Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

មេបញ្ជាការកងការពារព្រំដែនលេខ៥០៣ បន្ទាយមានជ័យ ធ្វើអត្តឃាត

Views: 1

ដោយ : ប.ជ័យ / បន្ទាយមានជ័យ៖ ក្នុងនាម នាយទាហាន នាយ​ទាហានរងនិងពលទាហានក្នុងទីបញ្ជាការទិសទី១ បន្ទាយមានជ័យ ” លោកឧត្តមសេនីយ៍ទោឈុន ម៉ៅ មេបញ្ជាការរងយោធភូមិភាគទី៥ និងជាមេបញ្ជាការទិសទី១ បន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី២៦ ខែ​មីនា ឆ្នាំ២០២៣ សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនិង​សោកស្តាយ​ក្រៃលែងជាមួយនិងគ្រួសារសព នូវការបាត់បង់ជីវិត នាយទាហាន​រៀម​ច្បងមួយ​រូប។គឺមរណភាពរបស់​លោក​ឧត្តមសេនីយ៍ត្រី ឃួន ជឿន មេបញ្ជាការ កងការពារព្រំដែន​លេខ៥០៣ ។

( រូបខាងឆ្វេងដៃ លោក ឃួន ជឿន )

បើតាមនាយ នាយរងនិងពលទាហាននៅបន្ទាយឬបញ្ជាកា​រដ្ឋានកង​ការពារព្រំដែនលេខ៥០៣ – ភ្នំខ្លែងព័រណឃុំស្លក្រាម​ស្រុកស្វាយ​ចេកឱ្យ​ដឹងថា លោកឧត្តមសេនីយ៍ត្រីឃួន ជឿន អាចមរណភាព​នៅចន្លោះម៉ោង៤-៥ទៀបភ្លឺថ្ងៃទី២៦ខែមីនា ដោយមានខ្សែអង្រឹងពណ៌​ខ្មៅភ្ជាប់ទៅធ្នឹមដំបូលនិងលើកៅអីជ័រព៌ណក្រហម ក្នុងសម្លៀកបំពាក់​ស៊ីវិលអាវដៃវែងពណ៌ស ខៅវែងពណ៌ខ្មៅ ជាប់ការិយាល័យធ្វើកា​ររបស់លោក នាបញ្ជាការដ្ឋានខាងលើ ។

នៅព្រឹកថ្ងៃទី២៦ខែមីនា លោកលោកឧត្តមសេនីយ៍ទោឈុន ម៉ៅ មេបញ្ជាការរងយោធភូមិភាគទី៥ និងជាមេបញ្ជាការទិសទី១ បន្ទាយមានជ័យនិងនាយ នាយរង ពលទាហាននិងមន្ត្រីអាជ្ញាធរ​មានសមត្ថកិច្ចចម្រុះ បានទៅពិនិត្យនិងធ្វើកោសល្យវិច្ច័យ​សពលោកឃួន ជឿន ហើយសន្និដ្ឋានជាករណីអត្តឃាត ។

ចំពោះមូលហេតុដែលនាំអោយនាយទាហាននេះ ប្រភពខ្លះថា មុនធ្វើ​អត្តឃាត​ បុគ្គលនេះធ្លាប់ពោលត្អូញត្អែរពីការលំបាកមួយចំនួន។

សូមបញ្ជាក់ថា លោកឧត្តមសេនីយ៍ត្រីឃួន ជឿន អាយុ៥៨ឆ្នាំ លំនៅភូមិបន្ទាយថ្មីឃុំអូបីជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានឋជ័យ។
ជាមេបញ្ជាការកងការពារព្រំដែនលេខ៥០៣ -បន្ទាយមានជ័យ ចំណុះយោធភូកិភាគទី៥ ។លោកមានកូនចំនួន​​ប្រាំ​នាក់​(ប្រុស៤នាក់,ស្រី០១នាក់)​និងប្រពន្ធឈ្មោះសុខ ណៃអាយុ៥៨ឆ្នាំ ៕សរន / N

Post navigation