Cambodia

Manchester United មិនទាន់​បោះបង់​ការព្យាយាម​តាម អឺ​លិ​ង ហា​ឡែ​ន និង ចា​ឌិន សាន​ចូ​

ចែករម្លែក

ប្រែ​សម្រួល​: ពិសិដ្ឋ
ក្លឹប Manchester United នៅតែ​រក្សា​ចំណាប់អារម្មណ៍​លើ​ខ្សែប្រយុទ្ធ អឺ​លិ​ង ហា​ឡែ​ន (Erling Haaland) របស់​ក្លឹប Dortmund ព្រមទាំង​មិត្ត​រួម​ក្រុម ចា​ឌិន សាន​ចូ (Jadon Sancho) ផងដែរ​។

កីឡាករ ចាឌិន សានចូ (Jadon Sancho) និងខ្សែប្រយុទ្ធ អឺលិង ហាឡែន (Erling Haaland)

​ខ្សែប្រយុទ្ធ​សញ្ជាតិ​អង់គ្លេស សាន​ចូ គឺជា​គោលដៅ​ផ្ទេរ​កំពូល​នៅ​រដូវក្តៅ​នេះ​របស់​ក្លឹប Manchester United ប៉ុន្តែ​ការព្យាយាម​ផ្ទេរ​នេះ​មិនដែល​លេចចេញ​ជា​រូបរាង​នោះទេ ស្របពេល​លោក អូ​ឡេ ហ្គា​ន់​ណា សូល​ស្យែ​រ ងាក​មក​ផ្ទេរ​ខ្សែប្រយុទ្ធ​ចាស់វស្សា អេ​ឌិន​សិន កា​វ៉ា​នី (Edinson Cavani) ។​

​ក្លឹប United ក៏​នៅតែ​រក្សា​ចំណាប់អារម្មណ៍​លើ​ខ្សែប្រយុទ្ធ​សញ្ជាតិ​ន័​រ​វ៉េ​ស ហា​ឡែ​ន ដែល​លោក សូល​ស្យែ​រ ធ្លាប់​បង្វឹក​អំឡុងពេល​លោក​នៅ​ដឹកនាំ​ក្លឹប Molde ហើយ​កីឡាករ​វ័យ​២០​ឆ្នាំ​រូបនេះ​មាន​លក្ខខណ្ឌ​ទិញ​ផ្តាច់ ៦៨​លាន​ផោន​កាលពី​រដូវក្តៅ​ឆ្នាំ ២០២២ នៅក្នុង​កិច្ចសន្យា​ជាមួយនឹង​ក្លឹប Dortmund ។

​តាម​ព័ត៌មាន​ថា លោក សូល​ស្យែ​រ បដិសេធ​មិន​ឆ្លើយតប​នឹង​ការទាមទារ​របស់លោក មី​ណូ រ៉េ​អូ​ឡា (Mino Raiola) ជា​ភ្នាក់ងារ​របស់​កីឡាករ ហា​ឡែ​ន នៅពេល​ខ្សែប្រយុទ្ធ​រូបនេះ​ផ្ទេរ​ចេញពី​ក្លឹប RB Salzburg មកកាន់​ក្លឹប Dortmund កាលពី​ខែមករា ហើយ​នៅតែ​ជា​គោលដៅ​ផ្ទេរ​ចម្បង​របស់​ក្លឹប United ។ ទោះបីជា​យ៉ាងណា ទំនាក់ទំនង​របស់​កីឡាករ ហា​ឡែ​ន និង​លោក សូល​ស្យែ​រ នៅតែ​រឹងមាំ ហើយ​ក្លឹប United អាច​នឹង​បន្ត​ចំណាប់អារម្មណ៍​នេះ​ក្នុងពេល​ឆាប់ៗ​។

​លោក រ៉េ​អូ​ឡា កន្លងមក​ធ្លាប់មាន​ការប៉ះទង្គិច​ខ្លះ​ជាមួយ​លោក សូល​ស្យែ​រ និង​ក្លឹប United ជាពិសេស​ជុំវិញ​អនាគត​យូរអង្វែង​របស់​កីឡាករ ផូ​ល ប៉ុក​បា​។

​បើទោះបីជា​ការពិត​ដែលថា United បាន​បដិសេធ​មិន​ឆ្លើយតប​នឹង​តម្លៃ ១០៨ លាន​ផោន ដែល​ក្លឹប Dortmund ទាមទារ​សម្រាប់​កីឡាករ សាន​ចូ កាលពី រដូវក្តៅ​ក៏ដោយ ក៏​លទ្ធភាព​នៃ​ការសម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ​នៅ​មិនទាន់​ទៅណា​ឆ្ងាយ​ពី​ចិត្ត​របស់លោក អេ​ដ វូដ​វើដ (Ed Woodward) ។

​បើទោះបីជា​ក្លឹប United ទទួលបាន​ខ្សែប្រយុទ្ធ កា​វ៉ា​នី ប៉ុន្តែ​ពួកគេ​នៅតែ​អន្ទះសា​ចង់​សម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ​ខ្សែប្រយុទ្ធ​វ័យ​២០​ឆ្នាំ​រូបនេះ​ដដែល​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

Football news:

Klopp on van Dijk: His knee doesn't look good, but it looks good for the knee that was recently operated on
Pirlo does not discuss tactics with Juve players. Interesting and Kolisevski do not understand their problems on the field (Corriere della Serra)
It looks like Cavani is being disqualified for the word Negrito. He didn't mean anything bad, but it's still racist
Juventus renewed Interest in Atletico defender Savic
Hasenhüttl about 2:3 with Manchester United: They celebrated as if they had won the Premier League. This is revealing
Hazard will miss about 3 weeks due to injury
Bude-Glimt-a unique champion: drags the Russian goalkeeper, responsible for the psychology of a former military pilot, Holand watches all the matches