Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

មជ្ឈមណ្ឌល​ឯកសារ​ខេត្តកំពង់ចាម​ជួបប្រជុំ​ពិភាក្សា​ជាមួយ​អាជ្ញាធរ​ស្រុក​កំពង់សៀម​ស្ដីអំពី​គម្រោង​ ​ប្រវត្តិសាស្ត្រ និង​សុខភាព​សម្រាប់​អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម​

Views: 2

ដោយៈ អេង វ​ណ្ណី​កា បុគ្គលិក​មជ្ឈមណ្ឌល​ឯកសារ​ខេត្តកំពង់ចាម/ភ្នំពេញ៖នៅ​ថ្ងៃ​ពុធ ទី​១៧ ខែសីហា ឆ្នាំ​២០២២ វេលា​ម៉ោង​៩​ព្រឹក ក្រុមការងារ​របស់​ម​ជ្ឈ​មណ្ឌល​ឯកសារ​ខេត្តកំពង់ចាម ដឹកនាំ​ដោយ ទូច វ​ណ្ណេ​ត​, អេង វ​ណ្ណី​កា និង ស៊ា​ង ចិន្ដា ទទួលបាន​ការអនុញ្ញាត​ឲ្យ​ចូលជួប​ប្រជុំ​ជាមួយ​លោកស្រី សុខ ម៉ាលី​ស អភិបាលរង​ស្រុក​កំពង់សៀម និង​មន្ត្រី​ពាក់ព័ន្ធ ដើម្បី​ពិភាក្សា​អំពី​ការស្នើសុំ​កិច្ចសហការ និង​ការអនុញ្ញាត​ឲ្យ​អ្នកស្ម័គ្រចិត្ត​របស់​មជ្ឈមណ្ឌល​ឯកសារ​ខេត្តកំពង់ចាម​ចុះ​បំពេញ​កិច្ចការងារ​ទៅលើ​គម្រោង «​ការលើកកម្ពស់​សិទ្ធិ និង​ការធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ស្ថានភាព​សុខភាព​របស់​អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម​» នៅតាម​ភូមិ និង​ឃុំ​នានា​ក្នុងស្រុក​កំពង់សៀម​។

លោកស្រី សុខ ម៉ាលី​ស អភិបាលរង​ស្រុក​កំពង់សៀម​។ (​ទូច វ​ណ្ណេ​ត​/ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

​ជា​កិច្ច​ចាប់ផ្ដើម លោក ស៊ា​ង ចិន្ដា នាយក​មជ្ឈមណ្ឌល​ឯកសារ​ខេត្តកំពង់ចាម ដែលជា​សាខា​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ថ្លែងអំណរគុណ​ដល់​លោកស្រី​អភិបាលរង​ស្រុក ចំពោះ​ការអនុញ្ញាត​ឲ្យ​ក្រុមការងារ​ចូលជួប​ប្រជុំ និង​បង្ហាញ​អំពី​គោលបំណង​នៃ​គម្រោង ដែល​រួមមាន​៖ ទី​១)​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ស្ថានភាព​សុខភាព​របស់​អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម នៅតាម​គោលដៅ​ដែល​បានកំណត់​, ទី​២) លើកកម្ពស់​ការយល់ដឹង​អំពី​សុខភាព​សាធារណៈ និង​ការទទួលបាន​សេវាកម្ម​សុខភាព​សម្រាប់​អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម និង​ទី​៣) ធ្វើការ​សិក្សា​ស្រាវជ្រាវ​អំពី​ស្ថានភាព​សុខភាព​របស់​អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម​នៅតាម​សហគមន៍​។

​ដើម្បី​សម្រេចបាន​នូវ​គោលបំណង​នេះ មជ្ឈមណ្ឌល​ឯកសារ​ខេត្តកំពង់ចាម ស្នើសុំ​កិច្ចការ​អនុញ្ញាត​ពី​លោក​អភិបាល នៃ​គណៈ​អភិបាលស្រុក​កំពង់សៀម ក្នុង​ការចុះអនុវត្ត​សកម្មភាព​ការងារ​គម្រោង​នៅក្នុង​ភូមិ និង​ឃុំ​នានា​ក្នុងស្រុក​កំពង់សៀម និង​កិច្ចសហការ​ក្នុងការ​ជ្រើសរើស​អ្នកស្ម័គ្រចិត្ត​ចេញពី​មូលដ្ឋាន​ភូមិ និង​ឃុំ​នានា​ក្នុងស្រុក​កំពង់សៀម​ចំនួន ២០​នាក់​ដើម្បី​ចុះ​អនុវត្ត​កិច្ចការងារ​ក្នុងពេល​ឆាប់ៗ​នេះ​។

