Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

មន្ត្រីជាន់ខ្ពស់​មកពីរ​ដ្ឋា​ភិ​បាល ធុរកិច្ច និង​សង្គម​ស៊ីវិល ជួបពិភាក្សា​គ្នា​ស្តីពី​ហិរញ្ញវត្ថុ ប្រកបដោយ​ចីរភាព ក្នុង​វិស័យ​ក​សិ​-​ពាណិជ្ជកម្ម​

Views: 10

ដោយ​: សុផល / ភ្នំពេញ​៖ អង្គការ​អុក​ស្វា​ម នៅ​ព្រឹក​ថ្ងៃ​២៩ ខែកញ្ញា បាន​ធ្វើជា​ម្ចាស់ផ្ទះ កិច្ចពិភាក្សា​តុមូល​ពហុភាគី ស្តីពី “​ការពង្រឹង​ហិរញ្ញវត្ថុ​ប្រកបដោយ​ចីរភាព និង​ការទទួលខុសត្រូវ ក្នុង​តំបន់​អាស៊ាន​” នៅ​រាជធានី​ភ្នំពេញ​។

​កិច្ចពិភាក្សា​តុមូល​នេះ គាំទ្រ​ដោ​យស​ម្ព័​ន​ហិរញ្ញវត្ថុ​យុត្តិធម៌​អាស៊ី (FFA) និង​កម្មវិធី លើកកម្ពស់​យេនឌ័រ និង​ការវិនិយោគ ប្រកបដោយ​ការទទួលខុសត្រូវ ក្នុង​វិស័យ​ក​សិ​-​ពាណិជ្ជកម្ម ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ (GRAISEA) ។

​កិច្ចសន្ទនា​នេះ មានការ​ចូលរួម​ពី​តំណាង​មកពី រាជរដ្ឋាភិបាល​កម្ពុជា វិស័យ​ឯកជន និង​សង្គម​ស៊ីវិល ដើម្បី​ផ្តល់​ធាតុ​ចូល​លើ​របកគំហើញ និង​អនុសាសន៍​សំខាន់ៗ នៅ​ក្នុ​របាយការណ៍​រួម របស់ FFA-GRAISEA ដែលមាន​ចំណងជើង​ថា “ Harvesting Inequality: ផលប៉ះពាល់​លើ​សង្គម​នៃ​ការវិនិយោគ របស់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ នៅក្នុង​វិស័យ​កសិពាណិជ្ជកម្ម​នៅ​អាស៊ី​” ដើម្បី​ធ្វើ​សំយោគ និង​កែលម្អ​គោលនយោបាយ​ហិរញ្ញវត្ថុ ប្រកបដោយ​ចីរភាព និង​មាន​លក្ខណៈ​យេនឌ័រ សម្រាប់​អាស៊ាន ក្នុងខណៈដែល​កម្ពុជា​ធ្វើជា​ប្រធាន​អាស៊ាន ឆ្នាំ​២០២២ ។​

​លោកស្រី ភាណ សោភ័ណ នាយិកា​អង្គការ​អុក​ស្វា​ម ប្រចាំ​នៅ​កម្ពុជា បាន​មាន ប្រសាសន៍ថាៈ “​អង្គការ​អុក​ស្វា​ម សូម​ស្វាគមន៍​ការចូលរួម​របស់ អ្នកជំនាញ​ជាន់ខ្ពស់ មកពី​រាជរដ្ឋាភិបាល ធុរកិច្ច និង​សង្គម​ស៊ីវិល នៅក្នុង​កិច្ចសន្ទនា​ពហុភាគី​ពាក់ព័ន្ធ​នេះ ដែល​ផ្តោតលើ​បញ្ហា​ហិរញ្ញវត្ថុ ប្រកបដោយ​ចីរភាព និង​មាន​លក្ខណៈ​យេនឌ័រ ក្នុង​វិស័យ​ក​សិ​-​ពាណិជ្ជកម្ម ។​

