Cambodia

មន្ត្រីជាន់ខ្ពស់មហាផ្ទៃៈ វៀតណាមសន្យារុះរើតង់ចេញពីតំបន់មិនទាន់ឯកភាពគ្នាក្រោយកូវីដ១៩ចប់

ចែករម្លែក

ដោយៈ មុនីរ័ត្ន/ភ្នំពេញៈ រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ លោក សក់ សេដ្ឋា បានធ្វើការបញ្ជាក់អំពីករណីការបោះតង់របស់ភាគីវៀតណាមចូលមកតំបន់ព្រំដែននៅតំបន់ព្រំដែនដែលមិនទាន់ឯកភាពគ្នាក្នុងការវាស់វែងខណ្ឌសីមានិងបោះបង្គោលព្រំដែនរវាងខេត្តកណ្តាល របស់ប្រទេសកម្ពុជា និងខេត្តអាងយ៉ាង របស់ប្រទេសវៀតណាម កាលពីអំឡុងខែមីនា ឆ្នាំ២០២០ ដែលមកដល់ពេលនេះ ភាគីវៀតណាមបានរុះរើចេញវិញចំនួន០៨កន្លែង ។ចំណែកតង់ដែលនៅសេសសល់មួយចចំនួនទៀត ភាគីវៀតណាមសន្យាថា នឹងរើចេញឲ្យអស់ក្រោយពីជំងឺកូវីដ១៩ចប់។

  តង់ដែលភាគីវៀតណាមបានបោះនៅតំបន់ព្រំដែនដែលមិនទាន់ឯកភាពគ្នាក្នុងការវាស់វែងខណ្ឌសីមានិងបោះបង្គោលព្រំដែនសរុបចំនួន៤២តង់។

លោក សក់ សេដ្ឋា (រូបឯកសារ)

  លោក សក់ សេដ្ឋា បានបញ្ជាក់ប្រាប់រស្មីកម្ពុជាកាលពីរសៀលថ្ងៃទី១០ ខែកក្កដា ថារហូតមកដល់ពេលនេះ ភាគីវៀតណាមបានរើតង់ចេញពីតំបន់មិនទាន់ឯកភាពគ្នាមានចំនួន ៨តង់ហើយក្រៅពីនេះបានរំកិលថយក្រោយបីបួនតង់ទៀត។ ចំណែកតង់ដែលនៅសេសសល់ភាគីវៀតណាមបានបញ្ជាក់ថា តង់ដែលនៅសល់គឺនឹងធ្វើការរុះរើក្រោយពីជំងឺកូវីដ១៩ចប់ ហើយមូលហេតុដែលបោះតង់នេះ គឺដើម្បីត្រួតពិនិត្យអ្នកធ្វើដំណើរចេញចូលខុសច្បាប់។ 

  រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃបានបន្តថា ជាគោលការណ៍គឺខិតខំក្តាប់សភាពនៅតាមព្រំដែន ជាពិសេសតំបន់ដែលភាគីទាំងពីរមិនទាន់ឯកភាពគ្នាតាមកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលប្រទេសទាំងពីរ គឺរក្សាស្ថានភាពនៅដដែល ដោយភាគីម្ខាងៗមិនត្រូវធ្វើអ្វីជាឯកតោភាគីដែលធ្វើឲ្យប៉ះពាល់ដល់ស្ថានភាពដើមនៅតាមព្រំដែន ហើយការដែលបោះតង់នេះ ចាត់ទុកថា ភាគីវៀតណាមរំលោភទៅលើអ្វីដែលបានព្រមព្រៀងគ្នាកន្លងមក ហេតុនេះហើយបានជាកម្ពុជាទាមទារឲ្យវៀតណាមរក្សាស្ថានភាពនៅដដែល ជាពិសេសនៅតំបន់ដែលមិនទាន់បានបោះបង្គោលព្រំដែន ដើម្បីខណ្ឌសីមា។ 

លោកសក់ សេដ្ឋា បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ ចំនួនតង់ដែលភាគីវៀតណាមបានរុះរើចេញវិញចំនួន០៨កន្លែង ក្នុងនោះ តង់ដែលបានបោះនៅតំបន់ព្រំដែនដែលមិនទាន់ឯកភាពគ្នាក្នុងការវាស់វែងខណ្ឌសីមានិងបោះបង្គោលព្រំដែនសរុបចំនួន៤២តង់។ ការបោះតង់របស់ភាគីវៀតណាមចូលមកតំបន់ព្រំដែនកើតឡើងនៅអំឡុងខែមីនា ឆ្នាំ២០២០។ក្រសួងមហាផ្ទៃបានទទួលព័ត៌មានពីកម្លាំងនគរបាលការពារព្រំដែន យោធាព្រំដែន និងរដ្ឋបាលខេត្ត ករណីភាគីវៀតណាមបានបិទច្រកទ្វារព្រំដែនដោយឯកតោភាគី ព្រមទាំងសង់រោងប្រក់តង់និងដាក់ពង្រាយកងទ័ពការពារ ព្រំដែននៅតាមបណ្តោយព្រំដែនគោកកម្ពុជា-វៀតណាម ក្រោមរូបភាពទប់ស្កាត់ការឆ្លងជម្ងឺកូវីដ១៩(COVID-19) ដោយលើកទង់ជាតិវៀតណាមនិងបដាសរសេរជាភាសាវៀតណាមថា«ប៉ុស្តិ៍ទប់ស្កាត់ជម្ងឺកូវីដ១៩»។

