Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ម៉ាស់​បាន​​រារាំង​ការវាយប្រហារ​របស់​អ៊ុយ​ក្រែន​លើ​កង​នាវា​រុស្ស៊ី​នៅ​សមុទ្រ​ខ្មៅ​និងអាចថាការវាយប្រហារនុយគ្លេអ៊ែរ

Views: 3

ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖​អ៊ី​ឡុន ម៉ាស ម្ចាស់​ក្រុមហ៊ុន​SpaceX​ដែល​ដំណើរការ​សេវា​អ៊ី​ធឺ​ណិ​ត​ផ្កាយរណប​Starlink​បាន​និយាយ​បង្ហោះ​ក្នុង​បណ្តាញ​សង្គម​X​របស់​លោក​ថា កាលពី​ឆ្នាំមុន​«​មាន​សំណើ​បន្ទាន់​មកពី​អាជ្ញាធរ​រដ្ឋាភិបាល​ជាច្រើន​អោយ​លោក​ដំណើរការ​សេវា​អ៊ី​ធឺ​ណិ​ត​ផ្កាយរណបStarlink​នៅ​គ្រប់​ផ្លូវ​ទៅ​កាន់​ទីក្រុង​សេ​វ៉ា​ស្តូ​ប៉ូល​(Sevastopol) ក្នុង​គោលបំណង​យ៉ាង​ច្បាស់​គឺ​ដើម្បី​ពន្លិច​វា​នា​ភាគច្រើន​នៃ​កង​នាវា​រុស្ស៊ី​នៅ​សមុទ្រ​ខ្មៅ​»​។​

​តែ​លោក​បាន​រារាំង​ការវាយប្រហារ​របស់​អ៊ុយ​ក្រែនលើ​មូលដ្ឋាន​ទ័ពជើងទឹក​រុ​ស្ស៊ី​នៅ​ទីនោះ​ដោយ​មិន​ព្រម​តាម​សំណើ​របស់​រដ្ឋាភិបាល​ទីក្រុង​គៀវ​ដើម្បី​ចូល​ប្រើ​សេវា​អ៊ីនធឺណិត​របស់​ក្រុមហ៊ុន​របស់​លោក​នៅ​តំបន់សមុទ្រ​ខ្មៅ​ក្បែរ​គ្រី​ម៉េ ឡើយ​។​

​មហាសេដ្ឋី​បច្ចេកវិទ្យា​អ៊ី​ឡុន ម៉ាស់ បាន​និយាយថា​លោក​បានបដិសេធ​សំណើ​ពី​រដ្ឋាភិបាល​ទីក្រុង​គៀវ​សំរាប់​សេវា​អ៊ីនធឺណិត​ផ្កាយរណប​នៅតាម​ផ្លូវ​ឆ្ពោះ​ទៅកាន់​មូលដ្ឋាន​ជើង​ទឹក​រុស្ស៊ី​នៅ​សមុទ្រ​ខ្មៅ​

​សេវា​អ៊ីនធឺណិត​ផ្កាយរណប​Starlink​ដំណើការ​ដោយ​ក្រុមហ៊ុន​SpaceX ត្រូវបាន​ដាក់ពង្រាយ​នៅ​អ៊ុយ​ក្រែន​ភ្លាម​ក្រោយ​រុស្ស៊ី​បើក​ប្រតិបត្តិការ​សឹក​ចូល​ប្រទេស​ក្បែរ​ខាង​ខ្លួន​កាលពី​ខែ​កុម្ភៈ​ឆ្នាំ​២០២២​។​

​ទីក្រុង​សេ​វ៉ា​ស្តូ​ប៉ូល​ជា​មូលដ្ឋាន​កងទ័ព​ជើង​ទឹក​រុស្ស៊ី​នៅ​សមុទ្រ​ខ្មៅ​នៅ​ឧបទ្វីប​គ្រី​ម៉េ ។​

​ម៉ាស់​បាន​និយាយថា​«​បើ​ខ្ញុំ​យល់ព្រម​តាម​សំណើ​របស់​គេ នោះ​SpaceXនឹងចូលរួម​ពាក់ព័ន្ធ​នឹង​អំពើ​សង្គ្រាម​ធំ​មួយ​ហើយ​ជម្លោះ​កាន់តែ​រាលដាល​»​។​