​យោងតាម​របាយការណ៍ Harvesting Inequality’ ៩៩.៨% នៃ​កម្មករ​ជា​ស្ត្រី នៅក្នុង​វិស័យ​ក​សិ​-​ពាណិជ្ជកម្ម​កម្ពុជា ស្ថិតក្នុង​ស្ថានភាព​ក្រៅ​ប្រព័ន្ធ មានន័យថា ពួកគេ​មិនអាច​ទទួលបាន​អត្ថប្រយោជន៍ និង​ការការពារ​ក្រោម​ច្បាប់​ការងារ​នោះទេ​។ ដូច្នេះ ពួកគេ​កាន់តែ​ងាយ​រងគ្រោះ ទៅនឹង​ភាពក្រីក្រ​រ៉ាំរ៉ៃ ប្រាក់​ឈ្នួល​ទាប ជំងឺ គ្រោះថ្នាក់​ការងារ ការកេងប្រវ័ញ្ច និង​ការអនុវត្ត​ប្រកបដោយ​គ្រោះថ្នាក់ ក្នុងសង្គម​ផ្សេងៗ ទៀត​ជាច្រើន​។ អង្គការ​អុក​ស្វា​ម សូម​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា វិស័យ​ក​សិ​-​ពាណិជ្ជកម្ម និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ធានាថា សិទ្ធិ​ស្ត្រី​ដែលជា​កសិករ និង​កម្មករ និង​ក្រុម​ជន​ដែល​ងាយ​រងគ្រោះ​ដទៃទៀត ទទួលបាន​ការការពា​រ​” ។

​កិច្ចសន្ទនា​ពហុភាគី ចាប់ផ្តើម​ជាមួយនឹង​កិច្ចប្រជុំពេញអង្គ​កម្រិត​ខ្ពស់ ដោយមាន​ការ ចូលរួម​ពី​វាគ្មិន តំណាង​ជាន់ខ្ពស់ មកពី​រដ្ឋាភិបាល​កម្ពុ​ជា​ដែល​ពាក់ព័ន្ធ នៅក្នុង​ការ​សម្រប សម្រួល ភាពជា​ប្រធាន​របស់​កម្ពុជា​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​។ វាគ្មិន​រួមមាន​lok ឃុ​ត ចាន់​ដា​រ៉ា សមាជិក​គណៈកម្មការ​ផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និង​ធនធានទឹក នៃ​រដ្ឋសភា​កម្ពុជា និង​លោក​sjrI គង់ សូ​រីតា អនុរដ្ឋលេខាធិការ ក្រសួង​កិច្ចការនារី​។​

​បន្ទាប់​ពីបទ​បង្ហាញ​ពី​របកគំហើញ និង​អនុសាសន៍​សំខាន់ៗ ពី​របាយការណ៍ ” Harvesting Inequality ” សិក្ខាកាម​នឹង​ពិភាក្សា​អំពី​ប្រធានបទ​ជាច្រើន​ដូចជា គណនេយ្យភាព​សាជីវកម្ម​ពាក់ព័ន្ធ​នឹង​ខ្សែចង្វាក់​តម្លៃ​កសិកម្ម និង​កិច្ច​ផ្តួចផ្តើម​អាស៊ាន ដូចជា វ​ត្តិ​ករ​សាស្ត្រ​អាស៊ាន ដែល​ជួយ​ធានា​ហានិភ័យ​សង្គម នៅក្នុង​វិស័យ​ហិរញ្ញវត្ថុ​។​

