Cambodia

​មាន​ហានិភ័យ​ធំៗ​៣ ដែល​អាចធ្វើ​ឲ្យ​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​យុទ្ធនាការ​ជាតិ​ចាក់​វ៉ាក់សាំង​ត្រូវ​បរាជ័យ​

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​-១៩ សំដៅ​បង្កើត​ឲ្យ​បាន​នូវ​ភាពស៊ាំ​សហគមន៍​នៅក្នុង​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​គឺជា​វិធានការ​យុទ្ធសាស្ត្រ​គន្លឹះ​ដ៏​មានប្រសិទ្ធភាព​មួយ​ដែល​ត្រូវអនុវត្ត​គួបផ្សំ​ជាមួយ នឹង​វិធានការ​ចាំបាច់​ផ្សេងទៀត​ជាពិសេស​វិធានការ​៣-​កុំ និង​៣-​ការពារ ដើម្បី​ធានា​ឲ្យ​កម្ពុជា​អាច​បន្តដំណើរ​អភិវឌ្ឍន៍​ទៅមុខ​លើ​គន្លង នៃ “​ប្រក្រតីភាព​ថ្មី​» ។ ក៏ប៉ុន្តែ​រាល់​ការ​ឈានទៅ​សម្រេចបាន​ជោគជ័យ​វា​ក៏មាន​កត្តា​ហានិភ័យ​ដែល​អាច​បង្ក​ឲ្យ​មាន​ភាពបរាជ័យ​ក្នុងការ​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​នេះ​ផងដែរ ។ រាជរដ្ឋាភិបាល​កម្ពុជា​បានដាក់​ចេញ​«​ផែនការ​យុទ្ធសាស្ត្រ​យុទ្ធនាការ​ជាតិ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​រឹង​-១៩​សំដៅ​បង្កើត​ឲ្យ​បាន​នូវ​ភាពស៊ាំ​សង្គម​-​សេដ្ឋកិច្ច​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០២១» ដែល​រៀបចំឡើង​ដោយ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ​នៅក្នុង​ខែឧសភា ២០២១ ។ ជាមួយ​ផែនការ​នេះ​រាជរដ្ឋាភិបាល​ក៏បាន​ព្យាករណ៍​ផងដែរ​នូវ​កត្តា​ហានិភ័យ​ធំៗ​ចំនួន​៣​សម្រាប់ ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​យុទ្ធនាការ​ជាតិ​ចាក់​វ៉ាក់សាំង​នេះ ។

​ភាពមិនប្រាកដប្រជា និង ការវិវត្ត​លឿន​នៃ​ជំងឺ​កូ​វីដ​-១៩ រួមជាមួយ​នឹង​ភាព​មាន​កម្រិត​និង​ភាពស្មុគស្មាញ​នៃ​ការផ្គត់ផ្គង់​វ៉ាក់សាំង​អាច​បង្ក​ជា​ហានិភ័យ​ដែល​បណ្តាល​ឲ្យ​ប៉ះពាល់​ដោ យ​ផ្ទាល់ ឬ ដោយ​ប្រយោល​ដល់​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​យុទ្ធនាការ​ជាតិ​ចាក់​វ៉ាក់សាំង ។ ការណ៍​នេះ​ទាមទារ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុ​ជាមាន​ភាពបុរស​កម្ម​ដោយ​ត្រូវ​កំណត់ និង គ្រប់គ្រង​ហានិភ័យ​ធំៗ ដែល​អាច​បង្ក​ឲ្យ​មាន​ភាពបរាជ័យ​ក្នុងការ​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​នេះ ។ ជារួម​កត្តា​ហានិភ័យ​ធំៗ​ចំនួន ៣ សម្រាប់​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​យុទ្ធនា ការ​ជាតិ​ចាក់​វ៉ាក់សាំង​នេះ​ត្រូវ​បានកំណត់​ដូចខាងក្រោម ៖

