Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

មន្រ្តីជាន់ខ្ពស់បក្សជំរុញឱ្យប្រជាពលរដ្ឋអញ្ជើញទៅបោះឆ្នោតដើម្បីថែរក្សាសុខសន្តិភាពនិងបន្ដដំណើរកម្ពុជាតទៅមុខទៀត

Views: 3

ដោយៈសម្បត្តិ/ព្រះសីហនុ ៖នៅឯខេត្តជាប់សមុទ្រលោក សាយ សំអាល់ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូល​ដ្ឋាន​ខេត្តព្រះសីហនុ បានជំរុញដល់ប្រជាពលរដ្ឋឱ្យអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ នាថ្ងៃទី២៣ខែកក្កដាឆ្នាំ២០២៣ខាងមុខដើម្បីអនុវត្តលទ្ធិប្រជាធិបតេយ្យនិងគាំទ្ររាជរដ្ឋាភិបាលក្នុងការបន្តដំណើរកម្ពុជាបន្តទៅមុខទៀត

នៅឯខេត្តជាប់សមុទ្រលោក សាយ សំអាល់ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តព្រះសីហនុ បានជំរុញដល់ប្រជាពលរដ្ឋឱ្យអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ នាថ្ងៃទី២៣ខែកក្កដាឆ្នាំ២០២៣ខាងមុខដើម្បីអនុវត្តលទ្ធិប្រជាធិបតេយ្យនិងគាំទ្ររាជរដ្ឋាភិបាលក្នុងការបន្តដំណើរកម្ពុជាបន្តទៅមុខទៀត(រូបថតសម្ប្ត្តត្តិ)

លោក សាយ សំអាល់ បញ្ជាក់បែបនេះក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំជីវភាពប្រចាំខែរបស់ក្រុមការងារគណបក្ស
ប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោក លោកស្រីជាក្រុមការងារគណបក្សចុះក្រុង ស្រុក ឃុំ និងសមាជិក សមាជិកា ជាច្រើននាក់កាលពីព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ ។

ក្នុងឱកាសនេះលោកប្រធានក្រុមការងារបានក្រើនរំលឹកនិងលើកទឹកចិត្តសមាជិកសមាជិកាឱ្យបង្កើនកិច្ចខិតខំបន្ថែមក្នុងការកៀរគរចលនាគណបក្ស បន្ថែមទៀតឱ្យកាន់តែរឹងមាំ ចុះដោះស្រាយបញ្ហាប្រឈមនានាដែលកើតមានឡើង ដើម្បីដណ្តើមភាពឈ្នះដោយជោគជ័យក្នុងការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ខាងមុខនេះ ព្រោះថាគណបក្សប្រជាជនកម្ពុជាបានដើរតួនាទីស្នូលដឹកនាំកម្ពុជាពន្លត់ភ្លើងសង្រ្គាមនាំប្រទេសឱ្យមាន សន្តិភាពស្ថិរភាពនយោបាយបន្តរក្សាការរីកចម្រើនម៉ាក្រូសេដ្ឋកិច្ចឆ្ពោះទៅកាន់ការអភិវឌ្ឍរីកចម្រើនថ្មីៗថែមទៀត។

ទន្ទឹមនេះដែរលោក សាយ សំអាល់ បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះដល់ក្រុមការងារនិងសមាជិក សមាជិកាបក្សក្នុងខេត្តព្រះសីហនុទាំងអស់ចំពោះការខិតខំប្រឹងប្រែងនាពេលកន្លងមកបម្រើនិងអនុវត្តនូវគោលនយោបាយរបស់គណបក្សប្រជាជនដែលបានដាក់ចេញក្នុងការបំពេញការងារក្នុងមូលដ្ឋានរបស់ខ្លួននិងបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ ៕សរន

Post navigation