Views: 8
ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ លោក ប៉េប ហ្គាឌីអូឡា (Pep Guardiola) បានសារភាពថាគាត់មិនដឹងថាតើកីឡាករ ខេវិន ដេប្រូន (Kevin De Bruyne) និង ជែក គ្រីលីស (Jack Grealish) នឹងអាចជាសះស្បើយទាន់ពេលប្រកួតវគ្គផ្តាច់ព្រ័ត្រ FA Cup ចុងសប្តាហ៍ក្រោយឬយ៉ាងណានោះទេ។
ខ្សែការពារ រូបិន ឌីអាស (Ruben Dias) របស់ Manchester City បានខកខានការប្រកួតក្នុងបរាជ័យ ១-០ នៅថ្ងៃចុងក្រោយនៅទឹកដី Brentford ដោយសាររបួស។
ក្រុមជើងឯក ដែលប្រឈមមុខនឹងក្រុម Manchester United នៅកីឡដ្ឋាន Wembley នៅថ្ងៃសៅរ៍ខាងមុខខណៈពួកគេប្រឹងជាលើកទីពីរដើម្បីឈ្នះពានបីក្នុងមួយរដូវកាលជាប្រវត្តិសាស្ត្រ បានចាញ់ដោយគ្រាប់បាល់ចុងម៉ោងរបស់កីឡាករ អេថាន នីនណុក (Ethan Pinnock)។
ដោយដេប្រូននិងគ្រីលីសគ្មានវត្តមានទាំងស្រុង ហើយអៀរលីង ហាឡាន (Erling Haaland) អង្គុយនៅកៅអីបម្រុង វាគឺជាក្រុម City ដ៏យ៉ាប់បំផុត ហើយតារាឆ្នើមៗដូចជា ហ្វីល ហ្វូដិន (Phil Foden) និង រីយ៉ាដ ម៉ារ៉េស (Riyad Mahrez) លេងមិនចេញនោះទេ។
ប៉ុន្តែលោកហ្គាឌីអូឡាបាននិយាយថា “សូមអបអរសាទរ Brentford សម្រាប់ជ័យជម្នះនេះ។ វាពិបាកណាស់ក្នុងការយកឈ្នះលើពួកគេ ព្រោះមើលចុះថាតើពួកគេលេងលឿនកម្រិតណា តើពួកគេលេងបុកខ្លាំងៗកម្រិតណានៅគ្រប់ផ្នែកទាំងអស់”។
“ខ្ញុំប្រាកដណាស់ថាយើងនឹងមានអាកប្បកិរិយាខុសគ្នាបន្តិច ប្រសិនបើយើងត្រូវការពិន្ទុ”។
“ខ្ញុំមិនមានការត្អូញត្អែរអំពីរបៀបដែលយើងបញ្ចេញអាកប្បកិរិយានោះទេ ខ្ញុំបាននិយាយទៅកាន់កីឡាករនាពេលនេះថា អ្នកបានឈ្នះពានរួចហើយ សូមរីករាយជាមួយគ្រួសាររបស់អ្នករយៈពេលពីរថ្ងៃ ហើយបន្ទាប់មកយើងនឹងត្រៀមខ្លួនសម្រាប់វគ្គផ្តាច់ព្រ័ត្រលើកទីមួយ”៕

ដេប្រូន និង គ្រីលីស មិនដឹងថាអាចជាទាន់ពេល Man City ប៉ះ Man U ក្នុង FA Cup វគ្គផ្តាច់ព្រ័ត្រនៅថ្ងៃសៅរ៍ឬអត់ទេ