១).​ការទទួលបាន​វ៉ាក់សាំង​មិន​គ្រប់​តាម​តម្រូវការ ភាព​មាន​កម្រិត​នៃ​ការផ្គត់ផ្គង់​វ៉ាក់សាំង និង តម្រូវការ​ខ្ពស់​ពី​បណ្តា​ប្រទេស​នានា​នៅ​ទូទាំង​ពិភពលោក​អាច​បង្ក​ឲ្យ​មាន​ហានិភ័យ ក្នុងការ​ទទួលបាន​វ៉ាក់សាំង​ដើម្បី​បំពេញតម្រូវ ការ​ជាក់ស្តែង​របស់​កម្ពុជា ។ បន្ថែម​លើ​នេះ​ភាពស្មុគស្មាញ​នៃ​បញ្ហា​បច្ចេកទេស​ក្នុងការ​គ្រប់គ្រង និង ផ្គត់ផ្គង់​វ៉ាក់សាំង​ក៏​អាច​បង្ក​ឲ្យ​មាន ភាពយឺតយ៉ាវ​ក្នុងការ​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​នេះ​ឲ្យ​សម្រេចបាន​នៅក្នុង​ឆ្នាំ ២០២១ យ៉ា ង​ឆាប់​តាមតែ​អាចធ្វើ​បាន​ផងដែរ ។ ការណ៍​នេះ​ទាមទារ​ឲ្យ​រាជរដ្ឋាភិបាល​ខិតខំ​ធានា​រក ប្រភព​សម្រាប់​ទិញ​និង​ផ្គត់ផ្គង់​វ៉ាក់សាំង​ឲ្យ​បាន​គ្រប់គ្រាន់​តាម​តម្រូវការ​និង​តាម​កាលកំណត់​ព្រមទាំង​ខិតខំ​កសាង​សមត្ថភាព​សម្រាប់​ត្រៀម​ដោះស្រាយ​បញ្ហា​បច្ចេកទេស​នានា​ពាក់ ព័ន្ធ​នឹង​ការគ្រប់គ្រង​,​ការបែងចែក​,​ការដឹកជញ្ជូន និង ការថែរក្សា​វាក់​សាំង​ជាដើម​ដែល​អាច​កើតមានឡើង​ជាយថាហេតុ ។ យ៉ាងណាមិញ​,​ការសម្រេចចិត្ត​ដ៏​ត្រឹមត្រូវ​របស់​រាជ​រដ្ឋា​ភិ បាល​ក្នុងការ​ចាប់យក​ដៃគូ​យុទ្ធសាស្ត្រ​ជាមួយ​មិត្ត​ចិន​ធ្វើជា​ស្នូល​សម្រាប់​ការ​ស្វះ​ស្វែងរក​ទិញ​វាក់​សាំង និង ទទួលបាន​ជំនួយ​វ៉ាក់សាំង​បានក្លាយ​ជា​កត្តា​គន្លឹះ​មួយ​ដ៏​សំខាន់​ផងដែរ ដែល​អាចជួយ​ដោះស្រាយ​ហានិភ័យ​នៃ​ការខ្វះ​វ៉ាក់សាំង និង ការផ្គត់ផ្គង់​វ៉ាក់សាំង​ឲ្យ​បាន​គ្រប់គ្រាន់​និង​ទាន់ពេល ។​

២).​សមត្ថភាព​ក្នុងការ​អនុវត្ត​ផែន​ការចាក់​វ៉ាក់សាំង​៖​ចំនួន​ដ៏​ច្រើន​នៃ​ប្រជាពលរដ្ឋ​ដែល​ត្រូវ​ទទួលបាន​ការចាក់​វ៉ាក់សាំងនិងរយៈពេល​ខ្លី​នៃ​យុទ្ធនាការ​ជាតិ​ចាក់​វ៉ាក់សាំង​អាច​បង្ក​ឲ្យមាន​បញ្ហា​ប្រឈម​និង​ភាពខ្វះខាត​នូវ​សមត្ថ ភាព ​ស្ថាប័ន​និង​ធនធានមនុស្ស​ដែលមាន​សមត្ថភាព​គ្រប់គ្រាន់​ដើម្បី​ចូលរួម​ក្នុង​យុទ្ធនាការ​ជាតិ​ចាក់​វ៉ាក់សាំង​ប្រកប ដោយ​ប្រសិទ្ធភាព​និងទាន់ពេល ។ការណ៍​នេះ​ទាមទារ​នូវ​ការត្រៀម​រៀបចំ​ឲ្យ​បានល្អ​នូវ​ផែនការ​លម្អិត​សម្រាប់​អនុវត្តក្នុង​គ្រប់​ទិដ្ឋភាពនិង ការ​កៀរគរ​ក៏ដូចជា​ការប្រើប្រាស់​កម្លាំង​សរុប និង មធ្យោបាយ សរុប​របស់​ជាតិ​ដើម្បី​ចូលរួម​អនុវត្ត​យុទ្ធនាការ​ជាតិ​ចាក់​វ៉ាក់សាំង​នេះ​ឲ្យ​បាន​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់បំផុត​។​

