ចែករម្លែក

ដោយ:វិវឌ្ឍន៍/ភ្នំពេញ:ក្រសួងសុខាភិបាល បានជូនដំណឹងថា គិតត្រឹមម៉ោង ០៧:០០ព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ ស្ថានភាពជំងឺ កូវីដ-១៩ នៅកម្ពុជាមានករណីវិជ្ជមានថ្មី០១នាក់និងជាសះស្បើយ ០៣នាក់។

ករណីជាសះស្បើយ ចំនួន ០៣នាក់ មាន ១-បុរសជនជាតិឥណ្ឌូណេស៊ីអាយុ២៦ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសណ្ឋាគារមួយក្នុងក្រុងព្រះ សីហនុ ជាអ្នកធ្វើដំណើរមកពីប្រទេសឥណ្ឌូណេស៊ី បានបន្តជើងហោះ ហើរនៅប្រទេសសាំងហ្គាពួរ មកដល់កម្ពុជានៅថ្ងៃទី០៦ ខែតុលា ឆ្នាំ ២០២០ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផល តេស្តអវិជ្ជមានវីរុសវីង-១៩ ចំនួន ០២ដង និងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ -សូវៀត។ ២-បុរសជនជាតិខ្មែរអាយុ ២៥ឆ្នាំ មានអាសយដ្ឋានស្នាក់នៅរាជធានីភ្នំពេញ ជាអ្នកធ្វើដំណើរមកពី ប្រទេសជប៉ុន បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មក ដល់កម្ពុជានៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ ត្រូវ បានព្យាបាល ជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ -១៥ ចំនួន ០២ដង និងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ -សូវៀត។ ៣-ស្ត្រីជនជាតិបារាំងអាយុ ៣៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសណ្ឋា គារមួយក្នុងក្រុងព្រះសីហនុ ជា អ្នកធ្វើដំណើរមកពីប្រទេសបារាំង ដោយបន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជា នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៥ ចំនួន ០២ដង និងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

ដោយឡែកករណីវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ០១នាក់គឺបុរសជនជាតិបារាំងអាយុ ៣៧ឆ្នាំ មានអាសយដ្ឋានស្នាក់នៅរាជធានីភ្នំពេញ បានធ្វើដំណើរមកពីប្រទេសបារាំង បន្តជើងហោះហើរនៅប្រទេសចិន (តៃវ៉ាន់) បានមកដល់កម្ពុជានៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០។ លទ្ធផលធ្វើតេស្តវត្ថុសំណាកលើកទីពីរនៅថ្ងៃទី១៣នៃការធ្វើចត្តាឡីស័ករបស់បុគ្គលនេះ គឺវិជ្ជមានវីរុសកូវីដ -១៩ ដែលផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធា នីភ្នំពេញ ហើយបច្ចុប្បន្ន អ្នកជំងឺត្រូវ បានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

សូមកត់សម្គាល់ថា អ្នកដំណើរតាមយន្តហោះជាមួយអ្នកជំងឺ សរុបមានចំនួន ៨៥នាក់ (ស្រី ២៦ នាក់ កុមារ ០៣នាក់ និងទារក ០៣នាក់ ) ដែលក្នុងចំនួននេះ មានបុរសជាតិបារាំង អាយុ៣២ឆ្នាំ ខាងលើ៕/R

ទីតាំងផ្សាយពាណិជ្ជកម្ម