Cambodia

មិត្តភ័ក្ដិ​ស្នាក់នៅ​ជាមួយគ្នា​ លួច​ម៉ូតូ​រួច​គេចខ្លួន​ ត្រូវ​នគរបាល​ក្រុង​ស្ទឹងសែន​ចាប់ខ្លួន​

សៀមរាប​ ៖​ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ម្នាក់​បាន​លួច​ម៉ូតូ​និង​លុយ​របស់​មិត្តភ័ក្ដិ​ពី​ខេត្ត​សៀមរាប រួច​ទៅ​សម្ងំ​គេចខ្លួន​នៅ​ខេត្ត​កំពង់ធំ ត្រូវ​នគរ​បា​ល​ទាំង​២​ខេត្ត​សហការ​គ្នា​ស្រាវជ្រាវ​មុខសញ្ញា​រួច​ឃាត់ខ្លួន​។ ហេតុការណ៍​នេះ​ កើតឡើង​នៅ​វេលា​ម៉ោង​០៥​និង​៣០​នាទី​កាល​ពី​ថ្ងៃ​ទី​០៩ ខែ​សីហា ឆ្នាំ​២០២០ ស្ថិតនៅ​ចំណុច មុខ​បន្ទប់​ជួល ក្រុម​ទី​ភូមិ​តាភុល សង្កាត់​ស្វាយដង្គំ ក្រុង​/​ខេត្ត​សៀមរាប និង​ចាប់​បាន​នៅ​ភូមិសាស្ត្រ​ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ​។

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ភឹង​ ចិន្តា​រ៉េត ស្នង​ការរង​ទទួល​ផែន​កណ្តាល​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​ខេត្ត​សៀមរាប បាន​ឲ្យ​ដឹង​ថា ករណី​នេះ​កម្លាំង​នគរបាល​ខេត្ត​កំពង់ធំ បាន​សហការ​គ្នា​រហូត​ឈាន​ដល់​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ​ធឿន ម៉ៅ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ទីលំនៅ ភូមិ​បុស្ស​ក្រឡាញ់ សង្កាត់​ជ្រាវ ក្រុង​សៀមរាប ពាក់ព័ន្ធ​និង​ករណី​អំពើ​លួច​យក​ម៉ូតូ​។​លោក​បន្ត​ថា អង្គហេតុ​នៅ​វេលា​ម៉ោង​០៥​និង​៣០​នាទី​ថ្ងៃ​ទី​០៩ ខែ​សីហា ឆ្នាំ​២០២០ ស្ថិតនៅ​ចំណុច មុខ​បន្ទប់​ជួល ​ភូមិ​តាភុល សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ដោយ​ជនសង្ស័យ​ខាងលើ បាន​ធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ​០១​គ្រឿង​ម៉ាក ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ ២០១៩ ពាក់​ស្លាក​លេខ សៀមរាប 1AE-0175 លេខ​តួ​,​លេខ​ម៉ាស៊ីន ៥៤៣៣២២៥ និង លុយ​ចំនួន ២០​ម៉ឺន​រៀល របស់​ជនរងគ្រោះ​ឈ្មោះ លី សុវណ្ណ​ដា​រ៉ា ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ សិស្ស​។ លោក​បន្ត​ថា មូលហេតុ នៅ​ពេល​ជនរងគ្រោះ​កំពុង​គេង​លក់​មិន​ដឹង​ខ្លួន ជនសង្ស័យ​ខាងលើ​ ដែល​ត្រូវជា​មិត្តភ័ក្ដិ​របស់​ជនរងគ្រោះ​ ហើយ​ស្នាក់​នៅ​ក្នុង​បន្ទប់​ជាមួយគ្នា បាន​លួច​យក​សោ​ម៉ូតូ ដែល​ជនរងគ្រោះ​ទុក​លើ​ធ្នើរ​ក្បាល​គ្រែ ហើយ​នឹង​លុយ​ចំនួន ២០​ម៉ឺន​រៀល​ ដែល​ជនរងគ្រោះ​ទុក​ក្នុង​ហោប៉ៅ​ខោ​ព្យួរ​និង​ជញ្ជាំង ហើយ​ជិះ​គេច​ខ្លួន​បាត់​។​

ក្រោយ​ទទួល​បាន​ព័ត៌មាន​កម្លាំង​ជំនាញ​របស់​ក្រុង​ បាន​រុញ​កម្លាំង​ចុះ​ស្រាវជ្រាវ​និង​ស៊ើបអង្កេត​ករណី​នោះ​ភ្លាម​ហើយ និង​ទំនាក់ទំនង​សុំ​កិច្ចសហការ​គ្រប់​អង្គភាព​ពាក់ព័ន្ធ​ក្នុង​ខេត្ត​ផ្ទាល់​និង​បណ្តា​ខេត្ត​ជាប់​ព្រំប្រទល់​។​ លុះ​ម៉ោង​ប្រហែល​ម៉ោង​៩​និង​០០​ព្រឹក​ថ្ងៃ​ដដែល​ ត្រូវ​បាន​កម្លាំង​នគរបាល​អធិការ​ក្រុង​ស្ទឹងសែន​ធ្វើការ​ឃាត់ខ្លួន​បាន​រួម​ទាំង​ម៉ូតូ​ប្រគល់​មក​កម្លាំង​អធិការ​ក្រុង​សៀមរាប យក​មក​ធ្វើការ​សួរនាំ​ក្រោយពី​ការសាកសួរ​ជនសង្ស័យ​រូប​នេះ ​បាន​ឆ្លើយ​សារ​ភាព​ថា​ រូបគេ​ពិតជា​បាន​ធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ​និង​ប្រាក់​របស់​ជនរងគ្រោះ​ខាងលើ​ពិតប្រាកដ​មែន​។​បច្ចុប្បន្ន​កម្លាំង​នគរបាល​ក្រុង​សៀមរាប កំពុង​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ជនសង្ស័យ​ទៅ​តុលាការ​ ដើម្បី​ចាត់ការ​តាម​ផ្លូវ​ច្បាប់​៕
​អត្ថបទ​៖​ កុសល
សូមចុចអាន៖ ​ រថយន្ត​ដឹក​ដែក​ដាច់​ហ្វ្រាំង​ ចុះ​ពី​ស្ពាន​បុក​រះ​រថយន្ត​៤​គ្រឿង​ និង​កង់​បី​ឥណ្ឌា​១


Football news:

Mido: I'm waiting for Koeman's reaction to Messi's words. He insisted on my departure when I spoke about Ajax
Suarez took number 9 at Atletico. It belonged to Morata
Moyes will manage West ham from home against Wolverhampton
Morata on Ronaldo: we all know what kind of player he is. He is happy that I am at Juventus
Ole Gunnar Solskjaer: Making players happy is not my job. I have to let out those who will achieve results
Unai emery: Messi was and will remain the best player in the world
Zidane on bale: I have nothing to say. I wish him good luck in the future. That's it