Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

មេបញ្ជាការ​សមុទ្រ​ខ្មៅ​របស់​រុស្ស៊ី​បង្ហាញ​មុខ​ក្នុង​វីដេអូ ក្រោយ​អ៊ុយ​ក្រែន​អះអាង​ថា​មី​ស៊ី​ល​របស់ខ្លួន​បានសម្លាប់​គាត់​

Views: 1

ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ឧត្តមនាវីឯក លោក វី​កទ័រ សូកូ​ឡូវ (Viktor Sokolov) មេបញ្ជាការ​កង​នាវា​សមុទ្រ​ខ្មៅ​របស់​រុស្ស៊ី ត្រូវបាន​បង្ហាញ​នៅ​លើ​កញ្ចក់​ទូរទស្សន៍​រដ្ឋ​រុស្ស៊ី​កាលពី​ថ្ងៃ​អង្គារ ពេល​លោក​កំពុង​ចូលរួម​កិច្ចប្រជុំ​របស់​មេដឹកនាំ​ការពារ​ជាតិ​ពី​ចម្ងាយ ពោលគឺ​មួយថ្ងៃ​គត់​បន្ទាប់​ពី​កងកម្លាំង​ពិសេស​អ៊ុយ​ក្រែន​បាន​និយាយថា​ពួកគេ​បា​ន​សម្លាប់​រូបគាត់​ហើយ​។​

​នៅក្នុង​វីដេអូ​និង​រូបថត​ដែល​ចេញផ្សាយ​ដោយ​ក្រសួង​ការពារជាតិ លោក​សូកូ​ឡូ​វ​ត្រូវ​បាន​បង្ហាញជា​មេបញ្ជាកា​រ​កង​នាវា​ក្នុងចំណោម​មេបញ្ជាការ​កង​នាវា​ជាច្រើនរូប​ទៀត​នៅក្នុង​វីដេអូ ដែល​ហាក់​ចូលរួម​ក្នុង​កិច្ចប្រជុំ​ផ្ទាល់​របស់​រដ្ឋមន្ត្រី​ការពារជាតិ​លោក សឺ​ហ្គេ សយ​ហ្គូ (Sergei Shoigu) និង​មេទ័ព​ផ្សេងទៀត ទោះបីជា​មិន​បាន​និយាយស្តី​អ្វី​ក៏ដោយ​។ គេ​មិនដឹង​ច្បាស់​ថា​ពេលណា​វីដេអូ​នេះ​ត្រូវ​បាន​ថត​នោះទេ​។​

​កងកម្លាំង​ពិសេស​របស់​អ៊ុយ​ក្រែន​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា លោក​សូកូ​ឡូវ​ត្រូវបាន​សម្លាប់​រួម​ជាមួយ​មន្ត្រី​៣៣​នាក់​ផ្សេង​ទៀត​នៅក្នុង​ការវាយប្រហារ​ដោយ​មី​ស៊ី​ល​កាលពី​សប្តាហ៍​មុន​លើ​ទីស្នាក់ការ​កណ្តាល​នៃ​កង​នាវា​សមុទ្រ​ខ្មៅ​របស់​រុស្ស៊ី​នៅក្នុង​ទីក្រុង​កំពង់ផែ សេ​វ៉ា​ស្តូ​ប៉ូល (Sevastopol) ក្នុង​តំបន់​គ្រី​ម៉េ ដែល​បាន​រឹបអូស​ពី​អ៊ុយ​ក្រែន​ក្នុង​ឆ្នាំ ២០១៤​។​

​ជា​ការឆ្លើយតប​ទៅនឹង​វីដេអូ​របស់​រុស្ស៊ី កងកម្លាំង​ពិសេស​អ៊ុយ​ក្រែន​បាន​និយាយ​នៅ​លើ Telegram ថា “​ដោយហេតុ​ថា​រុស្ស៊ី​ត្រូវ​បង្ខំចិត្ត​ចាក់​ផ្សាយ​ជា​បន្ទាន់​នូវ​ការឆ្លើយតប​ជាមួយ​លោក​សូកូ​ឡូវ​កំពុង​នៅរស់ អង្គភាព​របស់​យើង​នឹង​បំភ្លឺ​ព័ត៌មាន​នេះ​”​។​

​អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង លោក ឌី​មី​ទ្រី ប៉េ​ស្កូវ (Dmitry Peskov) បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​លើ​ការអះអាង​របស់​អ៊ុយ​ក្រែនទេ ដោយ​បង្វែរ​អ្នកយក​ព័ត៌មាន​ទៅ​សួរ​ក្រសួង​ការពារជាតិ​។​

​រដ្ឋមន្ត្រី​ការពារជាតិ​អ៊ុ​យក្រែន លោក រូ​ស្តឹម អ៊ូ​មឺ​រ៉ូវ (Rustem Umerov) ដែល​ផ្តល់​បទសម្ភាសន៍​ដល់ CNN ក៏​មិន​បាន​បញ្ជាក់​ឬ​បដិសេធ​ចំពោះ​ការស្លាប់​របស់​លោក​សូកូ​ឡូវ​ដែរ ប៉ុន្តែ​បាន​និយាយថា ការស្លាប់​របស់​គាត់​អាចជា​រឿង​ល្អ​សម្រាប់​អ្នកពាក់ព័ន្ធ​ទាំងអស់​៕

លោក​សូកូ​ឡូ​វ​បង្ហាញមុខ​លើ​កញ្ចក់ទូរ​ទស្សន៍​រុស្ស៊ី តែ​មិន​បាន​និយាយស្តី​ទេ

Post navigation