​លោកស្រី Bernadette Victorio ប្រធាន​កម្មវិធី ហិរញ្ញវត្ថុ​យុត្តិធម៌​អាស៊ី (FFA) បាន​មានប្រសាសន៍ថាៈ “​ការស្រាវជ្រាវ​របស់​យើង បង្ហាញថា ធនាគារ មិនបាន​ខិតខំ​ធ្វើការ​ឱ្យបាន​គ្រប់គ្រាន់ ដើម្បី​លើកកម្ពស់​សិទ្ធិមនុស្ស សិទ្ធិ​ស្ត្រី និង​សិទ្ធិ​ការងារ ក្នុង​វិស័យ​ក​សិ​-​ពាណិជ្ជកម្ម នៅ​តំបន់​អាស៊ី​ឡើយ​។ ចាប់ពី​ខែមករា ឆ្នាំ​២០១៦ រហូតដល់​ខែធ្នូ ឆ្នាំ​២០២០ ការសិក្សា​របស់​យើង បាន​រកឃើញថា ក​សិ​-​ពាណិជ្ជកម្ម ធំជាងគេ​ចំនួន ១២៥ របស់​អាស៊ាន ទទួលបាន​ទឹកប្រាក់​ចំនួន ២២,៦ ពាន់​លាន​ដុល្លារ​អាមេរិក ពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​សកល និង​ក្នុង​តំបន់ ខណៈដែល ៩០% នៃ​ក​សិ​-​ពាណិជ្ជកម្ម​ទាំងនេះ មិនបាន​យកចិត្តទុកដាក់​លើ​បញ្ហា​នានា ដែល​ទាក់ទង​នឹង ការអនុវត្ត​ការងារ ដោយ​មិន​ត្រឹមត្រូវ បញ្ហា​តម្លាភាព និង​គណនេយ្យភាព និង​សមភាព យេនឌ័រ​នោះឡើយ​។ ការសិក្សា​របស់​យើង ក៏បាន​រកឃើញ​ដែរ​ថា គ្រឹះស្ថាន​ហិរញ្ញវត្ថុ ចំនួន ៥៤ កំពុង​ធ្វើ​សកម្មភាព​នៅក្នុង​ប្រទេស​អាស៊ី​ទាំង ១៣ ដែល​ស្ថិតក្រោម​ការសិក្សា នេះ ទទួលបាន​ពិន្ទុ​ជា​មធ្យម ២ ក្នុងចំណោម ១០ ចំពោះ​សមភាព​យេនឌ័រ សិទ្ធិមនុស្ស សិទ្ធិ​ការងារ និង​តម្លាភាព និង​គណនេយ្យភាព ដោយ​ផ្អែកលើ​លក្ខណៈវិនិច្ឆ័យ ដែល​បាន កំណត់ដោយ​វិធីសាស្ត្រ​អន្តរជាតិ​នៃ​មគ្គុទ្ទេសក៍​ហិរញ្ញវត្ថុ​ប្រកបដោយ​យុត្តិធម៌ (FFGI)​។ រដ្ឋាភិបាល​អាស៊ាន និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ត្រូវតែ​ប្តេជ្ញាចិត្ត​ថែមទៀត​នៅក្នុង គោលនយោបាយ ក៏ដូចជា​ក្នុងការ​អនុវត្ត​ជាក់ស្តែង​ដើម្បី​គោរព និង​លើកស្ទួយ​អនុសញ្ញា សិទ្ធិមនុស្ស អន្តរជាតិ និង​និយាម​សកល​ស្ដីពី​សិទ្ធិមនុស្ស សិទ្ធិ​ការងារ និង​សិទ្ធិ​ស្ត្រី ។​”

​លោក Ashley Aarons ប្រធាន​កម្មវិធី​លើកកម្ពស់​យេនឌ័រ និង​ការវិនិយោគ ប្រកបដោយ​ការទទួលខុសត្រូវ ក្នុង​វិស័យ​កសិពាណិជ្ជកម្ម​តំបន់​អាស៊ីអាគ្នេយ៍ (GRAISEA) បាន​មានប្រសាសន៍ថាៈ “ វិស័យ​ក​សិ​-​ពាណិជ្ជកម្ម​នៅ​អាស៊ី មាន​សារៈសំខាន់​ជា​សារ​វ័​ន្ត ចំពោះ​កា​រីកចម្រើន​នៃ​សេដ្ឋកិច្ច ជីវភាព ប្រាក់ចំណូល និង​សន្តិសុខ​ស្បៀង របស់​តំបន់​អាស៊ី​។ ជាង​មួយ​ភាគបី នៃ​កម្លាំង​ការងារ នៅក្នុង​ប្រទេស​កម្ពុជា ប៉ា​គី​ស្ថាន និង​វៀតណាម និង​ជិត​ពាក់កណ្តាល​នៃ​កម្លាំង​ការងារ នៅក្នុង​ប្រទេស​ឥណ្ឌា និង​មី​យ៉ាន់​ម៉ា ធ្វើការ​នៅក្នុង​វិស័យ​កសិកម្ម ព្រៃឈើ និង​នេសាទ​។ វិស័យនេះ ក៏​ជា​វិស័យ​ដែលមាន​កសិករ​ខ្នាតតូច ប្រមាណ ៣៥០ លាន​នាក់ ដែល​ផលិត ៨០% នៃ​ផលិតផល​ម្ហូបអាហារ​នៅក្នុង​តំបន់​នេះ ។ កសិករ​ជាច្រើន ក្នុងចំណោម កសិករ​ទាំងនេះ គឺជា​ស្ត្រី​ដែលជា​រឿយៗ ការរួមចំណែក​ចំពោះ​សេដ្ឋកិច្ច សង្គម និង គ្រួសារ​របស់​ពួកគេ ត្រូវបាន​គេ​មើលរំលង និង​មិន​ផ្ដល់​តម្លៃ​ឱ្យ ដោយសារតែ​ការរើសអើង ពាក់ព័ន្ធ​នឹង​យេនឌ័រ ។ ជាការ​ច្បាស់​ណាស់ ផលិតភាព កំណើន និង​និរន្តរភាព​នៃ​វិស័យ ក​សិ​-​ពាណិជ្ជកម្ម​របស់​អាស៊ី អាស្រ័យ​លើ​ការអនុម័ត ការអនុវត្ត និង​ពង្រឹង​គោ​លន​យោ បាយ ដែល​មិន​ត្រឹមតែ​លើកកម្ពស់​ការអនុវត្ត​ផ្នែក​ហិរញ្ញវត្ថុ ប្រកបដោយ​ការទទួល​ខុស ត្រូវ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ការពារ​សិទ្ធិ​របស់​កសិករ ជាពិសេស​ស្ត្រី​ផងដែរ ។

