Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

មន្ត្រីកិច្ចការនារី ជំរុញនិងលើកទឹកចិត្តពលរដ្ឋ ប្រកបរបរតម្បាញ បង្កើនចំណូលផ្គត់ផ្គង់ ជីវភាពគ្រួសារ

Views: 1

ដោយៈ ប.ជ័យ-អូរស្មាច់ / ឧត្តរមានជ័យៈ ប្រជាពលរដ្ឋ ចំនួនពីរឃុំ គឺឃុំជើងទៀន ស្រុកចុងកាល់ និងឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ បានបង្កើតជាសហគមន៍ តម្បាញក្រមា ។ ទាក់ទិននឹងករណីនេះ មន្ត្រីនៃមន្ទីរកិច្ចការនារីខេត្តនេះ បានលើកទឹកចិត្ត និងជំរុញឱ្យប្រជាពលរដ្ឋ បង្កើនការប្រកបមុខរបរនេះ ដើម្បីរកចំណូលផ្គត់ផ្គង់ជីវភាព របស់គ្រួសារ ឱ្យកាន់តែប្រសើរឡើងថែមទៀត។

លោកស្រី ស្រី ធីម ប្រធានក្រុមការងារសហគមន៍ត្បាញក្រមាឃុំបេង បានប្រាប់ឱ្យដឹង កាលពីថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០២៣ ថា ការចងក្រងប្រជាពលរដ្ឋ ក្នុងមូលដ្ឋានដែលមាន ជំនាញត្បាញក្រមាស្រាប់ បង្កើតជាសហគមន៍មួយ​ក្នុងមូលដ្ឋាន ដើម្បីធ្វើឲ្យប្រជាពលរដ្ឋ ទាំងអស់នោះ មានមុខរបរពិតប្រាកដ​ និងអាចរកប្រាក់ចំណូល ជូនគ្រួសារ ។

លោកស្រី បានឲ្យដឹងថា កន្លងមក ប្រជាពលរដ្ឋ ធ្លាប់ធ្វើចំណាកស្រុក ដោយប្រថុយប្រថាន ឥឡូវ មួយចំនួន បានត្រឡប់មកប្រកបរបរ នៅស្រុកកំណើតរបស់ខ្លួនវិញ។

ប្រជាពលរដ្ឋនៅសហគមន៍ អាចរកប្រាក់ចំណូលបាន ពីការលក់ក្រមា ក្នុងតម្លៃ ចាប់ពី ១៨.០០០ រៀល ទៅ ២០.០០០ រៀល អាស្រ័យលើការខិតខំប្រឹងប្រែង របស់បងប្អូន ទាំងអស់គ្នាផងដែរ៕ V / N

Post navigation