Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

មន្ត្រីឃុំថា ឯកសារចាស់ៗ ដែលស្មៀនឃុំអូរបីជាន់ ដុតចោល មិនពាក់ព័ន្ធឯកសារ មានសុពលភាព និងសំខាន់ ដែលត្រូវរក្សាទុកទេ

Views: 4

ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ មន្ត្រីឃុំបានអះអាងថា ក្រដាសនិងឯកសារចាស់ៗ ដែលស្មៀនឃុំអូរបីជាន់ ដុតចោល មិនពាក់ព័ន្ធឯកសារ មានសុពលភាព និងសំខាន់ ដែលត្រូវរក្សាទុកទេ ។ ការអះអាងនេះ បានធ្វើឡើង ក្រោយពេលជំទប់ទី២ មកពីកូតា គណបក្សភ្លើងទៀន បានចោទថា ជាឯកសារដែលអាចមិនប្រក្រតី និងឯកសារ សំខាន់ៗ ដែលស្មៀនឃុំ ដុតចោលបំបិទភស្តុតាង។

ពាក់ព័ន្ធនឹងករណីនេះ លោក សឿម ចុន សមាជិកក្រុមប្ប្រឹក្សាឃុំអូរបីជាន់ បានប្រាប់ រស្មីកម្ពុជា នៅថ្ងៃទី១៨ ខែមីនាថាៈ ឯកសារចាស់ ថ្មី របស់រដ្ឋបាលឃុំ មួយចំនួនធំ រក្សាទុកនៅបន្ទប់របស់ ស្មៀន (ឈ្មោះ និត វុឌ្ឍី ជាស្មៀនឃុំអូរបីជាន់) ។ ឃុំមិនទាន់មានបន្ទប់ ឬបណ្ណាសារ ដ្ឋានតូច សម្រាប់រក្សាឯកសារនៅឡើយទេ​។

លោកបានបន្តថាៈ ចំពោះ ឯកសារដែលស្មៀន បានរើ និងដុតចោលមួយចំនួន កាលពីពេលថ្មីៗនេះ លោកជឿថា ជាក្រដាស និងឯកសារចាស់ៗ ហួសសុពលភាព។
វាមិនអាចជាឯកសារ នៅសុពលភាព និងមានសារ:សំខាន់នោះទេ ។

ចំណែកលោក ប៉ែន សុផល ជំទប់ទី១ ឃុំអូរបីជាន់ បានប្រាប់រស្មីកម្ពុជា នៅថ្ងៃទី១៩ ខែមីនាថាៈ លោកមិនទាន់ពិនិត្យអស់ថា ឯកសារ និងក្រដាសដែលមានស្មៀន បានដុត នៅក្នុងបរិវេណសាលាឃុំនោះ និងឯកសារ ដែលរក្សាទុកនោះ មានអ្វីខ្លះនោះទេ
ហើយករណីដែលដុតនោះ ក៏ប្រាប់ឱ្យអង្គភាពឃុំ បានជ្រាបទាំងអស់គ្នា និងភូមិ ព្រមទាំងពលរដ្ឋដែរ ។

ទោះជាយ៉ាងណា លោក ប៉ែន សុផល បាននិយាយថាៈ លោកស្មៀន បានជ្រាបច្បាស់ ពីច្បាប់ និងបទដ្ឋាននានា ហេតុនេះ ច្បាស់ណាស់ លោកមិនទៅដុតចោលនូវឯកសារ មានសុពលភាព និងសំខាន់ៗនោះឡើយ។ ប៉ុន្តែ វាគ្រាន់តែពេលវេលា ដែលដុតនោះ ស្មៀនឃុំអូរបីជាន់ សុំផ្លាស់ទៅបម្រើការ នៅសាលាស្រុកអូរជ្រៅវិញ កាលពីថ្មីៗនេះ។