​បន្ទាប់ពី​កិច្ចប្រជុំពេញអង្គ​កម្រិត​ខ្ពស់ ក្រុម​អ្នកជំនាញ និង​ភាគី​ពាក់ព័ន្ធ​មួយចំនួន នឹង​រៀបចំ​កិច្ចប្រជុំតុមូល ប្រកបដោយ​អន្តរ​កម្ម​មួយ ដើម្បី​ផ្លាស់ប្តូរ​ទស្សនៈ​របស់​ពួកគេ អំពី​សេចក្តីព្រាង​សង្ខេប នៃ​គោលនយោបាយ​មួយ ដោយ​ផ្អែកលើ​អនុសាសន៍ ដែល​បានមកពី​របាយការណ៍ ស្ដីពី “Harvesting Inequality” ។​

​កិច្ចប្រជុំតុមូល​នេះ មាន​គោលដៅ​សម្របសម្រួល កិច្ចពិភាក្សា​ពិគ្រោះ​យោបល់ នៅ​កម្រិត​យុទ្ធសាស្ត្រ ដើម្បី​ដាក់បញ្ចូល​លក្ខណៈវិនិច្ឆ័យ​សង្គម​កា​ន់​តែ​ប្រសើរឡើង ជាពិសេស​សមភាព​យេនឌ័រ សិទ្ធិ​ការងារ និង​តម្លាភាព និង​គណនេយ្យភាព ទៅក្នុង​ក្របខ័ណ្ឌ​គោលនយោបាយ និង​គំនិត​ផ្តួចផ្តើម​នានា ទាក់ទង​នឹង​ហិរញ្ញវត្ថុ ប្រកបដោយ​ចីរភាព​របស់​អាស៊ាន ។

​សេចក្ដី​សង្ខេប​គោលនយោបាយ ដែល​បាន​កែសម្រួល​នេះ នឹង​ត្រូវបាន​ដាក់ជូន​កម្ពុជា ដែលជា​ប្រធាន​អាស៊ាន នៅពេល​ខាងមុខនេះ និង​សម្រាប់​ការពិចារណា ដោយ​ប្រទេស​ឥណ្ឌូណេស៊ី ដែល​នឹងត្រូវ​ធ្វើជា​ប្រធាន​អាស៊ាន ក្នុង​ឆ្នាំ​២០២៣ ដើម្បី​ផ្តល់​អាទិភាព ដល់​កា​រព​ន្លឿ​ន​ហិរញ្ញវត្ថុ ប្រកបដោយ​ចីរភាព និង​ការទទួលខុសត្រូវ នៅក្នុង​តំបន់ ដោយ​បង្កើន​ការពិចារណា អំពី​លក្ខណវិនិច្ឆ័យ​សង្គម និង​យេនឌ័រ និង​ផលប៉ះពាល់​នានា ដែល​អាចមាន ៕ V / N

Post navigation