Cambodia

មហាសេដ្ឋីជាអតីតអ្នកប្រណាំងឡាន Formula 1 អាយុ៨៩ឆ្នាំអបអរកំណើតកូនប្រុសជាមួយប្រពន្ធទីបីអាយុ ៤៤ ឆ្នាំ

ចែករម្លែក

លោក បឺនី អេកក្លេស្តូន ទើបតែបង្កើតវិថីជីវិតមួយទៀត។ ប៉ុន្តែកូនប្រុសឈ្មោះ អាសេ របស់មហាសេដ្ឋីអាយុ ៨៩ ឆ្នាំរូបនេះច្បាស់ណាស់គឺមានអនាគតដែលមានសុវត្ថិភាពលើដៃម្តាយ។

មហាសេដ្ឋីអតីតអ្នកប្រណាំងឡាន Formula 1 រូបនេះនិងប្រពន្ធទី៣ឈ្មោះ ហ្វាបៀណា ផ្លូស៊ី អាយុ ៤៤ ឆ្នាំ​ កាលពីថ្ងៃសុក្រទី៣កក្កដា បានរៀបរាប់អំពីក្តីរីករាយរបស់ខ្លួន ខណៈអ្នកទាំងពីរបង្អួតកូនប្រុសទើបកើតរបស់ខ្លួនជាលើកដំបូង។

លោកអេកក្លេស្តូនបានប្រាប់កាសែតដេលីមែលថា “វាទើបកើតបានពីរថ្ងៃនៅក្នុងពិភពលោក ដូច្នេះវាមិនទាន់អាចធ្វើអ្វីបានច្រើនទេនៅពេលនេះ ប៉ុន្តែវាមានសុខភាពល្អបរិបូរ”។

លោកស្រីផ្លូស៊ីបានផ្តល់កំណើតដល់ អាឡិចសាន់ឌ័រ ឆាល អេកក្លេស្តូន ទម្ងន់ ៣,២ គីឡូក្រាម ដែលមានឈ្មោះខ្លីថា “អាសេ” កាលពីថ្ងៃពុធទី១កក្កដា នៅជិតទីក្រុងបឺន ប្រទេសស្វីស កន្លែងដែលអ្នកទាំងពីរចំណាយពេលបង្ខាំងខ្លួនឯងពីកូវីដ១៩នៅផ្ទះខ្លួនឯងនៅទីនោះ។

លោកអេកក្លេស្តូនមានកូនស្រី ៣ នាក់ពីអាពាហ៍ពិពាហ៍ជាមួយប្រពន្ធទី១និងទី២ និងមានចៅៗ ៥ នាក់៕ ដោយ៖ កញ្ញាដាលីស

លោក បឺនី អេកក្លេស្តូន និងប្រពន្ធទី៣ ហ្វាបៀណា ផ្លូស៊ី អបអរកំណើតកូនប្រុសឈ្មោះ អាសេ

Football news:

Valencia presented three uniforms for the 2020/21 season
Ter Stegen agreed to sign a 5-year contract with Barca
Bale was not included in real's bid for the match with Manchester City in the Champions League
Arsenal have offered Willian a 3-year contract
Aurier agreed to move to Milan. Tottenham want 20 million euros for a defender
Can-Casillas: One of the greatest is leaving the stage. You have always been an example, my friend!
Atletico President: Simeone is great. He constantly brings victories and titles