Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

មន្ត្រី​ស៊ីវិល​ហូឡង់​និងន័​រវែស​ព្រមទាំង​បុគ្គលិក BBC ត្រូវ​បាន​ប្រាប់​ឱ្យ​លុបចោល​កម្មវិធី TikTok ពី​ទូរស័ព្ទ​ការងារ​របស់​ពួកគេ​

Views: 4

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ រដ្ឋាភិបាល​ហូ​ឡង់​កាលពី​ថ្ងៃ​អង្គារ​ទី​២១​មីនា​បាន​ផ្តល់​ដំបូន្មាន​ដល់​មន្ត្រី​កុំអោយ​ដំឡើង​កម្មវិធី​វីដេអូ TikTok ដែល​ជា​កម្មសិទ្ធិ​របស់​ចិន ឬ​ប្រើប្រាស់​ប្រព័ន្ធ​បណ្តាញ​សង្គម​ពី​ប្រទេស​ផ្សេង​ទៀត​ជាមួយនឹង​កម្មវិធី​អ៊ី​ន​ធឺ​ណេត “​ដែល​បំពាន​”​។​

​បន្ទាប់​ពី​ការចាត់វិធានការ​ស្រដៀង​គ្នា​ដោយ​ប្រទេស​លោកខាងលិច​ផ្សេងទៀត ទីបំផុត​ហូ​ឡង់​ចង់​ហាមឃាត់​កម្មវិធី “​បង្កប់​ចារកម្ម​ដ៏​រសើប​” ពី​ប្រទេស​ដូចជា​ចិន អ៊ីរ៉ង់ កូរ៉េ​ខាងជើង​និង​រុស្ស៊ី​​ទាំងស្រុង​ពី​ទូរស័ព្ទ​ដែល​ប្រើ​ដោយ​មន្ត្រី​រដ្ឋការ​។​

​រដ្ឋមន្ត្រី​ឌីជីថល​ហូ​ឡង់ លោកស្រី អា​ឡិច​សាន់​ដ្រា វ៉ាន់ ហូ​ហ្វ​ហ្វេ​ឡិន (Alexandra van Huffelen) បាន​និយាយថា ការសម្រេចចិត្ត​នេះ​ធ្វើ​តាម​ការណែនាំ​របស់​សេវា​សម្ងាត់​របស់​ប្រទេស (AIVD) ដែល​បាន​រកឃើញថា កម្មវិធី​បែបនេះ​បង្ក​ជា “​ហានិភ័យ​ចារកម្ម​ពី​ដើមទី​”​។​

​លោកស្រី​បាន​និយាយថា​”​ជំហាន​ដំបូង​គឺ​ត្រូវ​ជំរុញ​មន្ត្រី​រដ្ឋការ​ជាបន្ទាន់​…​កុំឱ្យ​ដំឡើង​កម្មវិធី​និង​ប្រើប្រាស់​ពួក​វា​នៅ​លើ​ឧបករណ៍​ការងារ​ចល័ត​របស់​ពួកគេ​ពី​ក្រុមហ៊ុន​នានា​ក្នុងប្រទេស​ដែល​មានកម្ម​​វិធី​អ៊ី​ន​ធឺ​ណេត​វាយប្រហារ​ប្រឆាំងនឹង​ហូឡង់​”​។​

​លោកស្រី​វ៉ាន់​ហូ​ហ្វ​ហ្វេ​ឡិន​បាន​បន្ថែម​នៅក្នុង​លិខិត​មួយ​ទៅ​កាន់​សភា​ថា បន្ទាប់មក ប្រទេស​ហូ​ឡង់​គ្រោង​នឹង​ចេញ​ប្រកាស​ឱ្យ​មន្ត្រី​ដំឡើង​តែ​កម្មវិធី​ណា​ដែល​បានអនុម័ត​ជា​មុន​នៅលើ​ទូរស័ព្ទដៃ​ប៉ុណ្ណោះ​។​

​លោកស្រី​បាន​បន្តថា ចំណាត់ការ​នេះ​គឺ​ផ្អែក​លើ​ការពិគ្រោះ​យោបល់​ជាមួយ​សហភាព​អឺរ៉ុប​។​

