Cambodia

មីយ៉ាន់ម៉ា ហាក់មិនធូរស្បើយ​ ដោយបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ រាប់រយករណីក្នុងមួយថ្ងៃៗ

មីយ៉ាន់ម៉ា ហាក់មិនធូរស្បើយ​ ដោយបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ រាប់រយករណីក្នុងមួយថ្ងៃៗ

(រ៉ង់ហ្គូន)៖ ក្រសួងសុខាភិបាលមីយ៉ាន់ម៉ា នៅថ្ងៃសុក្រនេះបានរាយការណ៍ពីករណីឆ្លងជំងឺ COVID-19 ថ្មីៗសរុប ១៧១ករណីបន្ថែមទៀត ដែលនាំឲ្យករណីឆ្លងសរុបនៅទូទាំងប្រទេសកើនដល់ ៨,៥១៥ករណី។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃសុក្រ ទី២៥ ខែកញ្ញា ឆ្នាំ២០២០។

នៅចំពោះមុខការកើនឡើងនៃចំនួនករណីឆ្លង COVID-19 ថ្មីៗយ៉ាងគំហុកបែបនេះរដ្ឋាភិបាលមីយ៉ាន់ម៉ា បានបិទទ្វារទីក្រុងរ៉ង់ហ្គូនដែលជាអតីតរដ្ឋធានី ព្រមទាំងបិទសាលារៀន និងរោងចក្រកាត់ដេរនៅក្នុងទីក្រុងផងដែរ។ ទន្ទឹងគ្នានេះ អាជ្ញាធរបានធ្វើការណែនាំឲ្យបុគ្គលិក ការិយាល័យធ្វើការពីផ្ទះ និងប្រកាសពីបទបញ្ជាតឹងរ៉ឹងជាងមុនរួមមាន ការហាមឃាត់ការធ្វើដំណើរនៅក្នុងស្រុក ដោយលើកលែងតែចំពោះបញ្ហាសុខាភាព និងស្ថានភាពបន្ទាន់តែប៉ុណ្ណោះ។

គួរបញ្ជាក់ថា បើតាមទិន្នន័យពីក្រសួងសុខាភិបាល នៃប្រទេសមីយ៉ាន់ម៉ាបានបង្ហាញថា អ្នកជំងឺ ២,៣៨១នាក់បានជាសះស្បើយឡើងវិញ និងមនុស្សសរុប ១៥៥នាក់បានស្លាប់ គិតចាប់ពីការផ្ទុះឡើងនៃជំងឺនេះដំបូងបំផុតក្នុងប្រទេសអាស៊ានមួយនេះ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០៕ ផ្តល់សិទ្ធដោយ៖ Freshnews

Football news:

Ex-judge Halsey: I'm surprised Pickford didn't get a red card. He put van Dijk's health at risk
Ander Herrera: I didn't feel love from Manchester United. The management and I had different views
Pique is ready to take a pay cut at Barca
Eto'o accused France Football of disrespect: I spent 1-2 seasons on the right, and the center forward was 25 years old
Barcelona are concerned about the shape of the Target. The club believes that he did not work enough on vacation
Laporte was supported by van Dyck: Sorry, bro. No joy, even though we are rivals
Lautaro Martinez: Messi is the best in the world. He is always one step ahead of the rest