Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

មន្ត្រីក្រសួងធនធានទឹកនាំជប៉ុនទៅពិនិត្យប្រព័ន្ធធារាសាស្ត្រប្រឡាយមេ៣៥ដើម្បីសុំមូលនិធិបន្ថែម

Views: 8

ដោយៈប.ខុន/ភ្នំពេញៈមន្ត្រីតំណាងស្ថានទូតជប៉ុនប្រចាំព្រះរាជាណាកម្ពុជានិងមន្ត្រីជំនាញរបស់ក្រសួងធនធានទឹកនិងឧតុនិយមរួមជាមួយអាជ្ញាធរដែនដីស្រុកបសេដ្ឋខេត្តកំពង់ស្ពឺ ក៏ដូចជាប្រជាកសិករនៅព្រឹកថ្ងៃទី២៩ខែឧសភាបានចុះពិនិត្យប្រព័ន្ធធារាសាស្ត្រប្រឡាយមេ៣៥ ស្ថិតក្នុងស្រុក បសេដ្ឋ ខេត្តកំពង់ស្ពឺ ដើម្បីស្នើសុំថវិកាបន្ថែមសម្រាប់ធ្វើការ កែ លម្អ ឱ្យមានលក្ខណៈកាន់តែល្អប្រសើរឡើង។ ប្រតិភូចុះពិនិត្យគម្រោងខាងលើដឹកនាំដោយលោក ពេជ្រ វាសនា អនុរដ្ឋលេខាធិការ និងជានាយកគម្រោងកែលម្អនិងស្តារ ឡើង វិញប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹក ភាគ នីរតីរាជធានីភ្នំពេញ (CP-P14) រួមដំណើរដោយមន្ត្រីបច្ចេកទេស ប្រធានមន្ទីរធនធានទឹក និង ឧតុនិយមខេត្តកំពង់ស្ពឺ លោកអូកាដា ណៃយ៉ា OKADA Naoya លេខាទូតទី២របស់ស្ថានទូតជប៉ុនប្រចាំព្រះរាជាណាកម្ពុជា ក៏ដូចជា មន្ត្រីជាន់ខ្ពស់របស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA ប្រចាំកម្ពុជា ព្រមទាំងអាជ្ញាធរមូលដ្ឋានស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺនិងប្រជាកសិករដែលទទួលបានផលពីគម្រោង ប្រព័ន្ធធារាសាស្ត្រប្រឡាយមេ៣៥ ស្ថិតក្នុងស្រុក បសេដ្ឋ ខេត្តកំពង់ស្ពឺ ។

លោក ពេជ្រ វាសនា ដែលជានាយកគម្រោងកែលម្អនិងស្តារ ឡើង វិញប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹក ភាគ នីរតីរាជធានីភ្នំពេញផងដែរនោះបានប្រាប់ឱ្យ រស្មីកម្ពុជាដឹងនៅថ្ងៃទី២៩ខែឧសភាឆ្នាំ២០២៣ថាការចុះពិនិត្យប្រព័ន្ធធារាសាស្ត្រប្រឡាយមេ៣៥ស្ថិតក្នុងស្រុក បសេដ្ឋខេត្តកំពង់ស្ពឺក្នុងគោលបំណងដើម្បីសុំហិរញ្ញប្បទានសប្បទានបន្ថែមពីជប៉ុនសម្រាប់ធ្វើការជួសជុលកែលម្អ និងស្តារឡើងប្រពន្ធ័ធារាសាស្ត្រនេះឲ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយទៅថ្ងៃអនាគត។

លោកអនុរដ្ឋលេខាធិការបានបញ្ជាក់ថាគម្រោងខាងលើបានសិក្សាចប់សព្វគ្រប់ហើយនាពេលកន្លងមក តែដោយសារថវិការដែលផ្តល់ឱ្យដល់គម្រោងមិនគ្រប់គ្រាន់ ទើបបានជាមានការចុះពិនិត្យទីតាំងគម្រោងឡើងវិញដោយមានការចូលរួមពីលេខាទី២ស្ថានទូតជប៉ុននិងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីលើក គម្រោងស្នើសុំបន្ថែមធ្វើឱ្យគម្រោងនេះត្រូវពន្យាពេលអនុវត្តយូរទៀត។

លោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ស្ពឺដែលបានចូលរួមនៅក្នុងកម្មវិធីខាងលើបានឪ្យដឹងថា ប្រព័ន្ធធារាសាស្ត្រប្រឡាយមេ៣៥ ជាប្រព័ន្ធចាស់ដោយទទួលទឹកពីអាងខ្ពបគ្រួសស្ថិតនៅក្នុងឃុំព្រះខែដែលមានសមត្ថភាពរក្សាទឹកទុកបានចន្លោះពី៤០ទៅ៥០លានម៉ែត្រគូប។ ទំនប់អាងទឹកនេះក្រសួងបានស្តារឡើងវិញក្នុងឆ្នាំ២០០៧ ទឹកសម្រាប់ប្រើប្រាស់និងស្រោចស្រពទាញយកពីអាងនេះមិនខ្វះ តែបញ្ហានៅត្រង់ប្រព័ន្ធស្រោចស្រពបានទ្រុឌ ទ្រោមអស់មិនអាចធានាក្នុងការបញ្ជូនទឹក ហើយនៅក្នុងគម្រោងដែលបានសិក្សាកន្លងមកមន្ទីរបានស្នើសុំសាងសង់ជាប្រឡាយបេតុងនិងកែលម្អទ្វារទឹក៕/R

Post navigation