Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

មេសហជីព​ តំណាងឱ្យកម្មករទូទាំងប្រទេស ចេញញត្តិគាំទ្រ​សេចក្ដីសម្រេចរបស់ ក្រុមប្រឹក្សា​ធម្មនុញ

Views: 1

ដោយ៖ ណូរ៉ា / ភ្នំពេញ៖ លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា​ (NLC) និងជា​ប្រធានក្រុមប្រឹក្សា​ជាតិសហជីព (NTUC) តំណាងឱ្យកម្មករ និយោជិត លើគ្រប់វិស័យ នៅទូទាំងប្រទេស នាពេលថ្មីៗនេះ បានចេញញត្តិគាំទ្រ សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ទាក់ទិននឹងការបដិសេធចោលបណ្ដឹងតវ៉ា របស់ គណបក្សចំនួន២ គឺ គណបក្សភ្លើងទៀន និង គណបក្សមហាសាមគ្គីជាតិខ្មែរ ។

លោក សំ សឿន បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថាៈ «យើងខ្ញុំ ជាថ្នាក់ដឹកនាំ សហភាពពលកម្មជាតិកម្ពុជា សូមប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះសេចក្តីសម្រេច លេខ២២០/០០២/២០២៣ កបធច ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ របស់ ក្រុមប្រឹក្សាធម្មនុញ្ញ ដែលបានបដិសេធចោល ដោយខុសនឹងគតិច្បាប់ ក្នុងសំណុំរឿងលេខ ៤៦៧/០០២/២០២៣ ចុះថ្ងៃទី ១៩ ឧសភា ឆ្នាំ២០២៣ នូវពាក្យបណ្តឹងរបស់ គណបក្សភ្លើងទៀន ចុះថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣»។

លោក សំ សឿន បានបន្តថាៈ ការប្តឹងតវ៉ានឹងសេចក្ដីសម្រេចលេខ២៣៣ គជប សសរ ចុះថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ របស់គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងទាមទារឱ្យ គ.ជ.ប ទទួលចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះ ឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ របស់គណបក្សភ្លើងទៀន ដែលមាន ២៥ មណ្ឌល រាជធានី ខេត្ត ។

ចំណែកសេចក្តីសម្រេចលេខ ២២១/០០៣/ ២០២៣ កបធ.ច ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ របស់ក្រុមប្រឹក្សាធម្មនុញ្ញ ដែលបានបដិសេធចោល ដោយខុសនឹងគតិច្បាប់ ក្នុងសំណុំរឿងលេខ៤៦៨/០០៣/២០២៣ ចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ នូវពាក្យបណ្តឹងរបស់ គណបក្សមហាសាមគ្គីជាតិខ្មែរ ចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ ប្ដឹងសុំឱ្យក្រុមប្រឹក្សាធម្មនុញ្ញ ពិនិត្យសម្រេចពីលទ្ធភាពស្តីពីការចុះបញ្ជីឈរឈ្មោះបោះ ឆ្នោត និង ចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ របស់គណបក្សមហាសាមគ្គីជាតិខ្មែរ។

លោក សំ សឿន បានបន្តថាៈ ការសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ដែលបដិសេធចោល បណ្ដឹងតវ៉ារបស់គណបក្សភ្លើងទៀន និង គណបក្សមហាសាមគ្គីជាតិខ្មែរ ពិតជាបាន បង្ហាញឱ្យឃើញ អំពីភាពត្រឹមត្រូវនៃការអនុវត្តច្បាប់ ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ ច្បាប់ សំខាន់ ២ គឺ «គោលការណ៍ នៃការបកស្រាយច្បាប់ ដោយម៉ឺងម៉ាត់ និងគោល ការណ៍ ស្មើភាពគ្នាចំពោះមុខច្បាប់» ដែលត្រូវអនុវត្តចំពោះគ្រប់គណបក្សនយោបាយ។

សេចក្ដីសម្រេចនេះ បានចូលរួមបញ្ជាក់បន្ថែមយ៉ាងច្បាស់ថាៈ «ដំណើរការលទ្ធិ ប្រជាធិបតេយ្យ សេរីពហុបក្ស ត្រូវដើរទន្ទឹមនឹងនីតិរដ្ឋ ដែលជាគ្រឹះសម្រាប់ធានាដល់ ស្ថិរភាពនយោបាយ សង្គម និងសេដ្ឋកិច្ចរបស់ប្រទេស សម្រាប់ការអភិវឌ្ឍជានិរន្តរ៍»។

មេសហជីពរូបនេះ បានថ្លែងទៀតថាៈ «យើងខ្ញុំទាំងអស់គ្នា សូមអំពាវនាវដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកា សកម្មជន អ្នកគាំទ្រគណបក្សភ្លើងទៀន និង គណបក្សមហាសាមគ្គី ជាតិខ្មែរ មេត្តាចូលរួមអនុវត្តឱ្យបានត្រឹមត្រូវ តាមសេចក្ដីសម្រេចរបស់ ក្រុមប្រឹក្សាធម្មនុញ្ញ ដែលជាសេចក្តីសម្រេចស្ថាពរ បិទផ្លូវតវ៉ា និង ជៀសវាងការប្រើប្រាស់រូបភាពបាតុកម្ម ឬ ការគំរាមកំហែងណាមួយ ដែលបង្កការវឹកវរ ប៉ះពាល់ស្ថិរភាពនយោបាយ សង្គម និងសេដ្ឋកិច្ច សណ្ដាប់ធ្នាប់សាធារណៈ សេចក្ដីសុខសាន្តរបស់ប្រជាជន និងការអភិវឌ្ឍ​របស់ប្រទេសកម្ពុជា ក្រោមម្លប់នៃសន្តិភាព» ៕/V/R

Post navigation