Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

មេដឹកនាំ​កូរ៉េខាងជើង​អំពាវនាវ​អោយ​ត្រៀម​ធ្វើ​ការវាយប្រហារ​នុយគ្លេអ៊ែរ​លើ​អាម៉េរិក​និង​កូរ៉េខាងត្បូង​

Views: 4

ប្រែ​សម្រួលៈ​បំណង​(​រ៉​យ​ទ័រ​)៖ មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុង​អ៊ុន បាន​អំពាវនាវ​អោយ​ប្រទេស​លោក​ត្រៀម​ខ្លួន​ធ្វើ​ការវាយប្រហារ​ដោយ​គ្រាប់បែក​នុយគ្លេអ៊េរ​នៅពេល​ណា​មួយ​ដើម្បី​ទប់​ស្កាត់​សង្គ្រាម​​និង​បាន​ចោទប្រកាន់​អាម៉េរិក​និង​កូរ៉េខាងត្បូង​ថា​ពង្រីក​សមយុទ្ធ​យោធា​រួមគ្នា ដោយ​មាន​ការចូលរួម​ពី​ទ្រព្យ​នុយគ្លេអ៊ែរ​របស់​អាម៉េរិក​ផងដែរ នេះ​បើ​តាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រដ្ឋ​​កូរ៉េខាងជើង KCNA​កាលពី​ថ្ងៃ​ចន្ទ​ទី​២០​មីនា​។​

​ការអំពាវនាវ​របស់​គីម​បាន​កើតឡើង​នៅ​ពេល​ប្រទេស​ឯកោ​មួយ​នេះ​បាន​ធ្វើ​អ្វី​ដែល​ប្រព័ន្ធ​ឃោសនា​KCNA​បាន​ហៅ​ថា សមយុទ្ធ​យោធា​ក្នុង​គោលបំណង​ទ្រោល​«​សមត្ថភាព​រារាំង​និង​វាយបក​ដោយ​ប្រើ​នុយ​​គ្លេ​អ៊ែរ​»​របស់​កូរ៉េ​ខាងជើង​កាលពី​ថ្ងៃ​សៅរ៍​និង​ថ្ងៃអាទិត្យ ដើម្បី​បញ្ជូន​សញ្ញា​ព្រមាន​ខ្លាំងៗ​ទៅកាន់​សត្រូវ​ទាំងពីរ​ខាងលើ​។​

KCNA​បាន​និយាយថា ក្នុង​សមយុទ្ធ កាំជ្រួច​ផ្លោង​​បំពាក់​ក្បាល​នុយគ្លេអ៊ែរ​ក្លែងក្លាយ​មួយ​បាន​ហោះ​បាន​ចម្ងាយ​៨០០​គីឡូម៉ែត្រ​មុន​ធ្លាក់​ចំ​គោលដៅ​មួយ​នៅរយៈកំពស់​៨០០​ម៉ែត្រ​ក្រោម​សេណា​រី​យ៉ូនៃ​ការវាយប្រ​​ហារ​ដោយ​សព្វាវុធ​នុយគ្លេអ៊ែរ​កល​យុទ្ធ​មួយ​។

​លោក​គីម បាន​ត្រួត​មើល​ការបាញ់​បង្ហោះ​នេះ និង​បាន​និយាយថា ការរៀបចំ​ធ្វើ​សមយុទ្ធ​នេះ​ក្នុង​គោលបំណង​ធ្វើអោយ​ប្រសើរ​សមត្ថភាព​សង្គ្រាម​ជាក់​​ស្តែង​របស់​យោធា​កូរ៉េខាងជើង និង​រំលេច​អំពី​ការត្រៀមខ្លួន​សំរាប់​«​ការ​វាយបក​ដោយ​ប្រើ​នុយគ្លេអ៊ែរ​ដ៏​លើសលប់​ភ្លាមៗ​»​តាមរយៈ​ការហ្វឹកហាត់​ដូច្នេះ​។​

