Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ម៉េ​តវ៉េ​ដេ​វ ៖ រុស្ស៊ី​នឹង​ធ្វើ​ការវាយប្រហារ​នុយគ្លេអ៊ែរ​បង្ការ​ទុក​មុន បើ​លោក​ខាងលិច​ផ្តល់​គ្រាប់​នុយគ្លេអ៊ែរ​ដល់​អ៊ុ​យក្រែន​

Views: 4

​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ រុស្ស៊ី​នឹង​ធ្វើ​ការវាយប្រហារ​ដោយ​ប្រើ​សព្វាវុធ​នុយគ្លេអ៊ែរ​ជា​ការបង្ការ​ទុក​មុន បើសិនជា​លោក​ខាងលិច​ផ្តល់​សព្វាវុធ​នុយគ្លេអ៊េ​រដល់​អ៊ុ​យក្រែន នេះ​បើ​តាម​ការព្រមាន​​ពី​លោក ឌី​មី​ទ្រី ម៉េ​តវ៉េ​ដេ​វ ដែល​ជា​ជំនួយការ​ជិតដិត​បំផុត​របស់​ប្រធានាធិបតី​ពូ​ទីន និង​ជា​អនុប្រធាន​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​រុស្ស៊ី​។​

​ម៉េ​តវ៉េ​ដេ​វ ដែល​ធ្លាប់​ជា​ប្រធានាធិបតី​រុស្ស៊ី បាន​និយាយថា លោកខាងលិច​ខកខាន​ក្នុង​ការ​យល់​អំពី​ចេតនា​របស់​លោក​ពូ​ទីន​ក្នុង​ការនាំ​មហន្តរាយ​នុយគ្លេអ៊ែរ​។​លោក​ក៏​បាន​ព្រមាន​ថា សង្គ្រាម​អ៊ុយ​​ក្រែន​អាច​ប្រើ​ពេល​រាប់​ទសវត្សរ៍ ដោយ​ការប្រយុទ្ធ​គ្នា​អូសបន្លាយ​ខណ្ឌ​ដោយ​បទ​ឈប់​បាញ់​។​

​លោក​ថា សង្គ្រាម​នេះ​កាន់តែ​រាលដាល​ដល់​ថ្នាក់​អ៊ុយ​ក្រែន​ទទួលបាន​យន្តហោះ​ចម្បាំ​ង ដូចជា​F-16​ផលិត​នៅ​អាម៉េរិក និង​អាច​ថែមទាំង​«​សព្វាវុធ​នុយគ្លេអ៊ែរ​»​។​

​ក្នុង​អំឡុងពេល​ធ្វើ​ទស្សនកិច្ច​វៀតណាម​នៅ​សប្តាហ៍​នេះ លោក​បាន​និយាយថា​«​មានច្បាប់​សង្គ្រាម​ខ្លះ​ដោយ​ចៀស​មិន​ផុត ។​បើ​វា​ដល់​ថ្នាក់​បញ្ជូន​សព្វាវុធ​ន​យ​គ្លេ​អ៊ែរ​ទៅអោយ​អ៊ុ​យក្រែន ការវាយប្រហារ​​បង្ការ​ទុក​មុន​នឹង​ត្រូវ​ធ្វើឡើង​»​។​

​ឌី​មី​ទ្រី ម៉េ​តវ៉េ​ដេ​វ ៖ រុស្ស៊ី​នឹង​ធ្វើ​ការវាយប្រហារ​នុយគ្លេអ៊ែរ​បង្ការ​ទុក​មុន បើ​លោក​ខាងលិច​ផ្តល់​សព្វាវុធ​នុយគ្លេអ៊ែរ​ដល់​អ៊ុ​យក្រែន​

​បើ​តាម​លោក ម៉េ​តវ៉េ​ដេ​វ លោកខាងលិច​នៅតែមិនយល់​រឿងនេះ និង​នៅ​តែ​ជឿ​ទាំង​ខុស​ថា លោកពូ​ទីន​នឹង​មិន​កេះកៃ​បាញ់​គ្រាប់​នុយគ្លេអ៊ែរ​ឡើយ។​លោក​បាន​គំរាម​ថា «​ខ្ញុំ​ចង់​និយាយថា កាំ​​ជ្រួច​ជាមួយនឹង​ក្បាល​គ្រាប់​នុយគ្លេអ៊ែរ​នឹង​ហោះ​ទៅរក​ពួកគេ​»​។​

​ក្នុងពេល​ជាមួយគ្នា លោក​ម៉េ​តវ៉េ​ដេ​វ បាន​និយាយថា រដ្ឋាភិបាល​វិមាន​ក្រឹម​ឡាំង​«​ខ្លាច​តែ​មនុស្ស​វិកលចរិត​ម្នាក់​»​ជាប់​ឆ្នោត​នៅ​សេត​វិមាន ដោយ​ទំនងជា​ចង់​សំដៅ​ទៅ​រក​ការជាប់ឆ្នោត​អាណត្តិ​ទី​ពីរ​​សំរាប់​លោក ចូ បៃ​ដិន​។​លោក​បាន​បន្តថា «​តាម​ប្រវត្តិសាស្ត្រ រុស្ស៊ី​តែងតែ​ងាយ​ធ្វើការ​ជាមួយ​ពួក​សាធារណរដ្ឋ​ជាង​»​។​ លោក​បាន​និយាយថា បេក្ខជន​សាធារណរដ្ឋ​ឈានមុខ ដូ​ណា​ល់ ត្រាំ ​ជា​«​មនុស្ស​ល្អ​ម្នាក់ តែ​កំសាក​បន្តិច​»​។​

​អតីត​ប្រធានាធិបតី​រុស្ស៊ី​រូបនេះ​បាន​អះអាង​ថា អ៊ុយ​ក្រែ​ននឹង​ដួលរលំ ដោយសារ​ផលវិបាក​ចេញពី​បរាជ័យ​ក្នុង​សង្គ្រាម​៕

Post navigation