Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

មន្ត្រីអាជ្ញាកណ្តាល -ចៅក្រមប្រដាល់សកលកម្ពុជា ៨ រូប ប្រឡងជាប់កម្រិតអន្តរជាតិផ្កាយ១ ជាប្រវត្តិសាស្រ្ត សម្រាប់ត្រៀមចូលរួមវិនិច្ឆ័យ កាត់សេចក្តីសម្រាប់ការប្រកួត កីឡាស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា

Views: 2

ដោយៈ សុវណ្ណកុម្ភៈ / ភ្នំពេញៈ នារសៀលនេះថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសាលហ្វឹកហាត់ជម្រើសជាតិប្រដាល់សកល សហព័ន្ធកីឡា ប្រដាល់សកលកម្ពុជា បានរៀបចំពិធីចែកវិញ្ញាបនបត្រ ដល់មន្ត្រីអាជ្ញាកណ្តាល -ចៅក្រមប្រដាល់សកលចំនួន ៨ រូប ដែលបានប្រឡង ជាប់ជាអាជ្ញាកណ្តាល -ចៅក្រមកម្រិតអន្តរជាតិផ្កាយ១ ដែលបានទទួលស្គាល់ ដោយសមាគមកីឡាប្រដាល់សកលអន្តរជាតិ (IBA) ។

គួរបញ្ជាក់ផងដែរថា មន្ត្រីអាជ្ញាកណ្តាល -ចៅក្រមប្រដាល់សកលកម្ពុជា ៨ រូបនេះ បានចូលរួមវគ្គបណ្តុះបណ្តាល អាជា្ញកណ្តាល -ចៅក្រមអន្តរជាតិ ផ្កាយ១ កាលពីថ្ងៃទី២៣ ដល់ ២៩ ខែធ្នូ ឆ្នាំ២០២២ ដោយសហការជាមួយសមាគមកីឡាប្រដាល់សកលអន្តរជាតិ (IBA) ដែលបង្រៀនដោយ លោក Waith John Henry គ្រូឧទ្ទេសអន្តរជាតិរបស់ IBA ។

សម្រាប់មន្ត្រីអាជ្ញាកណ្តាល -ចៅក្រម ទាំង ០ ៨ រូប នឹងមាន ២ រូប ចូលរួមកាត់សេចក្តីសម្រាប់ប្រភេទកីឡាប្រដាល់សកល ក្នុងការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ដែលនឹងប្រកួត ចាប់ពីថ្ងៃទី ៦ ដល់ ១៤ ខែឧសភា ឆ្នាំ២០២៣ ។ រីឯមន្ត្រីអាជ្ញាកណ្តាល -ចៅក្រម ៦ រូបទៀត ក៏នឹងចូលរួមជាមន្ត្រីបច្ចេកទេស សម្រាប់រៀបចំការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ នេះផងដែរ។ មន្ត្រីអាជ្ញាកណ្តាល-ចៅក្រមទាំង ៨រូប រួមមាន៖ ១. លោក សួស លីនណា, ២. លោក ម៉ាក់ សាមឿន, ៣. លោក ផល សុផាត, ៤. លោក ណុប វ៉ាន់ថេត, ៥. លោក ម៉ី រតនៈ, ៦. លោក ជួន សំណាង, ៧. កញ្ញា ឥន្ទ វិចិត្រ និង ៨. លោក នួន វុទ្ធី ៕/V/r

Post navigation