Cambodia

មហោស្រពភាពយន្តជប៉ុន៖ ជំរុញការផ្លាស់ប្តូរវប្បធម៌ជាមួយកម្ពុជា


រាជធានីភ្នំពេញ ៖ មូលនិធិជប៉ុន រួមសហការជាមួយស្ថានទូតជប៉ុន ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន បានរៀបចំមហោស្រពភាពយន្តជប៉ុន ប្រចាំឆ្នាំ២០២០ កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅរាជធានីភ្នំពេញ (រោងភាពយន្តMajor Cineplex ក្នុងផ្សារទំនើបអ៊ីអន២ និងរោងភាពយន្ត Legend សួនអេដែន)។

សូមជម្រាបជូនផងដែរ មហោស្របភាពយន្តជប៉ុន-២០២០ ដែលមានគម្រោង ដែលត្រូវបញ្ជាំងពីថ្ងៃទី៦ ដល់ថ្ងៃទី៩ និង ទី១៤ ទី១៥ ខែ វិច្ឆកា ឆ្នាំ ២០២០ ត្រូវបានផ្អាកក្រោយរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសបិទរោងភាពយន្ត ក្លឹបកំសាន្ត KTV និងសារមន្ទីរ ។ល។ នៅទូទាំងប្រទេស ក្រោយព្រឹត្តិការណ៍ ៣ វិច្ឆិកាកន្លងមកនេះ។

ជាថ្មីម្តងទៀតថ្មីៗនេះ មហោស្រពភាពយន្តជប៉ុន-កម្ពុជា នឹងត្រលប់មកវិញសារជាថ្មី ជាមួយមហោស្រពភាពយន្តជប៉ុន-អនឡាញវិញម្តង ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៤ ដល់ទី ១៣ ខែធ្នូ ឆ្នាំ២០២០ តាមរយៈគេហទំព័រ មហោស្រពភាពយន្ត-ជប៉ុន URL: https://watch.jff.jpf.go.jp/ នេះ។

លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

នាឳកាសក្នុងកម្មវិធីប្រារព្ធការបើក មហោស្រពភាពយន្តជប៉ុន ប្រចាំឆ្នាំ២០២០ លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងថា «បើទោះបីជាប្រទេសទាំងពីរកំពុងប្រឈមនឹងជំងឺកូវីដ១៩ និងគ្រោះទឹកជំនន់យ៉ាងណាក្តី ក៏យើងនៅតែប្តេជ្ញារៀបចំនូវព្រឹត្តិការណ៍វប្បធម៌ ដ៏មានសារសំខាន់នេះឱ្យខាងតែបាន ដោយគោរពតាមវិធានការទប់ស្កាត់ការចម្លងវីរុសកូវីដ១៩ របស់ក្រសួងសុខាភិបាល។ ទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងរាជាណាចក្រជប៉ុន បានចាប់ផ្តើមក្នុងឆ្នាំ ១៩៥៣ ដែលមកដល់ពេលនេះ មានរយៈពេល ៦៧ ឆ្នាំ ហើយទំនាក់ទំនង ជាមិត្តភាពកម្ពុជា-ជប៉ុននេះ មានការរីកចម្រើនជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ ទោះបីមានការកាត់ផ្តាច់មួយរយៈពេលខ្លីក្តី តែទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរមានការវិវត្តទៅមុខឥតឈប់ឈរ ជាពិសេសលើវិស័យសេដ្ឋកិច្ច សិល្បៈវប្បធម៌ និងទេសចរណ៍គឺមានលក្ខណៈ លេចធ្លោគួរកត់សម្គាល់»។

តាមរយៈរឿងរាវប្រវត្តិសាស្រ្តកម្ពុជា និងជប៉ុន មានទំនាក់ទំនងយ៉ាងយូរអង្វែង ដោយរួមបញ្ចូលទាំងទំនាក់ទំនងកាទូតផងដែរ។ ប្រទេសយើងទាំងពីរ តែងតែជួយគ្នាទៅវិញទៅមក ក្នុងការស្វែងរកសុខសន្តិភាព ការអភិវឌ្ឍ និងការរីកចម្រើន ដែលជាប្រយោជន៍ដ៏ធំធេងសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។

ជាក់ស្តែងឆ្នាំនេះ ប្រទេសជាច្រើននៅលើកសលលោក កំពុងតែរងគ្រោះដោយសារការរីករាលដាលនៃជំងឺកូវីដ១៩ ហើយកម្ពុជាក៏រងគ្រោះ ពីការរីករាលដាលនេះផងដែរ ប៉ុន្តែក្នុងនាមជាមិត្តភក្តិកល្អ ជប៉ុនតែងតែយកចិត្តទុកដាក់ចំពោះកម្ពុជា ដោយបានផ្តល់នូវសម្ភារៈ ដើម្បីការពារប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ១៩ ថែមទៀតផង។

តាមរយៈកិច្ចសហការរៀបចំមហាស្រពភាពយន្តជប៉ុន រវាងប្រទេសយើងទាំងពីរកន្លងមកបាននាំមកនូវលទ្ធផលមួយចំនួនគួរកត់សម្គាល់ដូចខាងក្រោម ៖


