Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

មន្ត្រី និង​តំណាង​អង្គភាព​ប្រឆាំង​អំពើពុករលួយ ២០០​នាក់​មាន​វត្តមាន​អង្កេត​ការ​ក្នុងសម័យ​ប្រឡង​ទុតិយភូមិ​ខេត្តបាត់ដំបង​ឆ្នាំនេះ​

Views: 8

ដោយ​: ភ្នំ​ខៀវ / បាត់ដំបង​÷ មន្ត្រី និង​តំណាង​របស់​ស្ថាប័ន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ២០០​នាក់​ត្រៀម​ចូលរួម​អង្កេត​ការ​ក្នុង​មណ្ឌល​ខេត្តបាត់ដំបង នា​សម័យ​ប្រឡង​ទុតិយភូមិ​ឆ្នាំ​សិក្សា ២០២២​នេះ​។​

​ប្រធាន​មន្ទីរអប់រំ​យុវជន និង​កីឡា​ខេត្តបាត់ដំបង លោក យី សុង​គី បានបញ្ជាក់​ប្រាប់​ឲ្យ​ដឹង​នៅ​ថ្ងៃទី​០៤ ខែធ្នូ ឆ្នាំ ២០២២​នេះ​ថា​÷ សមាសភាព​នៃ​គណ​:​កម្ម​ការ​ការប្រឡង​ទុតិយភូមិ​ឆ្នាំ​សិក្សា ២០២២- ២០២៣​នេះ​ស្ថាប័ន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បានរៀបចំ​មន្ត្រី រួមទាំង​តំណាង​របស់ខ្លួន​ចំនួន ២០០​នាក់​ឲ្យ​ចូលរួម​អង្កេត​ការ​នៅក្នុង​ការប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​កម្រិត ២ ឆ្នាំនេះ បន្ថែម​ពីលើ​មន្ត្រី​គណ​:​កម្ម​ការ​កណ្តាល មេ​ប្រយោគ​អនុរក្ស មន្ត្រី​ត្រួតពិនិត្យ​អាគា កម្លាំង​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់ ក្រុមគ្រូពេទ្យ​ត្រៀម​បង្ការ​សង្គ្រោះ ព្រមទាំង​កម្លាំង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ជាច្រើន​នាក់​ទៀត​ត្រូវ​ដាក់ពង្រាយ​ទទួលខុសត្រូវ​ប្រចាំ​មណ្ឌល​ប្រឡង​ក្នុង​ទូទាំង​ខេត្តបាត់ដំបង​។​

​លោក ប្រធាន​មន្ទីរអប់រំ​យុវជន និង​កីឡា​ខេត្តបាត់ដំបង​បាន​បន្តថា​÷ ដំណើការ នៃ​ការប្រឡង​ទុតិយភូមិ​ឆ្នាំ​នេះដែរ​មន្ទីរ​បាន​បែងចែក​មណ្ឌល​ប្រឡង​ចំនួន ១៤ មណ្ឌល កើនឡើង​ជាង​ឆ្នាំ​ចាស់​ចំនួន ៤​មណ្ឌល ដោយ​ស្មើនឹង ៣១៨​បន្ទប់ ភាគច្រើន​មាន​ទីតាំង​ឋិត​នៅក្នុង​ទីប្រជុំជន​ក្រុង​ទាំងអស់​ដើម្បី​ងាយស្រួល​ក្នុងការ​គ្រប់គ្រង​។​

​សម័យ​ប្រឡង​ទុតិយភូមិ​ឆ្នាំ ២០២២​នេះ​ទៀតសោត​មាន​ថ្នាក់​វិទ្យាសាស្ត្រ ៦​មណ្ឌល ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​ចំនួន ៨​មណ្ឌល ហើយ​មាន​បេក្ខភាព​មាន​សិទ្ធ​ចូលរួម​ប្រឡង​សរុប​ចំនួន ៨៩៩៧​នាក់​៕​

Post navigation