Cambodia

ម្ហូបខ្មែរឡាវឈ្មោះប៉ាខិមឬត្រីប្រៃកំពុងពេញនិយមនៅស្ទឹងត្រែង

ចែករម្លែក

ដោយ:សុខុម/ស្ទឹងត្រែង ៖ បងប្អូនខ្មែរឡាវរស់នៅខេត្តស្ទឹងត្រែង និយមចូលចិត្តម្ហូប ឈ្មោះប៉ាខិមឬក៏ត្រីប្រៃនៅក្នុងរដូវធ្វើស្រែចម្ការ តែអ្នកទីក្រុងក៏បរិភោគបានដែរគ្រាន់តែ មានអ្នកខ្លះមិនចេះ។

អ្នកខេត្តស្ទឹងត្រែងនិយមចូលចិត្តណាស់ម្ហូបមួយប្រភេទនេះ ពិសេសនៅក្នុងខែមិថុនា និងខែកក្កដាពេលត្រីពង។ក្នុងរយៈពេល២ខែនេះជារៀងរាល់ឆ្នាំគេតែងតែ ឃើញពលរដ្ឋនៅខេត្តស្ទឹងត្រែងដាក់លក់ត្រីប៉ាខិម ឬត្រីប្រៃព្រោងព្រាតនៅតាមផ្សារ។ដោយក្នុងមួយគីឡូចាប់ពី ២៥០០០ រៀលទៅ ៤ ម៉ឺនរៀលតាមប្រភេទត្រីល្អ។

អ្នកខេត្តស្ទឹងត្រែងរៀបរាប់ថា យូរលង់មកហើយឈ្មោះប៉ាខិមគឺជាភាសាឡាវ​ហើយខ្មែរយើងហៅថាត្រីប្រៃ។ត្រីប្រៃគេយកត្រីរៀលដែលមានពងក្នុងពោះ​ក្នុងរដូវវស្សាខែមិថុនានិងកក្កដាមកប្រឡាក់ច្របល់ជាមួយអំបិលប្រៃដោយមិនយកអាច៍និងស្រកាចេញឡើយ។


កាលពីមុនអ្នកនេសាទបានប្រើទូកកាណូតនិង​​ច្រវា​គាស់ព្រៃលិចទឹកដើម្បីឲ្យត្រីលោត​ចូលក្នុងទូកនៅពេលយប់ស្ងាត់។តែឥឡូវនេះគេប្រើសំណាញ់ឬមងវិញ។ហើយត្រីរៀល​ដែលនៅស្រស់ៗគេគ្រាន់តែលាងសម្អាតរួចប្រឡាក់ជាមួយអំបិលនិងច្រកក្នុងធុងកានឬក្រឡតូចៗ។

សូមបញ្ជាក់ថា ត្រីដែលទុកយូរហើមអន់សាច់មិនអាចយកទៅធ្វើបានទេ។គឺយកតែត្រីរៀល​នៅស្រស់តែប៉ុណ្ណោះ។

អ្នកខេត្តស្ទឹងត្រែងបានប្រាប់ពីវិធីធ្វើត្រីប៉ាខិមឬត្រីប្រៃបានឲ្យដឹងថា​ដំបូងគេយក​អំបិលមកបុកឲ្យម៉ដ្ឋ​​ រួចហើយយកត្រីមកវាល់ដាក់លាយនិងអំបិលក្នុងមួយចានគោម។ត្រីត្រូវវាល់អំបិលដាក់មួយគូទចានឬក្នុងដប់ចានត្រី យើងវាល់អំបិលដាក់ក្នុងដប់ចាន​ដែរ ​ហើយច្របល់ត្រីឲ្យសព្វចូលគ្នា។

បន្ទាប់មកយកដាក់ក្នុងពាងធុងក្រឡ ហើយដាក់រំដេងជាមួយគ្នាយ៉ាងតិច១មើមឬ ២មើមដើម្បីឱ្យកាត់ចម្អាប។ក្រោយពីទុកអស់រយៈពេល ១៥ថ្ងៃទើបយើងយកស្រូវមក​លីងធ្វើលាជ។យកត្រីក្នុងពាងចាក់ចេញលាយនិងស្រូវលាជច្របល់ឲ្យសព្វ។រួចដាក់ក្នុងពាងវិញទុកឲ្យបានមួយខែឬមួយខែកន្លះទើបអាចយកមកទទួលទានបាន។

អ្នកស្រុកស្រែចម្ការក្នុងខេត្តស្ទឹងត្រែងតែងយកព្រៃប៉ាខិមឬត្រីប្រៃពីក្នុងពាងមកដាក់ស្ករអំបិលប៊ីចេង ជីរនិងក្រូចឆ្មារបរិភោគជាមួយបាយក្តៅពេលចុះទៅភ្ជួររាស់​ស្ទូងស្រូវឆ្ងាញ់ពិសា។ត្រីដែលដាក់នៅក្នុងពាងអាចទុកបានពេញមួយឆ្នាំ។

អ្នកស្រុកស្រែចម្ការពេលអត់ម្ហូបតែងតែយកប៉ាខិមឬត្រីប្រៃមកទទួលទានកាត់បន្ថយការចំណាយក្នុងជីវភាពប្រចាំថ្ងៃ៕/B/Ha

Football news:

Ocampos on Sevilla – Manchester United semi-final: Historical confrontation. We're really hungry
Chelsea can give Bakayoko on loan to Milan for 3 million euros with the right to buy out for 35 million^. Milan intends to return Chelsea midfielder Tiemoue Bakayoko, who played for the Rossoneri on loan in the 2018/19 season
Lopetegui Pro 1-0 with Wolverhampton: Sevilla deserved to win against a very good team
Kashtru about the defeat of Basel: a Difficult match, but Shakhtar dominated almost all the time
Nuno about 0:1 with Sevilla: Disappointment. Wolverhampton conceded too often in the final minutes
Immobile about Newcastle: They called my agent when the sheikhs bought the club
Liverpool are confident they will sign Tiago. The player has already agreed a contract and is pressing Bayern