគ្គ​ផ្តាច់ព្រ័ត្រ​បានទេ​

Views: 7

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ខ្សែ​ប្រយុទ្ធ អាន​ថូ​នី ម៉ាហ្ស​ល់ (Anthony Martial)​របស់​ក្រុម​បិសាច​ក្រហម Manchester United ត្រូវបាន​ដកចេញ​ពី​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ FA Cup ទល់នឹង Manchester City នៅ​ថ្ងៃ​សៅរ៍​ខាងមុខ ដោយសារ​របួស​សរសៃ​ពួរ​។​

​ម៉ាហ្ស​ល់​បាន​រងរបួស​ក្នុង​ការប្រ​កួ​ត Premier League ចុងក្រោយ​របស់ Man Utd នៃ​រដូវ​កាល​នេះ បន្ទាប់ពី​ចេញពី​កៅអី​បម្រុង​កាលពី​ថ្ងៃអាទិត្យ​ទល់នឹង​ក្រុម​ផ្កា​ឈូកស Fulham ហើយ​ការ​ស្កែន​បាន​បង្ហាញ​ឱ្យ​ឃើញ​យ៉ាង​ច្បាស់​ពី​ទំហំ​នៃ​របួស​។​

United បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​អាន​ថូ​នី ម៉ាហ្ស​ល់ នឹង​នៅ​ក្រៅ​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ Emirates FA Cup ទល់នឹង Manchester City ដោយសារ​របួស​”​។​

“​កីឡាករ​សញ្ជាតិ​បារាំង​រូបនេះ​បាន​រងរបួស​សរសៃពួ​រ​នៅ​ចុងបញ្ចប់​នៃ​ជ័យជម្នះ ២-១ កាលពី​ថ្ងៃអាទិត្យ​ជាមួយនឹង​ក្រុម Fulham នៅ​កីឡដ្ឋាន Old Trafford​។ ចាប់តាំងពី​ពេលនោះ​មក ការវាយតម្លៃ​បាន​បង្ហាញ​ឱ្យឃើញ​ពី​ការ​ហែក​សាច់ដុំ​ដែល​ធ្វើឱ្យ​កីឡាករ​អាយុ ២៧ ឆ្នាំ​រូប​នេះ​នៅក្រៅ​ការប្រកួត​នៅ​កីឡដ្ឋាន Wembley”​។​

​ម៉ាហ្ស​ល់​បាន​ខកខាន​ការប្រកួត Premier League ពីរ​ប្រកួត​ដំបូង​របស់ Man Utd នៅ​រដូវ​កាល​នេះ ដោយសារ​បញ្ហា​សរសៃ​ពួរ ខណៈ​របួស​តូចៗ​ផ្សេង​ទៀត​ចាប់តាំងពី​ពេលនោះ​មក​បាន​ធ្វើឱ្យ​រូបគេ​បង្ហាញខ្លួន​បាន​ត្រឹម ២៩ ដង​ប៉ុណ្ណោះ​ដោយ​រកបាន ៩ គ្រាប់​៕

ម៉ាហ្ស​ល់នឹង​ខកខាន​ការប្រកួត FA Cup វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​ថ្ងៃ​សៅរ៍

Post navigation