Cambodia

​មន្ទីរ​កសិកម្ម​ខេត្ត​ប្រជុំពិភាក្សា​ស្តីពី​”​ការផ្សារភ្ជាប់​នៃ​ការកែច្នៃ​ស្រូវ​អង្ករ​ទៅនឹង​ទីផ្សារ​”

ចែករម្លែក

​ដោយ​៖​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​កសិករ​ក្នុង​ខេត្តព្រះវិហារ​ចំនួន​៥០០​គ្រួសារ​ទទួលបាន​ការ​គាំទ្រ​សម្រាប់​លើកកម្ពស់​នូវ​ការកែច្នៃ​ស្រូវ​អង្ករ​ដោយ​ឆ្ពោះទៅកាន់​ទីផ្សារ​។​

​លោក​ពឹង​ទ្រី​ដា​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តព្រះវិហារ​បានឱ្យដឹង​ថា​កាលពី​ថ្ងៃទី​៣​ខែកក្កដា​ឆ្នាំ​២០២០​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្ត​មាន​រៀបចំ​កិច្ចប្រជុំ​ពិភាក្សា​ស្តីពី​ការជួល​សេវាកម្ម​ពី​ខាងក្រៅ​ក្នុង​ឆ្នាំ ២០២០(ContractingoutService2020)“​ការផ្សារភ្ជាប់​នៃ​ការកែច្នៃ​ស្រូវ​អង្ករ​ទៅនឹង​ទីផ្សារ​”​របស់​កម្មវិធី​ផ្សព្វផ្សាយ​បច្ចេកទេស​ថ្មី​។​

​ដែលមាន​ភាព​ធន​នឹង​ការប្រែប្រួល​អាកាសធាតុ​(ASPIRE)​ជាមួយ​អង្គការ​អ្នក​ក្សេត្រសាស្ត្រ​និង​ពេទ្យសត្វ​គ្មាន​ព្រំដែន​(AVSF)​និង​សហភាព​សហគមន៍​កសិក​ម្ម​ព្រះវិហារ​មានជ័យ​(PMUAC)​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​មន្ទីរ ទីប្រឹក្សា ASPIRE តំណាង​អង្ក​ការ AVSF និង PMUAC ផងដែរ​។

​លោក​ពឹង​ទ្រី​ដា​បាន​បន្តថា​៖​គោលបំណង​របស់​សេវាកម្ម​គឺ​ដើម្បី​ធ្វើឱ្យ​ប្រសើរឡើង​នូវ​បណ្តុំ​អាជីវកម្ម​កសិករ​ក្នុងការ​អនុវត្ត​សកម្មភាព​នានា​ដល់​កសិករ​គោលដៅ​ចំនួន​៥០០​គ្រួសារ​។​សម្រាប់​លើកកម្ពស់​នូវ​ការកែច្នៃ​ស្រូវ​អង្ករ​ដោយ​ឆ្ពោះទៅកាន់​ទីផ្សារ របស់​បណ្តុំ​សហគមន៍ កសិកម្ម​ចំនួន ១៣ ក្នុងស្រុក​ចំនួន ៦ របស់​ខេត្តព្រះវិហារ ។

ដោយ​ប្រើប្រាស់​ថវិកា​សរុប​រួម​ចំនួន​៧២៣៩០USD​។​ក្នុងនោះ​បានមកពី​ប្រភព​ចំនួន​៣​រួមគ្នា​មាន​១,​ការចូលរួម​ពី​អង្ក​ការ AVSF ចំនួន ១២៧៥០USD ។​២,​ការចូលរួម​ពី PMUAC ចំនួន​១៨៩០USD និង​៣,​មន្ទីរ​កសិកម្ម​/ASPIRE ចំនួន ៥៧៧៥០USD៕S/​

Football news:

Karl-Heinz Rummenigge: Messi can only be stopped if you deprive him of the pleasure of the game
Napoli offered 15 million euros for the Region. Real Madrid wants 25 million^. Real Madrid Defender Sergio Regilon can continue his career in Serie A
Neymar played a great match (despite poor implementation). Tuchel created a convenient environment for him to destroy the pressure of Atalanta
Guillem Balage: Juventus wants to get rid of Ronaldo's salary. It was offered to everyone, including Barcelona
Mbappe thanked the PSG doctors: Don't tell me about the pain
Liverpool presented a turquoise away kit for the 2020/21 season
The President of PSG: Neymar and Mbappe will never go away. They are one of the best players in the world