Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

មិនធម្មតា​! កក្កដា សុ​ភ័​ណ្ឌ ​ជះ​លុយ​ខ្ទង់​ម៉ឺន​ដុល្លារ ​​ទិញ​ឡាន​ទំនើប​ស៊េរី​២០២៣​មួយគ្រឿង​

រាជធានី​ភ្នំពេញ ​៖ តារា​ហ្វេ​ស​ប៊ុ​ក កក្កដា សុ​ភណ្ឌ ហាក់​កាន់តែ​មាន​ហាងឆេង​ខ្ពស់ នៅ​ក្នុង​ពិភព​សិល្បៈ ក្រោយ​​តារា​រូប​នេះ បាន​ប្រឡង Miss Queen Cambodia 2023 ដែល​ទើបតែ​បាន​បិទ​បញ្ចប់​កាលពី​ពេល​ថ្មី​ៗ​នេះ​ ។

Picture

មួយ​រយៈពេល​ខ្លី​នេះ តារា​ភេទ​ទី​៣ កក្កដា សុ​ភ័​ណ្ឌ ហាក់​កាន់តែ​មាន​យីអ៊ុន​ក្រឺត​ៗ ដោយ​តារា​រូប​នេះ​ទើបតែ​ជះ​លុយ​១.១០០០​ដុល្លារ​ ក្នុង​ការ​កែស​ម្ជ​ស្ស​ដោយ​មិន​បាន​ប៉ុន្មាន​ផង ស្រាប់​តារា​ហ្វេ​ស​ប៊ុ​ក​រូបនេះ ​បាន​ចំណាយ​លុយ​ជា​ច្រើន​ទិញ​ឡាន​ទំនើប​ស៊េរី​ឆ្នាំ​២០២៣ ជា​កាដូ​សម្រាប់​ខ្លួនឯង​ទៀត​ផង ។ លើស​ពី​នេះ តារា​ហ្វេ​ស​ប៊ុ​ក កក្កដា សុ​ភ័​ណ្ឌ​ បាន​បង្ហោះ​សា​រលើ​បណ្តាញ​សង្គម «​សង្ឃឹមថា​570​ចូល​មក​មួយទៀត​ឆាប់​ៗ​នេះ​ផង​ចុះ​»​។

Picture

តាម​រយៈ​បទ​សម្ភាសន៍​ជាមួយ​កម្មវិធី 60Buzz នៃ​សារព័ត៌មាន​កោះសន្តិភាព​ បានអោយ​ដឹង​ថា ​កញ្ញា​បាន​ទិញ​ឡាន​ស៊េរី​ទំនើប​ឆ្នាំ​២០២៣​មួយ​គ្រឿង​ ដែល​មាន​មាន​តម្លៃ​៣.៧០០០​ដុល្លារ ពោល​នេះ​ អាច​ថា​​ជា​កាដូសម្រាប់​រូប​កញ្ញា​ផ្ទាល់​ដែល​តែង​ខិតខំ​ប្រឹងប្រែង​រកស៊ី ការងារ​ថត ការ​សម្តែង និង​ការ​ធ្វើ​ជា BA អោយ​គេ​ជាដើម ​។

Picture

តារា​ហ្វេ​ស​ប៊ុ​ក កក្កដា សុ​ភ័​ណ្ឌ ​បាន​បន្ត​ថា ខ្លួន​រក​ត្រឹមតែ​រយៈពេល​តែ​ប៉ុន្មាន​ខែ​តែ​ប៉ុណ្ណោះ ដោយ​ខ្លួន​កញ្ញា​អាច​មាន​លទ្ធភាព​ទិញ​រថយន្ត​ពណ៌​.​ស​ដ៏​ថ្មី​សន្លាង​មួយ​នេះ​សម្រាប់​ខ្លួនឯង ពោល​ជា​ញើស​ឈាម​របស់​កញ្ញា​ពិត​ៗ ដោយ​ពុំ​មានការ​ជួយ​ជ្រោមជ្រែង​​ពី​ការ​ខាង​ណា​នោះ​ឡើយ​ ។