​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​របស់ន័​រវែស​កាលពី​ថ្ងៃ​អង្គារក៏បាន​ផ្តល់​អនុ​សាសន៍​ឱ្យ​បុគ្គលិក​រដ្ឋាភិបាល​កុំ​ប្រើប្រាស់​កម្មវិធី​ចិន​នៅលើ​ឧបករណ៍​ការងារ​របស់​ពួកគេ​ដែរ​។​

​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ លោកស្រី អេ​មីលី អេន​ហ្គើ មែ​ល (Emilie Enger Mehl) បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​នៅក្នុង​ការវាយតម្លៃ​ហានិភ័យ​របស់​ពួកគេ … សេវា​ចារកម្មន័​រវែ​សចុច​ចំ​ឈ្មោះ​រុស្ស៊ី​និង​ចិនជា​កត្តា​ហានិភ័យ​ចម្បង​សម្រាប់​ផលប្រយោជន៍​សន្តិសុខរ​បស់​ន័​រវែ​ស​”​។​

​លោកស្រី​បាន​និយាយថា “​ពួកគេ​ក៏​ចុច​ចំៗ​ប្រព័ន្ធ​បណ្តាញ​សង្គម​ចិន​ជា​វេទិកា​អំណោយផល​ចំពោះ​តួអង្គ​បង្ក​គ្រោះថ្នាក់​និង​អ្នក​ផ្សេង​ទៀត​ដែល​ចង់​ជះ​ឥទ្ធិពល​ដល់​យើង​ជាមួយ​នឹង​ព័ត៌មាន​មិន​​ពិត​និង​ព័ត៌មាន​ក្លែងក្លាយ​ដែរ​”​។​

​ការណែនាំ​នេះ​គឺ​អនុវត្ត​ចំពោះ​ឧបករណ៍​ការងារ​ទាំង​អស់ ដែល​ប្រើ​ដោយ​មន្ត្រី​រដ្ឋាភិបាល និង ដែល​ភ្ជាប់​ជាមួយ​ប្រព័ន្ធ​ឌីជីដល​របស់​រដ្ឋាភិបាល​។​

​ទន្ទឹមនេះដែរ BBC បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ខ្លួន​បាន​ប្រាប់​និយោជិត​របស់ខ្លួន​ឱ្យ​លុប​កម្មវិធី​វីដេអូ TikTok ដែល​គ្រប់គ្រង​ដោយ​ចិន លុះត្រាតែ​វា​ចាំបាច់​សម្រាប់​ហេតុផល​អាជីវកម្ម​ខណៈ​ស្ថាប័ន​​លោកខាងលិច​កាន់តែ​ច្រើន​ឡើង​បាន​ប្រកាន់​ជំហរ​តឹងតែង​ជុំវិញ​ការបារម្ភ​អំពី​ការប្រមូល​ទិន្នន័យ​។​

​ទូរទស្សន៍​យក្ស​របស់​ចក្រភព​អង់គ្លេស​នេះ​បាន​រាយការណ៍​ថា​ខ្លួន​បាន​ផ្ញើ​សារ​ទៅកាន់​បុគ្គលិក​កាលពី​ថ្ងៃអាទិត្យ​ដោយ​និយាយថា “​យើង​មិន​ណែនាំ​ឱ្យ​ដំឡើង TikTok នៅ​លើ​ឧបករណ៍​សាជីវកម្ម BBC ទេ លុះត្រាតែ​មាន​ហេតុផល​អាជីវកម្ម​ត្រឹមត្រូវ​”​។​

​ទូរទស្សន៍​នេះ​បាន​បន្ថែមថា “​ប្រសិនបើ​អ្នក​មិន​ត្រូវការ TikTok សម្រាប់​ហេតុផល​អាជីវកម្ម TikTok គួរតែ​ត្រូវ​លុបចោល​”៕

​ស្ថាប័ន​លោក​ខាងលិច​ច្រើនឡើង​តម្រូវឱ្យ​បុគ្គលិក​រដ្ឋ​របស់​ខ្លួន​លុបចោល TikTok ពី​ទូរស័ព្ទ​របស់​ពួកគេ

Post navigation