Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

មន្ដ្រី​មាន​ជំនាញ​ចាយ​ ត្រូវរ​ត់រក​កន្លែង​ដែល​មាន​ខ្ទង់ចំណាយ​ធំ​ និង​មានឱកាស​ចាយ​ច្រើន​ 

អតីត​ប្រធាន​នាយកដ្ឋាន​គណនេយ្យ​ ហិរញ្ញវត្ថុ​ នៃ​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ ម្នាក់​ គឺ​លោកស្រី​ គង់​ សុធី​រី​ ទទួល​បានការ​តែងតាំង​មុខ​តំណែង​ថ្មី​ជា​ អនុរដ្ឋលេខាធិការ​ នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ ន​ស​/​រក​ត​/០១២៣/០៦២​ ចុះ​ថ្ងៃ​ទី​១០​ ខែមករា​ ឆ្នាំ​២០២៣​ ពោល​បាន​ឡើង​ឋានៈ​ជា​ «​ លោក​ជំទាវ​ »​ ខណៈ​ស្វាមី​របស់​លោក​ជំទាវ​ គឺ​ឯកឧត្តម​ ភួង​ សោភា​ បាន​ និង​កំពុង​កាន់​មុខ​តំណែង​ជា​ រដ្ឋលេខាធិការ​ នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ​ ហើយ​ឯកឧត្តម​ ភួង​ សោភា​ ត្រូវជា​ប្អូនថ្លៃ​របស់​ឯកឧត្តម​ បណ្ឌិត​សភាចា​រ្យ​ អ៊ុ​ក​ រ៉ា​ប៊ុ​ន​ ដែល​ជា​រដ្ឋមន្ដ្រីក្រសួង​អភិវឌ្ឍន៍ជនបទ​ ព្រមទាំង​មាន​ឯកឧត្តម​ អ៊ុ​ក​ ពញ្ញា​ ត្រូវជា​កូនប្រុស​របស់​ឯកឧត្តម​ បណ្ឌិត​សភាចា​រ្យ​ អ៊ុ​ក​ រ៉ា​ប៊ុ​ន​ ក៏​បាន​ និង​កំពុង​កាន់​មុខ​តំណែង​ជា​ រដ្ឋលេខាធិការ​ នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ​ តាម​របៀប​ «​ មូល​ជុំ​គ្នា​នៅ​ក្នុង​ក្រសួង​តែ​មួយ​ »​ ផង​ដែរ​ ។​

​លោកស្រី​ គង់​ សុធី​រី​ ធ្លាប់​ទទួល​បានការ​តែងតាំង​ជា​ ប្រធាន​នាយកដ្ឋាន​គណនេយ្យ​ ហិរញ្ញវត្ថុ​ នៃ​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ តាំងពី​សម័យ​ឯកឧត្តម​ បណ្ឌិត​ អ៊ុ​ក​ រ៉ា​ប៊ុ​ន​ (​ កាល​ណោះ​មិន​ទាន់​ទទួល​បាន​គោរមងារ​ជា​ បណ្ឌិត​សភាចា​រ្យ​ នៅឡើយ​ )​ ធ្វើ​ជា​រដ្ឋមន្ដ្រី​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ នា​ដើមឆ្នាំ​២០១៤​មក​ម្ល៉េះ​ ដោយ​អនុក្រឹត្យ​លេខ​ ២៥៩​អន​ក្រ​.​ត​ត​ ចុះ​ថ្ងៃ​ទី​១៣​ ខែមីនា​ ឆ្នាំ​២០១៤​ ។​

​ប្រការ​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ​ គឺ​ចាប់តាំងពី​លោកស្រី​ គង់​ សុធី​រី​ ឡើង​កាន់​មុខ​តំណែង​ជា​ ប្រធាន​នាយកដ្ឋាន​គណនេយ្យ​ ហិរញ្ញវត្ថុ​ នៃ​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ មក​ រដ្ឋមន្ដ្រី​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ ចំនួន​ពីរ​រូប​ហើយ​មិន​បាន​កាន់​មុខ​តំណែង​ដល់​ចប់​អាណត្តិ​ស្រួលបួល​ឡើយ​ ជា​អាទិ៍​ ៖​ ឯកឧត្តម​ បណ្ឌិត​ អ៊ុ​ក​ រ៉ា​ប៊ុ​ន​ (​ ឡើង​កាន់​តំណែង​ជា​ រដ្ឋមន្ដ្រី​ នា​អំឡុង​ខែកញ្ញា​ ឆ្នាំ​២០១៣​ តែ​បាន​ផ្លាស់​ចេញ​នា​ខែមេសា​ ឆ្នាំ​២០១៦​ ដោយ​មក​កាន់​មុខ​តំណែង​ជា​ រដ្ឋមន្ដ្រី​ នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ​ វិញ​ )​ និង​ឯកឧត្តម​ វេ​ង​ សា​ខុន​ (​ ឡើង​កាន់​មុខ​តំណែង​ជា​ រដ្ឋមន្ដ្រី​ អាណត្តិ​ថ្មី​ សម្រាប់​នីតិកាល​ទី​៦​ នៃ​រដ្ឋសភា​ នា​ខែកញ្ញា​ ឆ្នាំ​២០១៨​ តែ​ត្រូវ​បាន​ដកហូត​មុខ​តំណែង​វិញ​ នា​ខែតុលា​ ឆ្នាំ​២០២២​ )​ ។