លោកស្រី សុខ ម៉ាលី​ស អភិបាលរង​ស្រុក​កំពង់សៀម (​រូប​ទី​ពីរ​រាប់​ពីឆ្វេង​) និង​ក្រុមការងារ​។ (​ទូច វ​ណ្ណេ​ត / មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

​លោកស្រី សុខ ម៉ាលី​ស អភិបាលរង​ស្រុក ថ្លែងអំណរគុណ​ដល់​ម​ជ្ឈ​មណ្ឌល​ឯកសារ​ខេត្តកំពង់ចាម​ក្នុងការ​កំណត់​យក​ស្រុក​កំពង់សៀម​ជា​គោលដៅ​អទិភាព និង​សម្ដែង​ការពេញចិត្ត​ចំពោះ​គម្រោង​នេះ​ដែល​យកចិត្តទុកដាក់​ទៅលើ​មិន​ត្រឹមតែ​បទពិសោធន៍​ជីវិត​នោះឡើយ ក៏ប៉ុន្តែ​ថែមទាំង​ស្ថាន​សុខភាព​បច្ចុប្បន្ន​របស់​អ្នករាន​មានជីវិត​ពី​របប​ខ្មែរក្រហម​។ លោកស្រី​អភិបាលរង​ស្រុក បន្ថែមទៀតថា «​សន្តិភាព​គឺ​ពិត​ជាមាន​សារសំខាន់​ណាស់ ដែល​យើង​គ្រប់គ្នា​ត្រូវតែ​ចូលរួម​ការពារ​។ ការ​ស្ដាប់​រឿងរ៉ាវ​របស់​អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម​អាចជួយ​លើកកម្ពស់​ការអត់ឱន និង​ការយោគយល់​គ្នា​ទៅវិញ​ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​របប​ខ្មែរក្រហម​វិលត្រឡប់​មកវិញ​។ បន្ថែម​លើ​នេះ​ទៀត គម្រោង​ប្រវត្តិសាស្ត្រ​និង​សុខភាព នេះ​គឺ​ល្អ​សម្រាប់​យុវជន​-​យុវនារី ក៏ដូចជា​រូបខ្ញុំ​ផ្ទាល់ ដែល​កើត​ក្រោយ​របប​ខ្មែរក្រហម​អាច​ចុះ​ជួប​និង​ស្ដាប់​អំពី​បទពិសោធន៍​របស់​អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម​ក្នុង​មូលដ្ឋាន​ភូមិ​និង​ឃុំ​របស់ខ្លួន ដើម្បី​យល់ដឹង​អំពី​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម និង​ចូលរួម​ការការពារ​ស​ន្តិ​ភាព និង​ការអភិវឌ្ឍន៍​»​។​

​ជា​ចុងបញ្ចប់​នៃ​កិច្ចប្រជុំ​នេះ លោកស្រី​អភិបាលរង​ស្រុក ផ្ដល់​កិច្ចសហការ​ក្នុង​ការជួយ​ជ្រើសរើស​យុវជន​-​យុវនារី​ស្ម័គ្រចិត្ត​ក្នុងស្រុក ដើម្បី​ចូលរួម​បំពេញ​កិច្ចការងារ​ក្នុង​ការជួយ​ដល់​អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម​ក្នុងភូមិ​សាស្ត្រ​ស្រុក​កំពង់សៀម​៕​សរន​

​ទេសភាព​វាលស្រែ​នៃ​ស្រុក​កំពង់សៀម ខេត្តកំពង់ចាម ក្នុង​រដូវវស្សា​។ (​ទូច វ​ណ្ណេ​ត / មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

Post navigation