Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

មន្ទីរសាធារណការ ខេត្តព្រះវិហារ បាននិងកំពុងជួសជុល ថែទាំផ្លូវ ដើម្បីសម្រួលចរាចរណ៍ ជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ

Views: 1

ដោយ៖ រ៉ាម៉ន / ព្រះវិហារ៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានយកចិត្តទុកដាក់ខ្លាំង ទៅលើការកសាងហេដ្ឋារចនាសម្ព័ន្ធនានា នៅក្នុងខេត្ត ពិសេសលើការស្ថាបនា ការជួសជុល ថែទាំផ្លូវ និងការកសាង នូវហេដ្ឋារចនាសម្ព័ន្ធ ផ្សេងៗទៀត ដែលបានធ្វើឱ្យខេត្តព្រះវិហារ ដែលជាខេត្តមួយដាច់ស្រយាល មកជា ខេត្តមួយ នៅជិតបង្កើយដោយសារតែផ្លូវរលោងស្អាតងាយស្រួលក្នុងការធ្វើដំណើរ។

ជាក់ស្តែង នៅក្នុងពេលនេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បាននិង កំពុងធ្វើសកម្មភាពជួសជុល ថែទាំផ្លូវមួយចំនួន ដើម្បីសម្រួលការធ្វើចរាចរណ៍ជូន ប្រជាពលរដ្ឋ ពិសេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ដែលនឹងឈានមក ដល់ មិនដល់មួយខែទៀតនេះ។

លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានឱ្យ ដឹងថា៖ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ នេះ ក្រុមការងារនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បាននិងកំពុងធ្វើសកម្មភាពជួសជុល ថែទាំផ្លូវមួយចំនួន ដូចជាការងារកាត់ជួសជុលផ្លូវជាតិលេខ៦២ ក្រាលកៅស៊ូ DBST ប្រវែង ៣៥០០ ម៉ែត្រ ចាប់ពីគីឡូម៉ែត្រ 175+500 ដល់គ.ម 179+000 ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។ ការងារថែទាំផ្លូវជាតិលេខ៩៤ (ក្រាលដីល្បាយថ្ម) ប្រវែង ៥៣,៩០ គីឡូម៉ែត្រ ស្ថិតក្នុងស្រុកឆែប ខេត្តព្រះវិហារ។ ការងារថែទាំផ្លូវជាតិលេខ ៦២ (ក្រាលកៅស៊ូ DBST) នៅចន្លោះ គ.ម 143+000 ដល់គីឡូម៉ែត្រ 144+500 ស្ថិតក្នុងស្រុកគូលែន ខេត្តព្រះវិហារ។

លោកសូមឱ្យបងប្អូន ប្រជាពលរដ្ឋទាំងអស់ ធ្វើដំណើរតាមផ្លូវនានាក្នុងខេត្តព្រះវិហារ ប្រកបដោយសុខសុវត្ថិភាព និងសូមចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោគ ទាំងអស់គ្នា៕​ V / N

Post navigation