Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

មហិច្ឆតាមេដាយមាស ៣ គ្រឿង ដែលប្រមុខសហព័ន្ធ កីឡាប្រដាល់គុនខ្មែរ ថាមិនបារម្ភ

Views: 10

ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ បន្ទាប់ពីឆ្លងកាត់ការប្រកួតកីឡាជាតិលើកទី៣ ដែលបាន បញ្ចប់ទៅហើយនោះ ប្រមុខសហព័ន្ធកីឡាប្រដាល់គុនខ្មែរ គឺលោកឧត្តមសេនីយ៍ឯក តែម ម៉ឺន កាន់តែបង្ហាញនូវក្ដីជឿជាក់ថា សន្ទស្សន៍មេដាយមាស ៣ គ្រឿង ដែលគណៈកម្មាធិការជាតិ រៀបចំស៊ីហ្គេម ឆ្នាំ២០២៣(CAMSOC) ដែលកំណត់ ឲ្យប្រភេទកីឡាមួយនេះ រកមេដាយមាស ឲ្យបាន ៣ គ្រឿង នាស៊ីហ្គេមឆ្នាំ២០២៣ លែងជាបញ្ហាកង្វល់ទៀតហើយ ។

សូមបញ្ជាក់ថា ស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម ប្រដាល់គុនខ្មែរ រកបានមេ ដាយមាស ១គ្រឿង ដោយអ្នកប្រដាល់ ប៉ោ ភារិទ្ធ ដែលគេស្គាល់ជាទួទៅថា យ៉េន ឌីណា ដែលកាលនោះ ភារិទ្ធ ប្រកួតក្នុងប្រភេទទម្ងន់ ៦៣,៥០ គីឡូក្រាម។

សូមបញ្ជាក់ថា កាលស៊ីហ្គេមលើកទី២៨ ឆ្នាំ២០១៧ នៅប្រទេសម៉ាឡេស៊ី អ្នកប្រដាល់ ដែលមានឈ្មោះថា ឃុន ឌីម៉ា ឬ ឃឹម ឌីម៉ា បានបង្កើតប្រវត្តិសាស្រ្តថ្មី ឲ្យប្រដាល់គុនខ្មែរ ដោយដណ្ដើមមេដាយមាស ១គ្រឿង ក្នុងប្រភេទទម្ងន់ ៦០ គីឡូក្រាម។

សម្រាប់ឆ្នាំ២០២២ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី៣ ដែលជាការប្រកួត ក្នុង ទម្រង់ជាហ្គេម ដូចស៊ីហ្គេមនោះ លោកផ្កាយ ៣ តែម ម៉ឺន បានអះអាងថា អ្នកដែលជាប់ ចំណាត់ថ្នាក់ឆ្នាំនេះ សុទ្ធតែជាអ្នកប្រដាល់ ដែលមានសក្ដានុពល និងគុណផលខ្ពស់ ក្នុងការត្រៀមខ្លួន ឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។ លោកបានក្អេងក្អាងថាៈ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ មិនចង់បានមេដាយមាស ត្រឹម ៣ គ្រឿង ដូចសន្ទស្សន៍ដែល CAMSOC កំណត់ឲ្យនោះទេ តែសហព័ន្ធ នឹងខិតខំរក ឲ្យបានហួសពីការកំណត់។

ចាប់ពីថ្ងៃទី៩ ដល់ ១១ ធ្នូ ខាងមុខនេះ សហព័ន្ធប្រដាល់គុនខ្មែរ និងសហព័ន្ធប្រដាល់ គុនខ្មែរអន្តរជាតិ នឹងរៀបចំការប្រកួតសាកល្បង មុនព្រឹត្តិការណ៍ស៊ីហ្គេម មកដល់ ដោយមានប្រទេស ចំនួន ៧ ចូលរួម។ នេះជាការធ្វើតេស្តសមត្ថភាពចុងក្រោយ ដល់អ្នកប្រដាល់គុនខ្មែរ របស់កម្ពុជា ។

ព្រឹត្តិការណ៍ Pre-SEA Games ដែលមាន ៧​ ប្រទេស ចូលរួមនេះ មានសុទ្ធតែ ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ រួមមាន ឥណ្ឌូណេស៊ី វៀតណាម ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន និង កម្ពុជា ៕/V

Post navigation