លោកបានបញ្ជាក់ថា ក្រសួងមហាផ្ទៃក៏មានវិធានការស្នើភាគីវៀតណាមគោរពឱ្យបានម៉ឺងម៉ាត់ស្របតាមមាត្រា១០ នៃលក្ខន្តិកៈព្រំដែនកម្ពុជា-វៀតណាម ឆ្នាំ១៩៨៣, ចំណុច៨ នៃសេចក្តីប្រកាសព័ត៌មានរួមឆ្នាំ១៩៩៥ និងកថាខណ្ឌ៥ មាត្រា៣ នៃសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធរវាងរដ្ឋាភិបាលទាំងពីរ ដោយត្រូវរក្សាស្ថានភាពដដែលនៅតំបន់ពុំទាន់ឯកភាព ជៀសវាងធ្វើសកម្មភាពឯកតោភាគីណាមួយដែលអាចប៉ះពាល់កិច្ចការដ៏សំខាន់នេះរហូតដល់វេលាដែលគណៈកម្មការចំរុះព្រំដែនទាំងពីរឯកភាពខណ្ឌសីមានិងបោះបង្គោលក្នុងតំបន់នោះរួចរាល់ជាស្ថាពរ។ ទន្ទឹមនេះ ក្នុងដំណាក់កាលដ៏ស្មុគស្មាញដែលសុខុមាលភាពប្រជាពលរដ្ឋជាអាទិភាពដ៏ចាំបាច់សម្រាប់ប្រទេសទាំងពីរ, ស្នើរដ្ឋបាលខេត្តនិងកម្លាំងមានសមត្ថកិច្ចកម្ពុជាបន្តកិច្ចសហការជាមួយភាគីវៀតណាមក្នុងការរាំងខ្ទប់សកម្មភាពចេញ-ចូលខុសច្បាប់នៅតាមបណ្តោយព្រំដែន សំដៅទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ១៩ឱ្យមានប្រសិទ្ធភាពខ្ពស់។ ស្នើរដ្ឋបាលខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធជាប់ព្រំដែនកម្ពុជា-វៀតណាមបន្តតាមដាន សកម្មភាពរបស់ភាគីវៀតណាមឱ្យបានខ្ជាប់ខ្ជួន។ ក្នុងករណីភាគីវៀតណាមធ្វើសកម្មភាពមិនប្រក្រតី, ត្រូវហាមឃាត់ជាបន្ទាន់ និងធ្វើសេចក្តីរាយការណ៍មកក្រសួង-ស្ថាប័នពាក់ព័ន្ធដោះស្រាយតាមនីតិវិធីច្បាប់។រដ្ឋបាលខេត្តត្រូវប្រើប្រាស់ឱ្យអស់លទ្ធភាពនូវយន្តការដែលមានស្រាប់ក្នុងក្របខ័ណ្ឌច្បាប់អនុញ្ញាតដោយរដ្ឋាភិបាលនៃប្រទេសទាំងពីរ ដោះស្រាយបញ្ហាអសកម្មទាំងឡាយប្រកបដោយស្មារតី មិត្តភាពនិងភាពជាអ្នកជិតខាងល្អ៕សរន

តង់ដែលភាគីវៀតណាមបោះនៅតំបន់មិនទាន់ឯកភាព(រូបឯកសារ)

Football news:

Karl-Heinz Rummenigge: FIFA is seriously thinking about awarding the Golden ball. I want Lewandowski to win
One Barca player among those starting the pre-season has contracted a coronavirus
Malinovsky settled in Italy: after the quarantine, he scored against Lazio and Juve, ahead of Mertens, Higuain and De Ligt in the ranking of the best players in Serie A
City are ready to give Coulibaly a 5-year contract with a salary of 10 million euros. Napoli wants 80 million for him^. Manchester City are working on the transfer of defender Kalidou Coulibaly from Napoli
PSG have a lot of injuries before the Champions League (even Tuchel!). Kerer broke his ear, but Mbappe is recovering furiously
Manchester City can join the fight for Tiago. Liverpool are still Interested in the player
Fomin about career abroad: I don't plan so: in 20 — FNL, in 22 — RPL, in 24 — Europe. I move step by step