Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

មេដឹកនាំ​សហភាព​អឺរ៉ុប​គាំទ្រ​ការទិញ​អាវុធ​រួមគ្នា​សម្រាប់​អ៊ុ​យក្រែន​

Views: 1

ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ មេដឹកនាំ​សហភាព​អឺរ៉ុប​បាន​គាំទ្រ​ផែនការ​មួយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៣​មីនា​សម្រាប់​ការបញ្ជូន​គ្រាប់កាំភ្លើង​ធំ​ចំនួន ១ លាន​គ្រាប់​ទៅ​អ៊ុយ​ក្រែន​ក្នុងរយៈពេល ១២ ខែ​ខាងមុខ​ដើម្បី​ជួយ​ប្រទេស​នេះ​ទប់ទល់​នឹង​ការឈ្លានពាន​របស់​រុស្ស៊ី​។​

​រដ្ឋមន្ត្រី​ការបរទេស​និង​ការពារជាតិ​របស់​សហ​ភាព​អឺរ៉ុប​បានអនុម័ត​ផែនការ​សម្រាប់​នីតិវិធី​ទិញ​ដ៏​លឿន​មួយ​នៅ​ដើម​សប្តាហ៍​នេះ ហើយ​មេដឹកនាំ​នៃ​ប្រទេស​ជា​សមាជិក​ទាំង ២៧​របស់​ប្លុក​នេះ​បាន​ផ្តល់​​ពរ​ជ័យ​ផ្នែក​នយោបាយ​របស់​ពួកគេ​នៅក្នុង​កិច្ចប្រជុំ​កំពូល​នៅ​ទីក្រុង​ព្រុច​សែល​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។​

​សេចក្តី​សន្និដ្ឋាន​របស់​កិច្ចប្រជុំ​ស្តីពី​អ៊ុយ​ក្រែន​បានសរសេរថា “​ដោយ​គិត​ពី​ផលប្រយោជន៍​សន្តិសុខ​និង​ការការពារ​ប្រទេស​សមាជិក​ទាំងអស់ ក្រុមប្រឹក្សា​អឺរ៉ុប​ស្វាគមន៍​កិច្ចព្រមព្រៀង​…​ដើម្បី​បញ្ជូន​គ្រាប់កាំភ្លើង​ធំ​ទៅកាន់​អ៊ុ​យក្រែន ហើយ​បើ​មានការ​សំណូមពរ នឹង​បញ្ជូន​មី​ស៊ី​ល​ទៅទៀត​”​។​

​ប្រធានាធិបតី​អ៊ុយ​ក្រែនលោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​លេន​ស្គី បាន​ថ្លែងអំណរគុណ​ដល់​មេដឹកនាំ​ទាំង​អស់​សម្រាប់​ការផ្តួចផ្តើម​គំនិត​នេះ​ក្នុងអំឡុង​ការហៅ​ជា​វីដេអូ​មុន​នេះ​បន្តិច​។​

​លោក​ហ្សេ​លេន​ស្គី ដែល​និយាយ​ចេញពី​រថភ្លើង​ដែល​កំពុង​ផ្លាស់​ទី​ទៅ​មុខ​ខណៈ​លោក​ចុះ​ទៅ​មើល​តំបន់​សមរភូមិ​ជួរមុខ បាន​និយាយថា “​មិន​ត្រឹមតែ​ខែ​និង​សប្តាហ៍​ប៉ុណ្ណោះ​ទេ ថ្ងៃ​ក៏មាន​សារៈសំខាន់​ដែរ​។ កាលណា​បើ​យើង​ធ្វើ​សកម្មភាព​ជាមួយគ្នា​កាន់តែ​លឿន យើង​នឹង​ជួយសង្គ្រោះ​ជីវិត​កាន់តែ​បាន​ច្រើន​”​។​

​លោក​និយាយថា “​ប៉ុន្តែ​សហសេវិក​ជាទី​រាប់អាន តើ​អ្នក​មិន​មាន​អារម្មណ៍​ថា យើង​មាន​ជោគជ័យ​ថ្មី​តិចជាង​ការអូសបន្លាយ​ថ្មី​នៅក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​របស់​យើង​ទេ​ឬ​? គួរ​ឱ្យ​ស្តាយ នេះ​ជា​ករណី​ទៅហើយ​។ ហើយ​វិមាន​ក្រឹម​ឡាំង​មើលឃើញ​រឿងនេះ​។ នេះ​កំពុង​រុញ​យើង​ឱ្យ​នៅ​ឆ្ងាយ​ពី​ការទទួល​បាន​សន្តិភាព​”​។

​លោក​ហ្សេ​លេន​ស្គី​ក៏​បាន​ស្នើ​ឱ្យ​មេដឹកនាំ​ទាំង​នោះ​ផ្តល់​យន្តហោះ​ទំនើប​និង​មី​ស៊ី​ល​រយៈ​ចម្ងាយ​ឆ្ងាយ​ផងដែរ ដើម្បី​ជួយ​ដល់​ការតស៊ូ​របស់​អ៊ុ​យក្រែន​។​

​ដោយ​អ៊ុយ​ក្រែន​កំពុង​ប្រឈម​មុខ​នឹង​ការខ្វះខាត​គ្រាប់​បន្ទាប់ពី​ការប្រយុទ្ធ​គ្នា​ជាង​មួយឆ្នាំ នាយករដ្ឋមន្ត្រី​អេ​ស្តូ​នី លោកស្រី កា​ចា កាល់​ឡាស (Kaja Kallas) បាន​នាំយក​មក​តុ​ពិភាក្សា​កាលពី​ខែ​មុន​នូវ​គំនិត​របស់​សហភាព​អឺរ៉ុប​ក្នុង​ការរៀបចំ​ផែនការ​ទិញ​រួមគ្នា​ស្រដៀង​នឹង​គម្រោង​ដែល​បាន​គ្រោងទុក​ក្នុងអំឡុង​ជំងឺ​រាតត្បាត​ដើម្បី​ទិញ​វ៉ាក់សាំង​ផងដែរ​។​

​លោកស្រី​កាល់​ឡាស​បាន​និយាយ​នៅពេល​លោកស្រី​មក​ដល់​កិច្ចប្រជុំ​កំពូល​ថា “​អ្វី​ដែល​សំខាន់​គឺ​ការបញ្ជូន​គ្រាប់​ទៅ​កាន់​អ៊ុយ​ក្រែន​ឱ្យ​បាន​លឿន ព្រោះ​វា​អាច​នាំមក​នូវ​ការផ្លាស់ប្តូរ​នៅក្នុង​សង្គ្រាម​នេះ​”៕

នាយករដ្ឋមន្ត្រី​អេ​ស្តូ​នី លោកស្រី កា​ចា កាល់​ឡាស

Post navigation