Picture

ក្រោយ​ពេល​ដែល​ទទួល​បាន​រថយន្ត​ថ្មី​ទំនើប​មួយ​នេះ ស្រាប់តែ​តារា​ហ្វេ​ស​ប៊ុ​ក កក្កដា បាន​ពោល​ពាក្យ​មួយ​ឃ្លា​យ៉ាង​ចាក់​ដោត​បន្ថែម​ថា «​សង្ឃឹមថា​570​ចូល​មក​មួយទៀត​ឆាប់​ៗ​នេះ​ផង​ចុះ​»​។ ដោយ​ត្រង់នេះ ស្រី​ស្រស់ កក្កដា សុ​ភ័​ណ្ឌ បាន​ទម្លាយ​ថា នា​ពេល​ឆាប់​ៗ​ខាង​មុខ ខ្លួន​នឹង​អាច​ទិញ 570 បន្ថែម​ទៀត បើ​ទោះបី​នា​ពេល​បច្ចុប្បន្ន​មាន​រថយន្ត​ពីរ​គ្រឿង​ក្តី​ហើយ​ក៏​ដោយ​ ។

Picture

ប្រាកដ​ណាស់ មិន​ថា​ការងារ ឬ​សិល្បៈ​នោះ​ទេ គឺ​អតីត​បេក្ខភាព​បវរកញ្ញា​ភេ​ទី​៣ កក្កដា សុ​ភ័​ណ្ឌ កាន់តែ​ជោគ​ជ័យ​ដោយ​ សូ​ម្បី​តែ​មហាជន​ពោល​កោតសរសើរ​តារា​រូប​នេះ​ផង​ដែរ​ ។ តារា​ហ្វេ​ស​ប៊ុ​ក កក្កដា សុ​ភ័​ណ្ឌ បាន​បន្ត​ថា ខ្លួន​ជួប​ការ​លំបាក​ជា​ច្រើន​ទម្រាំ​ទិញ​បាន​ឡាន​មួយ​ៗ ដោយពេល​ខ្លះ​ត្រូវ​គេ​រិះគន់ ត្រូវ​គេ​មាក់ងាយ តែ​រូប​ខ្លួន​​ទទួលយក​ទាំងអស់ ព្រោះ​រាល់​ការ​រិះគន់​នេះ​ហើយ ទើបបាន​ធ្វើ​អោយ​កញ្ញា​ទទួល​បាន​ភាព​ជោគជ័យ និង​មាន​ភាព​ល្បីល្បាញ​ដូច្នេះ​។

Picture

លើស​ពី​នេះ កញ្ញា​បាន​បន្ត​ថា ការងារ​អ្វី​ក៏​ដោយ​ គឺ​សុទ្ធតែ​ល្អ​ទាំ​ង​អស់ ដូច្នេះ​ ត្រូវ​ខិតខំ​ប្រឹងប្រែង ទើប​នាំ​អោយ​មាន​ភាពល្អ​ប្រសើរ ទោះ​ហត់នឿយ​បន្តិច តែ​មិនជា​បញ្ហា​នោះ​ទេ​ ។

Picture

ជា​ចុង​ក្រោយ តារា​ហ្វេ​ស​ប៊ុ​ក កក្កដា សុ​ភ័​ណ្ឌ ពិតជា​អរគុណ​រាល់​ការ​គាំទ្រ​នា​ពេល​កន្លង​មក ដោយ​រាល់​ការ​គាំទ្រ និង​ការ​រិះគន់​នេះ ទើប​កញ្ញា​ទទួល​បាន​ភាព​ល្បីល្បាញ​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​ ។ ដោយ៖ លីហួ គីមឆាយ

PicturePicturePicture