​លុះ​ក្រោយ​ពេល​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ មាន​ឯកឧត្តម​ ឌិ​ត​ ទីណា​ ឡើង​កាន់​មុខ​តំណែង​ជា​ រដ្ឋមន្ដ្រី​ ជំនួស​ឯកឧត្តម​ វេ​ង​ សា​ខុន​ ដែល​ត្រូវ​បាន​ដកហូត​មុខ​តំណែង​ទាំង​តក់ក្រហល់​ បាន​ប្រមាណ​០៣​ខែ​ លោកស្រី​ គង់​ សុធី​រី​ សម្រេចចិត្ត​ចាក​ចេញពី​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ ដោយ​ទទួល​បានការ​តែងតាំង​មុខ​តំណែង​ថ្មី​ជា​ អនុរដ្ឋលេខាធិការ​ នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ​ មក​ «​ ជុំ​មូលគ្នា​ »​ ជាមួយ​បងថ្លៃ​ ជា​រដ្ឋមន្ដ្រី​ ជាមួយ​ស្វាមី​ ជា​រដ្ឋលេខាធិការ​ និង​ជាមួយ​ក្មួយ​ ជា​រដ្ឋលេខាធិការ​ តែ​ម្ដង​ (​ Sic!​ )​ ។​

​មជ្ឈដ្ឋាន​អ្នក​តាមដាន​ និង​វិភាគ​កិច្ចការ​សង្គម​នៅ​កម្ពុជា​ បាន​បញ្ចេញ​ទស្សនៈ​ថា​ ថ្វី​ដ្បិត​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ ជា​ក្រសួង​មាន​ចំណូល​ ប៉ុន្តែ​ក្រសួង​នេះ​ មាន​ខ្ទង់ចំណាយ​សម្រាប់​ឆ្នាំ​២០២៣​ ត្រឹម​ចំនួន​ ៦៥០​ ២៤០,៦​លាន​រៀល​ (​ ប្រមាណ​ ជាង​១៦០​លាន​ដុល្លារ​អា​មេ​រិ​ក​ )​ ប៉ុណ្ណោះ​ ខណៈ​ក្រសួង​អភិវឌ្ឍន៍ជនបទ​ មាន​ខ្ទង់ចំណាយ​សម្រាប់​ឆ្នាំ​២០២៣​ រហូត​ដល់​ចំនួន​ ១​ ០២៣​ ៧៧៤​លាន​រៀល​ (​ ប្រមាណ​ ជាង​២៥២​លាន​ដុល្លារ​អា​មេ​រិ​ក​ )​ ឯណោះ​ ។​ ដូច្នេះ​ លោក​ជំទាវ​ គង់​ សុធី​រី​ ទំនងជា​មន្ដ្រី​មាន​ជំនាញ​ចាយ​លុយ​ ទើបត្រូវរ​ត់រក​ក្រសួង​ ដែល​មាន​ខ្ទង់ចំណាយ​ធំ​ និង​មានឱកាស​ចាយ​លុយ​បាន​ច្រើន​ផង​ នៅ​ក្រសួង​អភិវឌ្ឍន៍ជនបទ​ ដ្បិត​មាន​ក្រុម​គ្រួសារ​ សាច់ញាតិ​ (​ បងថ្លៃ​ ស្វាមី​ និង​ក្មួយ​ )​ ជា​រដ្ឋមន្ដ្រី​ និង​ជា​រដ្ឋលេខាធិការ​ ដែល​ជា​ថ្នាក់ដឹកនាំ​ក្រសួង​ដ៏​មាន​ឥទ្ធិពល​ ជា​ប្រព័ន្ធ​ស្រេច​ (​ Resic!​ )​ ៕​