៣).​ការកើតឡើង ឬ ការឆ្លង​ចូលមក​កម្ពុជា​នូវ​ស​កូ​វីដ​-១៩​បំប្លែង​ថ្មី ៖ ប្រភេទ​វីរុស​បំប្លែង​ថ្មី​គឺជា​ក្តីបារម្ភ​មួយ​ដែល​អាចធ្វើ​ឲ្យ​វ៉ាក់សាំង​ដែលមាន​ស្រាប់​បច្ចុប្បន្ននេះ បាត់បង់ ឬក៏​លែង មាន​ប្រសិទ្ធភាព ។ ការណ៍​នេះ​ទាមទារ​ឲ្យ​រាជរដ្ឋាភិបាល​បង្កើន​ការយកចិត្តទុកដាក់​ខ្ពស់​ដល់​ការតាមដាន​នូវ​ស្ថានការណ៍​វិ​វ​ឌ្ឍ​នៅតាម​បណ្តា​ប្រទេស ដែល​បាន និង កំពុង​ទទួលរង ឥទ្ធិពល​ខ្លាំង​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូ​វី​៨-១៩ និង​រឹតបន្តឹង​វិធានការ​សុខាភិបាល​ក៏ដូចជា​វិធានការ​ពាក់ព័ន្ធ​ផ្សេងទៀត​ពិសេស ការគ្រប់គ្រង​ឲ្យ​បាន​ម៉ត់ចត់​លើ​ការចេញ​-​ចូល របស់ មនុស្ស និង ទំនិញ​ដែល​អាចមាន​ហានិភ័យ​នៃ​ការចម្លង​ជំងឺ​កូ​វី​៨-១៩ នៅតាម​ច្រកទ្វារព្រំដែន​អន្តរជាតិ និង ការអនុវត្ត​ដោយ​ម៉ឺងម៉ាត់​នូវ​វិធាន​ច​ត្តា​ឡី​ស័ក​ជាដើម​ដើម្បី​បញ្ចៀស​ឱ្យ បាន​នូវ​ការនាំ​ចូល​ជំងឺ​កូ​វី​៦-១៩ ប្រភេទ​ថ្មី​ណាមួយ​ដែល​អាច​ចម្លង​បន្ត​ទៅដល់​សហគម​ន៍ក​ម្ពុ​ជា ។​

​គិត​មក​ត្រឹម​ថ្ងៃទី​៦​ខែឧសភា​ឆ្នាំ ២០២១, ប្រជាជន​កម្ពុជា​ចំនួន ១៧,៦២១ នាក់​បាន​ឆ្លង​ជំងឺ​នេះ​ដែល​ក្នុងនោះ​អ្នកជំងឺ​ចំនួន​ត្រឹមតែ ៦,៨៤៣ នាក់ បានជា​សះស្បើយ​ខណៈ ១១៤ នាក់ បាន​បាត់​បង់ជីវិត​ដោយសារ​ជំងឺ​កូ​វី​៨-១៩ ៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

Football news:

Southgate on Phillips: Gives a slim midfield and allows you to play effectively in the attack of the four
Christian Eriksen: I won't give up. I want to understand what happened to me
Zinchenko about 2:3 with the Netherlands: It hurts to miss in the last minutes, but this is football
Dumfries about 3:2 with Ukraine: The most beautiful goal of my career, but not my best game
I saw the best Euro match with my own eyes. Ukraine respect for the character, the Netherlands-for the power and class
My mother didn't eat in the evenings because she left everything to us. New England star Calvin Phillips
Wijnaldum celebrated a goal for Ukraine in the style of van Dijk. He has already done so-constantly supports a friend