១) បានរួមចំណែកក្នុងការអនុវត្តគោលនយោបាយជាតិ ស្តីពីវិស័យវប្បធម៌របស់កម្ពុជា តាមរយៈការជំរុញព្រះរាជាណាចក្រកម្ពុជា ជាដែនដីនៃការថតភាពយន្តបរទេស។ ជាក់ស្តែងរៀងរាល់មហោស្រពភាពយន្តជប៉ុន ក្រុមផលិតការភាពយន្តជប៉ុនតែងបានមកចូលរួមដែលជា ឳកាសសម្រាប់ជប៉ុនស្គាល់ពីកម្ពុជា និងជំរុញឱ្យមានការថតភាពយន្តនៅកម្ពុជា ទាងភាពយន្តឯកសារ និងភាពយន្តរឿងកាន់តែសំបូរបែប។

២) បង្កើតជាឳកាស សម្រាប់បណ្តុះផ្នត់គំនិតឱ្យយុវជនកម្ពុជាស្រឡាញ់ចូលចិត្ត និងចូលរួមសកម្មភាពក្នុងវិស័យភាពយន្តកាន់តែច្រើនឡើង។ ជាក់ស្តែងមានក្រុមយុវជនចូលរួមប្រឡងថតភាពយន្តខ្នាតខ្លីតាមកម្មវិធីផ្សេងៗជាច្រើន ក្នុងចំណោមនោះមានអ្នកខ្លះបានក្លាយជាផលិតការភាពយន្តមានចំនួនកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។

៣) បានចែករំលែកបទពិសោធន៍ ពាក់ព័ន្ធនឹងការផលិតភាពយន្តរបស់ជប៉ុនសម្រាប់ផលិតករភាពយន្តក្នុងស្រុក គឺកម្រិតនៃការតែងនិពន្ធភាពយន្តជប៉ុនមានលក្ខណៈអប់រំជ្រាលជ្រៅ ជាពិសេសផ្នែកភាពយន្តបែបមនោសញ្ចេតនា ដែលមានគុណភាពខ្ពស់ តែតម្លៃផលិតទាបដែលជាបទពិសោធន៍មួយស្របតាមស្ថានភាពភាពយន្តក្នុងស្រុកនាពេលបច្ចុប្បន្ន។

លោកឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា

លោកឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា «មហោស្របនេះភាព គឺត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ២០១៥មក ហើយខ្សែភាពយន្តនេះ បានឆ្លុះបញ្ចាំងពីសង្គម និងប្រទេសជប៉ុន និងដើម្បីជម្រុញការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសជប៉ុន និងកម្ពុជាផងដែរ»។

លោក គឹសាកាបិ យ៉ូស៊ឹកិ នាយកនៃមជ្ឈមណ្ឌលអាស៊ី នៃមូលនិធិជប៉ុន ការិយាល័យទំនាក់ទំនងនៅទីក្រុងភ្នំពេញ

លោក គឹសាកាបិ យ៉ូស៊ឹកិ នាយកនៃមជ្ឈមណ្ឌលអាស៊ី នៃមូលនិធិជប៉ុន ការិយាល័យទំនាក់ទំនងនៅទីក្រុងភ្នំពេញ បានថ្លែងថា «ខ្ញុំបាទសូមថ្លែងអំណរគុណយ៉ាងខ្លាំង ដល់ក្រសួង និងស្ថានទូតជប៉ុន ដែលបានផ្តល់ការគាំទ្រសហការ ជាមួយអង្គភាពយើងខ្ញុំ។ ជាមួយគ្នានេះផងដែរ ចាប់តាំងពីការបង្កើតកម្មនេះក្នុងប្រទេសកម្ពុជាមក មហោស្របភាពយន្តជប៉ុន បានក្លាយជាកម្មវិធីមួយដែលទទួលបានការពេញនិយម»។

សម្រាប់ភាពយន្តចំនួន១៣ ដែលនឹងធ្វើការបញ្ចាំងក្នុងមហោស្រពឆ្នាំនេះ មានជាប្រភេទរឿង បែបស្រមើស្រមៃនិងរឿងកប្លែងជាដើម ដែលក្នុងនោះមានភាពយន្ត គំនូរជីវចលដែលមានទេសភាពព្រិលយ៉ាងស្រស់ស្អាត។ ភាពយន្តគំនូរជីវចល ទាំងនេះក៏មានបញ្ចូលសំឡេងជាភាសាខ្មែរផងដែរ ដូចនេះកុមារតូចៗអាចរីករាយនិងទស្សនារឿងទាំងនេះបាន។

លោក គឹសាកាបិ យ៉ូស៊ឹកិ បន្ថែមថា «ដើម្បីគាំទ្រឧស្សាហកម្មភាពយន្តក្នុងស្ថានភាពកូរ៉ូណានេះ និងដើម្បីឱ្យមនុស្សម្នាបានរីករាយនឹងការទស្សនាភាពយន្តបានកាន់តែច្រើន ឆ្នាំនេះមជ្ឈមណ្ឌលអាស៊ីយើងខ្ញុំ បានគ្រោងចាក់បញ្ចាំងដោយសេរីតាមប្រព័ន្ធអនឡាញ (ព័ត៌មានអំពីភាពយន្តនៅខាងលើ)»៕

Football news:

16-year-old Small - the youngest player in the history of Everton
Solskjaer on 3-2 with Liverpool: Manchester United won on their own terms. It's a good feeling
Hames scored 10 (3+7) points in Everton's home matches. Away - 0
Suarez scored his 12th goal of the La Liga season. Messi has 11
Miller on the Manchester United defeat: Devastated. There is no second chance in knockout football
Game of Thrones actor on Liverpool: Manchester United would have been destroyed a year ago. Huge progress
Ricard Puig: It's a pretty tough season, I'm not used to playing so little. Scoring with a header is something unreal