Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

មន្ទីរសុខាភិបាលខេត្តសម្រេចបិទមន្ទីរសម្រាកព្យាបាលនិងសម្ភពដើមអង្គ្រងបណ្តោះអាសន្ន

Views: 9

ដោយ:សុខសុភ័ណ្ឌ/កំពង់ស្ពឺ:មន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺបាន សម្រេច បិទមន្ទីរសម្រាកព្យាបាលនិងសម្ភពដើមអង្គ្រង ជា បណ្តោះអាសន្នហើយ ក្រោយការចុះពិនិត្យរបស់ក្រុមគ្រូពេទ្យ ជំនាញលើករណីវះកាត់ស្ត្រីម្នាក់ដែលកូនស្លាប់ក្នុងស្បូន។នេះបើតាមការបញ្ជាក់តាមទូរសព្ទ័របស់លោកវេជ្ជបណ្ឌិត ហុក គ្រី ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺនៅថ្ងៃទី២៩ខែវិច្ឆិកា។

លោកវេជ្ជបណ្ឌិត ហុក គ្រី បានឱ្យដឹងថាមន្ទីរសុខាភិបាល ខេត្តបាន បញ្ជូនមន្ត្រីជំនាញចំនួន៤រូបឱ្យចុះទៅត្រួតពិនិត្យការអនុវត្តសេវារបស់មន្ទីរសម្រាកព្យាបាលដើមអង្គ្រង ក្រោយមានការរាយការណ៍ថា បានវះកាត់ស្ត្រីម្នាក់ដែលកូនស្លាប់ក្នុងស្បូនខុសបច្ចេកទេសពេទ្យ។

នៅក្នុងប្រតិបត្តិការចុះត្រួតពិនិត្យនោះមន្ត្រីជំនាញនៅមិនទាន់បញ្ជាក់ពីមូលហេតុនៃក្រុមគ្រូពេទ្យមន្ទីរសម្រាកព្យាបាលនៅឡើយ ខណៈស្ត្រីរងគ្រោះកំពុងប្រឈមនិងការសង្គ្រោះបន្ទាន់ពីក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យកាល់ម៉ែត្រ។ប៉ុន្តែអ្វីដែលមន្ទីរសុខាភិបាលខេត្ត ត្រូវអនុវត្ត ចំពោះមុខគឺត្រូវបិទទ្វារមន្ទីរសម្រាកព្យាបាលដើមអង្គ្រងដែលមានទីតាំងនៅផ្សារព្រៃទទឹងជាបណ្តោះអាសន្នរងចាំស្ត្រីរងគ្រោះបានធូរស្បើយ។

លោកវេជ្ជបណ្ឌិត ហុក គ្រី ក៏បញ្ជាក់ថាស្ត្រីជាជងគ្រោះមានឈ្មោះ សឿន ស្រីអូន អាយុ២២ឆ្នាំរស់នៅភូមិអន្លង់រមៀត ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ស្ត្រីរងគ្រោះបានចូលសម្រាក នៅគ្លីនិកដើមអង្គ្រងនៅថ្ងៃទី១០ ខែ វិច្ឆិកា ដោយរោគវិនិច្ឆ័យកូនស្លាប់ ក្នុងស្បូនអាយុ១៨សប្តាហ៍។ ក្រុមគ្រូពេទ្យបានធ្វើការ ព្យាបាលដោយ curretage ក្រោយមកក៏បានចេញពីគ្លីនិក ដើមអង្គ្រងនៅថ្ងៃទី១១ ខែវិច្ឆិកា។

ប្រធានមន្ទីរសុខាភិបាលរូបនេះបានបន្តថានៅថ្ងៃទី ២២ ខែ វិច្ឆិកា ស្ត្រីអ្នកជំងឺក៏បានវិលមកគ្លីនិកដដែលនេះម្ដងទៀតដោយរោគសញ្ញាឈឺពោះខ្លាំងនៅផ្នែកខាងក្រោម។ដោយអាការៈធ្ងន់ធ្ងរគ្លីនិកក៏ បានបញ្ជូនស្ត្រីអ្នកជំងឺទៅព្យាបាលបន្តនៅទីក្រុងភ្នំពេញ។ហើយបច្ចុប្បន្នស្ត្រីរងគ្រោះកំពុងព្យាបាលផ្នែកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត្ររាជធានីភ្នំពេញ៕srn

Post navigation