​សម្រង់​សម្តី​ចេញពី​សៀវភៅ​ជីវប្រវត្តិ​របស់​មហាសេដ្ឋី​បច្ចេកវិទ្យា​នេះ និយាយថា «​យោធា​អ៊ុយ​ក្រែន​បាន​ប៉ុនប៉ង​វាយប្រហារ​លើ​កង​នាវា​រុស្ស៊ី​នៅ​សេ​វ៉ា​ស្តូ​ប៉ូល​នៅគ្រីម៉េ​ដោយបញ្ជូន​ដ្រូ​នមុជទឹក​ប្រាំ​មួយគ្រឿង​ផ្ទុក​គ្រឿង​ផ្ទុះ ហើយ​ប្រើ​Starlink​ដើម្បី​នាំ​ពួក​វា​ទៅ​កាន់​គោលដៅ​»​។​

​យោង​តាម​សម្រង់​ចេញពី​សៀវភៅ លោក​ម៉ាស់​បា​និយាយ​ទៅកាន់​ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​អាម៉េរិក​…​ដែល​បាន​ប្រាប់​លោក​យ៉ាងច្បាស់​ថា​«​ការវាយប្រហារ​របស់​អ៊ុយ​ក្រែន​ណាមួយ​លើគ្រី​ម៉េនឹង​នាំ​ដល់​ការឆ្លើយតប​ពី​អាវុធ​នុយគ្លេអ៊ែរ​។​ម៉ាស់​បាន​ប្រាប់​ទៅ​ក្រុម​វិស្វករ​ស្ងាត់ៗ​អោយ​បិទ​សេវាអ៊ីនធឺណិត​នៅ​ក្នុង​រង្វង់​១០០​គីឡូម៉ែត្រ​ពី​ឆ្នេរ​គ្រី​ម៉េ​។​ជា​លទ្ធផល នៅពេល​ទូកដ្រូ​ន​មុជទឹក​អ៊ុ​យក្រែន​ទៅ​ដល់​ក្បែ​រកងនាវា​រុស្ស៊ី​នៅ​សេ​វ៉ា​ស្តូ​ប៉ូល ពួកវា​ដាច់​ការទាក់ទង​និង​ត្រូវ​ទឹក​បក​ទៅ​ទើលើ​ឆ្នេរ​ដោយ​មិនប​ាន​បង្ក​គ្រោះថ្នាក់​»​។​

​អតីត​ប្រធានាធិបតី​រុស្ស៊ី និង​ជា​មន្ត្រី​សន្តិសុខ​ជាន់ខ្ពស់​រុស្ស៊ី​លោក ឌី​មី​ទ្រី មេ​ត​វ៉េ​ដេ​វ ក្នុង​ការឆ្លើយតប​នឹង​ការបញ្ចេញ​ព័ត​មាន​លម្អិត​នេះ បាន​សរសើរ​លើ​ម៉ាស់​។​លោក​ថា «​ម៉ាស់​ព្រួយបារម្ភ​អំពី​ការវាយប្រហារ​នុយគ្លេអ៊ែរ​សងសឹក​។​បើ​សម្រង់​សម្តី​នេះ​ជា​ការពិត នោះ​វា​ហាក់ដូចជា​លោក​ម៉ាស់​ជា​មនុស្ស​មាន​គំនិត​ត្រឹមត្រូវ​ចុងក្រោយ​នៅ​អាម៉េរិក​ខាងជើង​»​។​

​លោក​ម៉ាស់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ក៏បាន​អំពាវនាវ​អោយ​ផ្អាក​ជម្លោះ ដោយហេតុ​ថា​«​រាល់ថ្ងៃ​ដែល​កន្លង​ទៅ យុវជន​អ៊ុយ​ក្រែ​ន​និង​រុស្ស៊ី​ស្លាប់​កាន់តែ​ច្រើនឡើង​ដើម្បី​គ្រាន់តែ​ដណ្តើម​ចំណែក​ដី​ដ៏​តូច​។​វា​មិន​សម​នឹង​ចំណាយ​អាយុជីវិត​របស់​គេ​ទេ​៕

Post navigation