Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

Meta បង្ហាញ​វ៉ែនតា​ដែល​មាន​ជំនួយការ AI និង​ផ្សាយ​ផ្ទាល់​វីដេអូ​លើ Facebook បាន​

Views: 6

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ឆា​នែ​ល​ញូ​វ​អេ​ស៊ា​) ៖ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Meta Platforms លោក ម៉ាក ហ្សាក់​ឃើ​បឺក កាលពី​ថ្ងៃ​ពុធ​បាន​បង្ហាញ​ផលិតផល AI ថ្មី​សម្រាប់​អ្នកប្រើប្រាស់ រួម​ទាំង​រ៉ូបូត ដែល​បង្កើត​រូបភាព​ស្តែងៗ និង​វ៉ែនតា​ឆ្លាត​វៃ​ក៏ដូចជា​កាស​វីដេអូ VR ដែល​បាន​ធ្វើ​បច្ចុប្បន្នភាព​ផងដែរ​។​

​លោក​ហ្សាក់​ឃើ​បឺ​ក​បាន​ពណ៌នា​ផលិតផ​លទាំង​នេះថា​ជា​ការប្រមូលផ្តុំ​ពិភព​និម្មិត​និង​ពិភព​ពិត ហើយ​បាន​គូសបញ្ជាក់​ថា​ផ្នែក​នៃ​អ្វីដែល Meta ផ្តល់​ជូន​គឺ​មាន​តម្លៃ​ទាប ឬ AI ឥតគិតថ្លៃ ដែល​អាច​បញ្ចូល​ទៅក្នុង​ទម្លាប់​ប្រចាំថ្ងៃ​។ Meta’s Quest គឺជា​កាស VR លក់ដាច់​បំផុត ហើយ​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​បាន​ពណ៌នា​វា​មាន​តម្លៃ​ល្អ​បំផុត​នៅក្នុង​ឧស្សាហកម្ម​នេះ ជា​ការឆ្លើយតប​មួយ​នៅមុន​ការចេញលក់​កាស VR ដែល​មាន​តម្លៃ​ថ្លៃ​ជាង​នេះ​ពី Apple ។​

​ថ្លែង​ពី​ទីធ្លា​កណ្តាល​នៅ​បរិវេណ​ក្រុមហ៊ុន​ក្នុង​តំបន់​ស៊ី​លី​កូន​វ៉ាល់​លី (Silicon Valley) ដ៏​ធំ​ទូលាយ​របស់​ក្រុមហ៊ុន Meta លោក​ហ្សាក់​ឃើ​បឺ​ក​បាន​និយាយថា វ៉ែនតា​ឆ្លាត​វៃ Ray-Ban ជំនាន់​ថ្មី​របស់ Meta នឹង​ចាប់ផ្តើម​នាំ​ចេញ​នៅ​ថ្ងៃទី ១៧ ខែតុលា ដែល​មាន​តម្លៃ ២៩៩ ដុល្លារ​។ ឧបករណ៍​នេះ​នឹង​រួមបញ្ចូល​ជំនួយការ Meta AI ថ្មី និង​មាន​សមត្ថភាព​ផ្សាយ​បន្ត​ផ្ទាល់​នូវ​អ្វី​ដែល​អ្នក​ប្រើ​កំពុង​ឃើញ​ដោយផ្ទាល់ ទៅកាន់ Facebook និង Instagram ដែល​ជា​ការវិវឌ្ឍ​លើ​សមត្ថភាព​ថតរូបរ​បស់​វ៉ែនតា​ជំនាន់​មុន​។​

​លោក​ហ្សាក់​ឃើ​បឺ​ក​បាន​និយាយ​បែប​នេះ​នៅក្នុង​សន្និសីទ Meta Connect ដែល​ជា​ព្រឹត្តិការណ៍​ដ៏​ធំ​បំផុត​របស់​ក្រុមហ៊ុន​បណ្តាញ​សង្គម​ប្រចាំ​ឆ្នាំ​ក៏​ដូចជា​សន្និសីទ​ផ្ទាល់​លើកដំបូង​របស់​ខ្លួន​ចាប់​តាំងពី​ការចាប់ផ្តើម​នៃ​ជំងឺ​រាតត្បាត​។​

​គាត់​ក៏បាន​និយាយ​ផងដែរ​ថា កាស​ចម្រុះ Quest ចុងក្រោយបង្អស់​នឹង​ចាប់ផ្តើម​នាំ​ចេញ​នៅ​ថ្ងៃទី ១០ ខែតុលា ហើយ​បាន​ណែនាំ​ផលិតផល AI ជំនាន់​ដំបូងៗ​ជាច្រើន​របស់​ក្រុមហ៊ុន​។ ផលិតផល​ទាំងនោះ​រួម​មាន​ឆា​តបុត (Chatbot) ហៅថា Meta AI ដែល​អាច​បង្កើត​ទាំង​ការឆ្លើយតប​ជា​អក្សរ​និង​រូបភាព​ស្តែងៗ​។​

​លោក​ហ្សាក់​ឃើ​បឺ​ក​បាន​និយាយថា “​ពេលខ្លះ​យើង​បង្កើត​របស់​ថ្មី​ដោយ​បញ្ចេញ​នូវ​អ្វី​ដែល​មិនដែល​ឃើញ​ពីមុនមក​។ ប៉ុន្តែ​ពេលខ្លះ​យើង​បង្កើត​របស់​ថ្មី​អស្ចារ្យ ប៉ុន្តែ​មាន​តម្លៃ​ថ្លៃ ហើយ​ធ្វើឱ្យ​វា​អាច​មាន​តម្លៃ​សមរម្យ​សម្រាប់​មនុស្ស​គ្រប់​គ្នា​ឬ​សូម្បី​ឥតគិតថ្លៃ​។​”

Meta AI នឹង​ត្រូវ​បាន​បង្កប់​នៅក្នុង​វ៉ែនតា​ឆ្លាត​វៃ​ក្នុងនាម​ជា​ជំនួយការ ដោយ​ចាប់ផ្តើម​ជាមួយនឹង​ការដាក់​ឱ្យ​ប្រើប្រាស់​ជា​ប្រភេទ​បេតា (Beta) នៅ​សហរដ្ឋ​អាម៉េរិក​។ ការ​អាប់​ដេត​សូ​ហ្វ​វែ ដែល​បាន​គ្រោងទុក​សម្រាប់​ឆ្នាំក្រោយ នឹង​ផ្តល់ឱ្យ​ជំនួយការ​នេះ​នូវ​សមត្ថភាព​ក្នុង​ការកំណត់​អត្តសញ្ញាណ​ទីកន្លែង​និង​វត្ថុ​ដែល​មនុស្ស​កំពុង​មើល​ឃើញ ក៏ដូចជា​ធ្វើ​ការបកប្រែ​ភាសា​ទាំងឡាយ​ផង​ដែរ​៕

​វ៉ែនតា​ឆ្លាត កាស VR និង​រ៉ូបូត AI ត្រូវបាន​បង្ហាញ​នៅ​សន្និសីទ Meta Connect

Post navigation