Cambodia

មានការ​ភ្ញាក់ផ្អើល​ខណៈ​កម្មវិធី Miss Grand Cambodia 2020 ផ្លាស់ប្តូរ​ទីតាំង​ប្រកួត

ចែករម្លែក

ភ្នំពេញៈ​មហាជន​ដែល​តាមដាន​កម្មវិធី​ប្រកួត​សម្រស់ Miss GrandCambodia 2020 មានការ ភ្ញាក់ផ្អើល​បន្ទាប់ពី​កម្មវិធី​ត្រូវធ្វើ​ការផ្លាស់ប្តូរ​ទីតាំង​ប្រកួត​ភ្លាមៗ​។​គឺ​មុនពេល​៣​ថ្ងៃ​ប៉ុណ្ណោះ​នៃ​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ឈានចូល​មកដល់​។

​តាម​គម្រោង​កម្មវិធី​ប្រកួត​វគ្គ​ផ្តាច់​ព្រ័​ត្យ Miss GrandCambodia 2020​គ្រោងឡើង​នៅ​ពហុ​កី​ឡ ដ្ឋា​ន​ជាតិ​អូ​ឡាំ​ពិត​នា​រាត្រី​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០២០​នេះ​ប៉ុន្តែ​ត្រូវបាន​ផ្លាស់ប្តូរ​។ មានការ បារម្ភ​ជាច្រើន​ពី​សំណាក់​ទស្សនិកជន​ថា​នឹងធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អ្នកគាំទ្រ​ពិសេស​អ្នក​ចូល​ទស្សនា​ដោយផ្ទាល់ ខណៈ​ការប្រកួត​ត្រូវបាន​ប្តូរ​ទៅកាន់​អគា ព្រី​មៀរ​សែន​សុខ វិញ​នោះ​។

​លោក អ៊ិន សុ​ភិន អគ្គនាយក​ផលិតកម្ម​មហាហង្ស​ដែល​ទទួលបាន​សិទ្ធិ​ក្នុងការ​ចាត់ចែង​រៀប ចំ​កម្មវិធី​នេះ​បាន​ពន្យល់ថា ការផ្លាស់ប្តូរ​ភ្លាមៗ​នេះ​នឹងមិន​ជះឥទ្ធិពល​អាក្រក់ ឬ​នាំ​ឲ្យ​មាន ភាពរអាក់រអួល​ដល់​កម្មវិធី​នោះឡើយ​។​ផ្ទុយទៅវិញ​នឹង​កាន់តែ​ធ្វើ​ឲ្យ​កម្មវិធី​កាន់តែ​ល្អ​ព្រោះតែ​ទីនោះ​នឹងត្រូវ​ទម្លាយ​សាល​បី​បញ្ចូល​គ្នា ដែល​អាច​អនុញ្ញាត​ឲ្យ​អ្នក​ចូល​ទស្សនា​កាន់តែច្រើន​។ ចំពោះ​មូលហេតុ​នៅ​ពីក្រោយ​ការផ្លាស់ប្តូរ​ទីតាំង​នេះ​ពី​ព្រោះតែ​ទីតាំង​ស្តា​ត​បានធ្វើ​ការជូនដំណឹង​មក​ភ្លាមៗ​ដោយ​មិន​អនុញ្ញាតិ​ឲ្យ​មាន​អ្នកគាំទ្រ​ណា​ម្នាក់​ចូល​ទស្សនា​ក្រៅតែពី​ក្រុមការងារ​ផ្សាយ​ផ្ទាល់ និង​ផលិត​កម្មវិធី​នោះទេ​។

​លោក​បាន​បង្ហើប​ឱ្យដឹងថា រហូតមកដល់​ល្ងាច​ថ្ងៃទី​២៤​ខែកញ្ញា នេះ​មាន​អ្នកទិញ​សំបុត្រ ចូល​ទស្សនា​ច្រើនជាង​មួយ​ពាន់​នាក់​ហើយ​ហើយ​កម្មវិធី​គ្រប់យ៉ាង​គឺ​នឹង​ប្រព្រឹត្តិ​ទៅជា​ធម្មតា​ដោយ​មិនមាន​ការកែប្រែ​កម្មវិធី​ណាមួយ​ទៀតឡើយ​គឺ​លើកលែងតែ​ទីតាំង​នេះ​មួយ​ប៉ុណ្ណោះ​ព្រោះតែ​ក្រុមការងារ​ទាំងអស់​បាន​ត្រៀមខ្លួន​ជិត​មួយឆ្នាំ​មកហើយ​។

​លោក​បាន​បញ្ជាក់ថា កម្មវិធី​ដែល​ធ្វើឡើង​នៅ​ទីតាំង​ថ្មី​ក៏មាន​ការត្រួតពិនិត្យ​កម្តៅ និង​ការបាញ់ ទឹក​អាល់កុល​ឲ្យ​អ្នកចូលរួម​ទស្សនា​ផងដែរ​។ កម្មវិធី​ប្រកួត​ដ៏​ធំ​សម្បើម​មួយ​នេះ​នឹង​ជា អត្តសញ្ញាណ​ថ្មី​សម្រាប់​ប្រជាជាតិ​ខ្មែរ​ទាំងមូល​ព្រោះ​កម្មវិធី នឹង​បង្ហាញ​ពី​ការរីកចម្រើន របស់​ប្រទេសជាតិ លើកតម្កើង​សិល្បៈ​វប្បធម៌​ជាតិ​ទំនៀមទម្លាប់ លើកស្ទួយ​តម្លៃ​ស្ត្រី និង​រំពឹង ថា​នឹង​ទទួលបាន​ការគាំទ្រ​ពី​រាជរដ្ឋាភិបាល​។

​សូម​បញ្ជាក់ដែរថា កម្មវិធី​ប្រកួត Miss GrandCambodia 2020 បាន​ក្លាយជា​របត់​ថ្មី​នៃ ព្រឹត្តិការណ៍ ប្រកួត​សម្រស់​របស់​កម្ពុជា​។​បើទោះបីជា​កម្មវិធី​នេះ​លេចចេញ​រឿង​ចម្រូង ចម្រាស​ច្រើន​មែន​ប៉ុន្តែ​វា​នៅតែ​ទទួលបាន​ការចាប់អារម្មណ៍​ខ្លាំង​ពី​ទស្សនិកជន​៕ ដោយៈ បូ​រិ​ន

ទីតាំងផ្សាយពាណិជ្ជកម្ម

Football news:

Hans-Dieter flick: I Hope Alaba will sign a contract with Bayern. Our club is one of the best in the world
Diego Maradona: Messi gave Barca everything, brought them to the top. He was not treated the way he deserved
Federico Chiesa: I hope to leave my mark in Juve. We will achieve great results
The Coach Of Benfica: I don't want us to look like the current Barcelona, it has nothing
Guardiola on returning to Barca: I'm happy at Manchester City. I hope to stay here
Fabinho will not play with West ham due to injury
Ronald Koeman: Maradona was the best in his time. Now the best Messi