KCNA​បាន​ស្រង់​សម្តី​របស់​គីម ដែលថា​«​ស្ថានការណ៍​បច្ចុប្បន្ន ដែល​សត្រូវ​កាន់តែ​ចាត់វិធានការ​ឈ្លានពាន​របស់​គេ​លើ​កូរ៉េខាងជើង ទាមទារ​អោយសាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ​ពង្រឹង​សមត្ធភាព​​រារាំង​សង្គ្រាម​នុយគ្លេអ៊ែរ​របស់​ខ្លួន​»​។​

«​កងកម្លាំង​នុយគ្លេអ៊ែរ​របស់​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ​នឹង​រារាំង គ្រប់គ្រង​ហើយ​ចាត់ចែង​លើ​ចំណាត់ការ​ដ៏​ធ្វេសប្រហែស​និង​ការបង្ក​រឿង​របស់​សត្រូវ ជាមួយនឹង​ការត្រៀម​ធ្វើសង្គ្រាម​​ដ៏​ខ្ពស់​របស់​ខ្លួន ហើយ​អនុវត្ត​បេសកកម្ម​ដ៏​សំខាន់​របស់​ខ្លួន​ដោយ​គ្មាន​ស្ទាក់ស្ទើរ​ក្នុងករណី​សភាពការណ៍​ចាំបាច់​ណាមួយ​»​។​

KCNA​ក៏​បាន​បង្ហាញ​រូបភាព​លោក​គីម ចូលរួម​ការសាកល្បង​កាំ​ជ្រួច ជា​ថ្មី​ជាមួយ​កូនស្រី នៅពេល​អណ្តាតភ្លើង​បាញ់​ចេញពី​កន្ទុយ​កាំជ្រួច​ហោះ​ចូលក្នុង​អាកាស​។​

​កូរ៉េ​ខាងត្បូង​និង​ជប៉ុន​បាន​រាយការណ៍​អំពី​ការបាញ់​កាំជ្រួច​ផ្លោង​ចម្ងាយ​ខ្លី​មួយ​នៅ​ឯនាយ​ឆ្នេរ​ខាងកើត​កាលពី​ថ្ងៃអាទិត្យ​ចំ​ពេល​កូរ៉េខាងត្បូង​និង​អាម៉េរិក​ធ្វើ​សមយុទ្ធ​ធំ​បំផុត​របស់​គេ​ដោយ​មាន​ការចូលរួម​ពី​កងទ័ពជើងគោក អាកាស ជើង​ទឹក និង​ចូលរួម​ដោយ​យន្តហោះ​ទម្លាក់​គ្រាប់បែក​ចម្ងាយ​ឆ្ងាយ B-1B​របស់​កងទ័ពអាកាស​អាម៉េរិក​។​

​ក្នុង​សេចក្តីថ្លែងការណ៍​មួយទៀត KCNA បានន​និយាយថា ប្រជាជន​កូរ៉េ​ជាង​១,៤​លាន​នាក់​បាន​ស្ម័គ្រចិត្ត​ចូល​បំរើកងទ័ព​ដើម្បី​ប្រយុទ្ធ​ទល់​នឹង​កងកម្លាំងរ​វ​បស់​កូរ៉េ​ខាងត្បូង​និង​អាម៉េរិក ដោយ​កើន​ពី​​ចំនួន​៨០០.០០០​នាក់​ដែល​ខ្លួន​បាន​រាយការណ៍​កាលពីពេល​មុន​៕

​លោក​គីម ចូលរួម​ការសាកល្បង​កាំ​ជ្រួច ជា​ថ្មី​ជាមួយ​កូនស្រី នៅពេល​អណ្តាតភ្លើង​បាញ់​ចេញពី​កន្ទុយ​កាំជ្រួច​ហោះ​ចូលក្នុង​អាកាស​

Post navigation