យោងលិខិតស្តីពី ពាក្យសុំប្តូរកន្លែងធ្វើការ ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ របស់លោក និត វុឌ្ឍី ជាស្មៀនឃុំអូរបីជាន់ ដែលស្នើប្តូរពីស្មៀនឃុំ ទៅបម្រើការងារ នៅរដ្ឋបាលស្រុកអូរជ្រៅ ក្នុងមូលហេតុចង់បង្កើនការអភិវឌ្ឍន៍សមត្ថភាព និងផ្លាស់ប្តូរ បទពិសោធន៍ការងារនោះ ជូនលោកអភិបាលខេត្តនោះ គឺលោក អ៊ុំ រាត្រី អភិបាល ខេត្តបន្ទាយមានជ័យ បានឯកភាព និងជូនមុខការ ទៅលោកអភិបាលស្រុកអូរជ្រៅ (កែវ តារារស្មី) ។

ទាក់ទិននឹងការចោទប្រកាន់ និងរិះគន់បង្ខូចបង្កាច់កេរ្តិ៍ លើករណីដុតឯកសារមួយចំនួន នៅសាលាឃុំអូរបីជាន់ លោក និត វុឌ្ឍី ស្មៀនឃុំអូរបីជាន់ បានឆ្លើយតប ចំពោះការ ចោទប្រកាន់ថាៈ “.ខ្ញុំបានដុតឯកសារសំខាន់ៗ ទាំងវាមិនមែនជាការពិតទេ ដែលលោក យ៉ន សុខា ជាជំទប់ទី២ មកពីគណបក្សភ្លើងទៀន លោកយកទៅឱ្យ សារព័ត៌មានបង្ហោះនោះ ” ។

លោកស្មៀន បានបន្តថាៈ “ឯកសារដែលដុតចោល រួមមាន ឯកសារសរសេរខុសៗ, ឯកសារហួសការប្រើប្រាស់, ដូចជាបញ្ជីឈ្មោះបោះឆ្នោត ឆ្នាំ២០០៤, ឯកសារ ផ្សព្វផ្សាយការចាក់វ៉ាក់សាំង ឆ្នាំ២០០៦ និងលិខិតប័ណ្ណផ្សព្វផ្សាយ ចុះឈ្មោះបោះ ឆ្នោត ឆ្នាំ២០០៩ ជាដើម ” ។ លោកបានបន្តថាៈ “ចំណែកឯកសារជាដែលមាន សារៈសំខាន់នោះ ខ្ញុំបានរក្សាទុក យ៉ាងល្អ មិនមានបាត់បង់ឡើយ “។

លោក និត វុឌ្ឍី បានសូមស្នើថា សូមអស់លោក លោកស្រី ក្នុងបណ្តាញសង្គម ហ្វេសបុក និងបណ្ដាញព័ត៌មាន មេត្តាជ្រាបជាការពិត វាមិនដូចការផ្សព្វផ្សាយ ញុះញង់របស់លោក យ៉ន សុខា ជំទប់ទី២ កូតាគណបក្សភ្លើងទៀនឡើយ ។

សូមបញ្ជាក់ថា ឃុំអូរបីជាន់ មានសមាជិកក្រុមប្រឹក្សាឃុំ ចំនួន ៩ អាសនៈ ក្នុងនោះគណបក្សប្រជាជនកម្ពុជា មាន ៨ អាសនៈ និងគណបក្សភ្លើងទៀន មាន ១ អាសនៈ (គឺលោក យ៉ន សុខា ជំទប់ទី២) ហើយក្នុងករណីដុតឯកសារនោះ លោកស្មៀន បានខ្ចីដែកកេះ លោក យ៉ន សុខា ដើម្បីបង្កាត់ដុត ទើបនាំឱ្យមានការថត និងផ្ញើចែកផ្សាយ ភ្ជាប់ជាមួយផ្តល់ព៌ត៍មានបែបដំណឹងខ្លះ និងព៌ត័មានបែបទស្សនៈខ្លះ ។

លោក យ៉ន សុខា ជំទប់ទី២ បានឱ្យដឹងថាៈ លោកយល់ថា លោក និត វុឌ្ឍី ស្មៀនឃុំ ត្រូវផ្លាស់ប្តូរកន្លែងធ្វើការ ទៅសាលាស្រុក ទើបប្រមូលឯកសារ ដែលអាចមិនប្រក្រតី និងឯកសារសំខាន់ៗ ដុតចោលបំបិទភស្តុតាង៕ V / N

Post navigation