ដោយ: ដេប៉ូ / ភ្នំពេញ: លោករស់ សុវាចា មន្ត្រីនាំពាក្យក្រសួងអប់រំយុវជននិងកីឡាបានថ្លែងប្រាប់រស្មីកម្ពុជា នាល្ងាចថ្ងៃទី៣០ខែវិច្ឆិកា នេះឱ្យដឹងថា ដំណើរការប្រឡងឌីប្លូមនាថ្ងៃទី៣០វិច្ឆិកាឆ្នាំ២០២០ បានប្រព្រឹត្តិទៅដោយរលូនតាមការគ្រោងទុកនៅគ្រឹះស្ថានសិក្សាទូទាំង២៥ខេត្ត-រាជធានី។
លោកបានមានប្រសាសន៍ថា ជារួម ក្រសួងអប់រំ យុវជន និងកីឡាយល់ឃើញថា ៖គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា បេក្ខជនប្រឡង និងគ្រប់ភាគីពាក់ព័ន្ធបានអនុវត្តវិធានការសុវត្ថិភាពសុខភាពខ្ជាប់ខ្ជាន់។ ចំពោះមេប្រយោគកំពុងបំពេញការងារប្រកបដោយការទទួលខុសត្រូវខ្ពស់។
ជាមួយគ្នានេះ លោក រស់ សុវាចា បានថ្លែងដែរថា ក្នុងការដំណើរការប្រឡងថ្ងៃនេះគឺ ហេតុការណ៍ ឬប្រធានស័ក្តអ្វីកើតឡើងគួរឱ្យកត់សម្គាល់ទេ។ក្រៅពីនេះចំពោះបេក្ខជនអវត្តមានមួយចំនួនតូចដូចឆ្នាំកន្លងមកដែរ។
គួរបញ្ជាក់ថាការប្រឡងឌីប្លូមនឹងប្រព្រឹត្តិទៅមួយថ្ងៃទៀតនាថ្ងៃទី០១ ធ្នូ ២០២០តាមការគ្រោងទុក។
សូមបញ្ជាក់ថាការប្រឡងឌីប្លូមសម័យប្រឡង ៣០ វិច្ឆិកា នឹងប្រព្រឹត្តទៅនៅតាមគ្រឹះស្ថានសិក្សាផ្ទាល់ តាម ២៥ ខេត្ត-រាជធានី ដោយមានបេក្ខជនប្រឡងសរុបចំនួន ១៥៨.៧១៧នាក់ (នារី ៨៥.១៣១នាក់) និងមានមណ្ឌលប្រឡងចំនួន ១.៧២៩ ស្នើនឹង ៧.១៤១ បន្ទប់ប្រឡង៕