Cambodia

មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​ ៖ សេចក្ដីព្រាងច្បាប់​ស្ដីពី បទល្មើស​បច្ចេកវិទ្យា​ព័ត៌មាន បាន​ពិគ្រោះ​យោបល់​ជាមួយ​ក្រុមហ៊ុន​ធំៗ និង​អ្នកជំនាញការ​ក្រសួងយុត្តិធម៌​សហរដ្ឋអាមេរិក

ភ្នំពេញ ​៖ ការ​បញ្ជាក់​របស់​មន្ត្រី​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ បាន​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​បន្ត​ពិភាក្សា និង​ពិនិត្យ​លើ​សេចក្តី​ព្រាងច្បាប់ ស្តីពី​បទល្មើស​បច្ចេកវិទ្យា​ព័ត៌មាន លើ​ជំពូក​ទី​០៤ មាត្រា​១១ ស្ដីពី​ការអនុវត្ត​បទបញ្ញត្តិ នា​រសៀល​ថ្ងៃ​អង្គារ ទី​៤ ខែសីហា ឆ្នាំ​២០២០​នេះ ដែល​កិច្ចប្រជុំ​នេះ ធ្វើឡើង​ក្រោម​អធិបតីភាព​លោក ប៊ុន ហុន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ទទួលបន្ទុក​ក្រុមប្រឹក្សា​នីតិកម្ម ដោយមាន​ការចូលរួម​ពី​តំណាង​អគ្គនាយកដ្ឋាន នាយកដ្ឋាន​នានា ក្រោម​ចំណុះ​ក្រសួងមហាផ្ទៃ អ្នកជំនាញ​ផ្នែក​ច្បាប់ និង​អង្គភាព​ពាក់ព័ន្ធ​មួយចំនួនទៀត​។

ថ្លែង​នៅក្នុង​កិច្ចប្រជុំ​នោះ​លោក ប៊ុន ហុន បាន​លើកឡើងថា សេចក្ដីព្រាងច្បាប់​ស្ដីពី បទល្មើស​បច្ចេកវិទ្យា​ព័ត៌មាន​នេះ យើង​បាន​ជួបប្រជុំគ្នា​ជាច្រើនលើក​មកហើយ និង​បាន​ពិគ្រោះ​យោបល់​ជាមួយ​ក្រុមហ៊ុន​ធំៗ​របស់​សហរដ្ឋអាមេរិក និង​អ្នកជំនាញការ​នៃ​ក្រសួងយុត្តិធម៌​របស់​សហរដ្ឋ​អាមេរិក​ផងដែរ កាលពី​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០២០​កន្លងមក​។

សេចក្ដីព្រាងច្បាប់ ស្ដីពី​បទល្មើស​បច្ចេកវិទ្យា​ព័ត៌មាន មាន​គោលបំណង​ធានា​សុ​ច្ចរិតភាព នៃ​ការប្រើប្រាស់ ការគ្រប់គ្រង​ប្រព័ន្ធ​កុំព្យូទ័រ ទិន្នន័យ​កុំព្យូទ័រ និង​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ ព្រមទាំង​ការការពារ​សិទ្ធិសេរីភាព​បុគ្គល ដើម្បី​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​បច្ចេកវិទ្យា​ព័ត៌មាន​។

ច្បាប់​នេះ​មាន​វិសាលភាព​អនុវត្ត​ចំពោះ​បទល្មើស​បច្ចេកវិទ្យា​ព័ត៌មាន ដែល​ប្រព្រឹត្ត នៅក្នុង ឬ​ក្រៅ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​ដែល​អំពើ​នោះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​រូបវន្តបុគ្គល នីតិបុគ្គល សន្តិសុខ សណ្តាប់​ធ្នាប់ របៀបរៀបរយ​សាធារណៈ ឬ​ផលប្រយោជន៍​របស់​ព្រះរាជាណាចក្រ​កម្ពុជា​។ សេចក្តីព្រាងច្បាប់​ស្តីពី បទល្មើស​បច្ចេកវិទ្យា​ព័ត៌មាន​នេះ​មាន​៨​ជំពូក និង​៥០​មាត្រា ហើយ​ក្រុម ការងារ​បាននិងកំពុង​តែ​ប្រមូល​ធាតុ​ផ្សំ​ផ្សេងៗ ដែល​ពាក់ព័ន្ធ ដើម្បី​ដាក់ចូល​ទៅក្នុង​សេចក្តីព្រាងច្បាប់​នេះ ហើយ​ខ្លឹមសារ​នៅក្នុង​ច្បាប់​នេះ ក៏មាន​ចែង​អំពី​ការផ្ដន្ទាទោស​ផងដែរ​។

សូមបញ្ជាក់ថា កិច្ចប្រជុំ​ពិនិត្យ និង​ពិភាក្សា​លើ​សេចក្ដីព្រាងច្បាប់​ស្ដីពី បទល្មើស​បច្ចេកវិទ្យា​ព័ត៌មាន​បានរៀបចំ​ប្រជុំ​អន្តរក្រសួង និង​អន្តរ​អគ្គនាយកដ្ឋាន​សរុប​ទាំងអស់​៥២​លើក ដោយឡែក​កិច្ចប្រជុំ​ក្នុង​ក្របខណ្ឌ​អគ្គនាយកដ្ឋាន​៨​លើក​៕
កោះ​កែវ

   

តុលា

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114

Football news:

Director Of Intera: We are not negotiating a transfer for Kante. Inter Sporting Director Piero Ausilio commented on the Interest in Chelsea midfielder Ngolo Kante and the possible transfer of defender Milan Skrinjar to Tottenham
Lampard 3-3 with West Brom: Chelsea lost two points, we showed character. This is a big lesson for us
Abraham on 3-3 with West Brom: Chelsea made some mistakes that are unacceptable at this level
In 2011, Abramovich bought 50% of the rights to the player who played against Chelsea in the Champions League. But there will be no consequences
Chelsea have conceded the most away goals in the Premier League since the start of last season - 42
Koeman convinces BarSU to buy Depay. Barcelona manager Ronald Koeman still wants to see Lyon forward Memphis Depay in the team
Hasselbaink on Tiago Silva: He's still a little out of shape. Surprised to see him start